Thursday, November 30, 2017

លោក ទូច វណ្ណ: នាំថវិកាឯកឧត្តម ស សុខា និងលោកជំទាវ ជូនក្មេងកំព្រាពីរនាក់ ស្រុកស្វាយអន្ទរ

News New : នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ទូច វណ្ណ: រួមក្រុមការងារ សសយក ចុះជួយ
ស្រុកស្វាយអន្ទរ និង ប្រធាន អនុប្រធាន សសយក ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បាននាំយកថវិកា
ឯកឧត្តម ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងលោកជំទាវ ឧបត្ថម្ភប្រចាំខែធ្នូ (ក្នុង១ខែ ១០០
ដុល្លារ ) ជូនដល់ប្អូនស្រីកំព្រាពីរនាក់បងប្អូន នៅឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

គួររំលឹកដែរថា ៖ ក្មេងស្រីកំព្រាឪពុកម្តាយពីរនាក់បងប្អូននេះ ត្រូវបានឯកឧត្តម ស សុខា និងលោក ជំទាវ ប្រគល់ផ្ទះ ១ខ្នង ដោយមានទាំងបន្ទប់ទឹក អង្ករ ១០០គីឡូក្រាម និងថវិកា ១លានរៀល កាល
ពីថ្ងៃទី៥ ខែវិច្ឆិកា កន្លងទៅថ្មីៗ ព្រមទាំងឯកឧត្តម និងលោកជំទាវ បានសន្យាឧបត្ថម្ភថវិកាប្រចាំខែ
ក្នុង ១ខែ ១០០ដុល្លារទៀត សំរាប់ចំណាយក្នុងការសិក្សារហូតចប់ថ្នាក់ទី១២ ថែមទៀតផង៕




អត្ថបទ ៖ គល់ គន្ធា
រូបភាព ៖ រ៉ន ពិសី



0 comments:

Post a Comment