Tuesday, November 7, 2017

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នឹងចុះព្យាបាលជំងឺដោយឥតគិតថ្លៃ នៅស្រុកកំចាយមារ ខេត្តព្រៃវែង

News New : សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា របស់ឯកឧត្តម ស សុខា​ តំណាងរាស្ត្រគណ បក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ជំទាវ បង្កើតឡើង ដើម្បីចុះជួយពិនិត្យ និងព្យាបាលជំងឺ ជូនពលរដ្ឋខ្មែរ ដោយឥតគិតថ្លៃ ។

នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នឹងចុះទៅពិនិត្យ និង
ព្យាបាលជំងឺជូនប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ដោយឥតគិតថ្លៃចាប់ពីម៉ោង ៧ៈ០០ព្រឹក ដល់ម៉ោង ១ៈ៣០រសៀល នៅក្នុងបរិវេណអនុវិទ្យាល័យសម្តេចឪ ភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ។

ជំនាញសំខាន់ៗ  ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចុះពិនិត្យ និង ព្យាបាល រួមមាន ៖ ជំងឺទូទៅ
ជំងឺកុមារ ជំងឺវះកាត់ខ្នាតតូច ផ្នែករោគស្ត្រី ផ្នែកអេកូ ផ្នែកទណ្ឌសាស្ត្រ ផ្នែកឱសថ ជាដើម ។

សូមបងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅស្រុកកំចាយមារ ខេត្តព្រៃវែង ទាំងអស់ អញ្ជើញទៅពិនិត្យ និង
ព្យាបាលជំងឺដោយឥតគិតថ្លៃ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ៕

អត្ថបទ ៖ គល់ គន្ធា

0 comments:

Post a Comment