Friday, November 10, 2017

លោកជំទាវបណ្ឌិតសុភាចារ្យ ខ្លូត ធីតា កំពុងធ្វើបាឋកថា នៅសាកលវិទ្យាល័យ CUP អំពី...

News New : នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា បាន
រៀបចំបាឋកថា ស្តីពី "វិទ្យាសាស្ត្រស្រាវជ្រាវ និងទស្សនវិជ្ជាច្បាប់ ជូនដល់និស្សិតថ្នាក់បណ្ឌិត" និង ថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជាង ១០០នាក់ ។ អញ្ជើញផ្តល់បាឋកថា ជូនដល់និស្សិត
ក្នុងឱកាសនេះ គឺលោកជំទាវបណ្ឌិតសុភាចារ្យ ខ្លូត ធីតា ជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

បើតាមលោកបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា បាន បញ្ជាក់ប្រាប់ News New ថា " យើងខ្ញុំនឹងប្រឹងប្រែងបែបគ្រប់យ៉ាង​ ដើម្បីការរៀនសូត្ររបស់និស្សិត ទាំងអស់ប្រកបដោយគុណវុឌ្ឍជាតិ​ និងជាចលករមាសសំរាប់បំរើប្រយោជន៍ជាតិ​ និងប្រជាជន ។

គួររំលឹកផងដែរថា សាកលវិទ្យាល័យ ចំរើនពហុបច្ចេកវិទ្យា ( CUP ) ក្រោមការដឹកនាំដោយ លោក
បណ្ឌិត ឡាច សំរោង បាន និងកំពុងរៀបចំសិក្ខាសាលាជាបន្តបន្ទាប់ ក្នុងគោលដៅផ្ទេរ និងផ្តល់នូវ បទពិសោធន៍ជូនដល់និស្សិត តាមរយ:វាគ្មិនល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជា ។








អត្ថបទ ៖ អារុណ

0 comments:

Post a Comment