Tuesday, November 7, 2017

ពលរដ្ឋ ៣១១គ្រួសារ ក្នុងស្រុកពារាំង ខេត្តព្រៃវែង ស្នើសម្តេច ហ៊ុន សែន ជួយរឿងប្រឡាយទឹក...

News New : យ៉ាងហោចណាស់ ក៏មានប្រជាពលរដ្ឋចំនួន ៣១១គ្រួសារ រស់នៅភូមិស្នាយពល ឃុំ រការ និងភូមិពារាំង ឃុំរាប ក្នុងស្រុកពារាំង ខេត្តព្រៃវែង ស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយអន្តរាគមន៍អោយពួកគាត់មានប្រឡាយទឹកសំរាប់ប្រើប្រាស់
ធ្វើស្រែចំការ ។

បើយោងតាមលិខិតស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ បញ្ជាក់ថា ដោយសារលោក គង់ នី (ហៅ ងី) អតីតអភិបាលរងស្រុកពារាំង និងលោក សួន សន អតីតមេឃុំ និងបក្សពួក បានឃុបឃិតគ្នាយកដី ប្រឡាយ ដែលជាដីចិញ្ចើមផ្លូវថ្នល់ ទៅលក់ចែកឲ្យបក្សពួកខ្លួនជាបន្តបន្ទាប់ ទើបចំណីផ្លូវប្រឡាយ ទឹក ជាយូរអង្វែងមកនេះ ត្រូវបាត់បង់រូបរាង្គទាំងស្រុង។
ខាងក្រោមនេះជាលិខិតរបស់ប្រជាពលរដ្ឋ គោរពជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី ៖
 
អត្ថបទ ៖ រ៉ន ពិសី

0 comments:

Post a Comment