Monday, November 6, 2017

លោក ស សុខា ផ្តល់ជូននិស្សិត សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ និងសិស្សខេត្តព្រៃវែង...

News New : នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ លោក ស សុខា តំណាងរាស្ត្រ មណ្ឌលព្រៃវែង និងលោកស្រី បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០១៧-២០១៨ នៅ
សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង ។

ក្នុងឱកាសនោះលោក ស សុខា ក្នុងនាមជាយុវជនមួយរូប បានថ្លែងទៅកាន់ និស្សិត ដែលចូលរួម
រាប់ពាន់នាក់ថា " ថ្ងៃនេះ ខ្ញុំពិតជាមានមោទនភាពក្រៃលែង ដែលបានចូលរួមជាមួយប្អូនៗ និស្សិត ជាក្តីសង្ឃឹម និងជា ទំពាំងស្នងឬស្សី របស់ប្រទេសជាតិ ។ សូមប្អូនៗ ធ្វើយ៉ាងណា ខិតខំរៀនសូត្រ បង្កើនចំណេះវិជ្ជា ដើម្បីជាទំនុកចិត្តរបស់ឪពុកម្តាយ ដែលខំចិញ្ចឹមបីបាច់រក្សា និងលោកគ្រូ អ្នកគ្រូ ដែលខំបង្ហាត់បង្រៀន ព្រមទាំង រាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ធ្វើកំណែទំរង់ ស្ទើរគ្រប់ វិស័យ ពិសេសវិស័យអប់រំនេះតែម្តង  ប្អូនៗចូលរៀនសូត្រដោយឥតបង់ថ្លៃ ។ ទំពាំងស្នងឬស្សី ធន ធានមនុស្សដ៏សំខាន់សំរាប់ជាតិ គឺប្អូនៗសិស្សនិស្សិតទាំងនេះហើយ សមដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា លើកឡើងថា " ការអប់រំ ល្អ គឺជាកូនសោរសំរាប់ដោះស្រាយរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ" ។

លោក ស សុខា ក៏បានបន្តទៀតថា " ដើម្បីបំពេញតម្រូវការជូនប្អូនៗនិស្សិត នៅសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ដែនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងផ្តល់ជូនអគារសិក្សាមួយចំនួនបន្ថែមទៀត ។ លើសពីនេះទៀត ខ្ញុំនឹងផ្តល់អាហារូបករណ៍ ដល់ ប្អូនៗសិស្ស និស្សិត ចំនួន ៥០នាក់ ទៅបន្តការសិក្សានៅប្រទេសចិន ក្នុងឆ្នាំ២០១៨ ខាងមុខនេះ ។ ខ្ញុំនឹងព្យាយាមជំរុញប្អូនៗទាំងអស់ ឱ្យបានយកសមត្ថភាពពិតប្រាកដ ទៅប្រកួតប្រជែង លើពិភព លោកទាំងមូល  ដើម្បីបង្ហាញពីភាពអស្ចារ្យរបស់កូនខ្មែរយើង។ ជាងនេះទៅទៀត ដើម្បីផ្សារភ្ជាប់ សកម្មភាពមនុស្ស របស់ប្អូនៗនិស្សិត ខ្ញុំនឹងរៀបចំកម្មវិធីបរិច្ចាគឈាមមួយនៅទីនេះ ដើម្បីយក អំណោយឈាមរបស់ប្អូនៗ ទៅសង្គ្រោះដល់ជនរងគ្រោះទាំងឡាយទូទាំងប្រទេស។ ទាក់ទងទៅ
កម្មវិធីសប្បាយៗ នៅខេត្តព្រៃវែងយើងនេះ ក៏នឹងរៀបចំ សង្ក្រាន្តព្រៃវែង  ដោយមានការប្រគុំតន្ត្រី ប្រលងចំរៀង ស្រីស្រស់ប្រុសស្អាត.............។ ចំណែកវិស័យកីឡាវិញ ខេត្តព្រៃវែង ក៏នឹងរៀបចំការ ប្រកួត កីឡា អបអរសាទរ ទិវាជ័យជន្នះ ៧មករា ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ផងដែរ ។
សូមជូនពរប្អូនៗសិស្ស និស្សិតទូទាំងប្រទេស សូមឱ្យរៀនបានពូកែ ប្រលងជាប់បាននិទ្ទេសល្អ និង ទទួលបានអនាគតដ៏ត្រចះត្រចង់ នាពេលខាងមុខ" ៕


អត្ថបទ ៖ អារុណ

0 comments:

Post a Comment