Wednesday, November 8, 2017

ទស្សន:ទាន " ទឹកនៅតែជាទឹក ទោះនាច រឺ ជោរក្តី " សូមអានការពន្យល់របស់សាស្ត្រាចារ្យម្នាក់...

News New : សាស្ត្រាចារ្យ​ នៃមហាវិទ្យាល័យ​ម្នាក់​ ចាប់ផ្តើមបង្រៀនក្នុងថ្នាក់ ​ដោយការយកក្រដាស​ ប្រាក់ ១០០ដុល្លារ ​ពីហោប៉ៅរបស់គាត់ ​មកលើកបង្ហាញទៅកាន់សិស្សគ្រប់ៗគ្នា​ ហើយក៏សួរថា​ ៖

សាស្ត្រាចារ្យ​   :​ តើមានអ្នកណាខ្លះចង់បាន​ ?​ សិស្សគ្រប់គ្នាលើកដៃឡើង​ទាំងអស់គ្នា ​។ បន្ទាប់មក សាស្ត្រាចារ្យ​ ក៏ក្តាប់ក្រដាសក្នុងដៃ ក្តាប់ខ្ញាំៗ​រហូតទាល់តែក្រដាសប្រាក់នោះទក់​ ទើបសាស្ត្រាចារ្យ​ រូបនោះសួរទៀតថា​ ៖

សាស្ត្រាចារ្យ​   :​ តើមានអ្នកណាខ្លះចង់បាន​ទៀតទេ​ ? សិស្សគ្រប់គ្នាលើកដៃឡើង​ទាំងអស់គ្នា​។រួច មក ទើបសាស្តាចារ្យ​បន្តទៀតថា​ ប្រសិនបើក្រដាសមួយនេះធ្លាក់ទៅនឹងដី​មានគេដើរកាត់ជាន់ទៅ ជាន់មក ​រហូតកខ្វក់​ តើមានអ្នកណាខ្លះចង់បាន​ទៀតទេ​? សិស្សគ្រប់គ្នានៅតែឆ្លើយថា ចង់បាន​ ។

ទើបសាស្ត្រាចារ្យ​ពន្យល់សរុបរួមមកថា​ ព្រោះនេះ គឺជាវត្ថុដែលមានតម្លៃ​ ដែលសិស្សទាំងអស់គ្នា បាន​រៀនសូត្រថ្ងៃនេះ​មិនថាមានគេធ្វើបែបណាទៅលើក្រដាសប្រាក់​មួយនេះទេ​ វានៅតែមានតម្លៃ​ ១០០​ដុល្លារដដែល​ ។

ជីវិតយើងក៏ដូចគ្នា​ ពេលខ្លះយើងត្រូវគេបោះបង់ចោល ត្រូវគេមើលរំលង​ ត្រូវគេមើលស្រាល​ ត្រូវ គេជិះជាន់​និយាយប្រមាថត្មិះដៀលពីមាត់មួយទៅមាត់មួយ​ ដោយសារតែការបរាជ័យក្នុងការ ឈានជើងដើរនៅលើវិថីជីវិត​  រហូតធ្វើអោយយើងកើតមានអារម្មណ៍មួយថា ខ្លួនឯងគ្មានតម្លៃ​ ។ តែយើងមានដឹងទេថា​ ទោះជាយ៉ាងណាក៏ដោយ​ មានរឿងអ្វី កើតឡើងក៏ដោយ​ គឺយើងនៅមាន​  តម្លៃជាមនុស្ស​ មិនថាជាល្អស្អាតគ្រប់ដប់​ ឬក៏ទក់​កប់ក្នុងភក់ជ្រាំ​ ត្រូវតែចាំជាប់ក្នុងចិត្ត​ថា​ជីវិតយើង មានតម្លៃជានិច្ច​ ។


អត្ថបទ ៖ facebook

0 comments:

Post a Comment