Saturday, December 30, 2017

ពលរដ្ឋខ្មែរនៅកំពង់សោម ព្រួយបារម្ភដាច់ឆ្នាំងបាយ ព្រោះជនជាតិចិន កើនឡើងច្រើន...

News New: ពលរដ្ឋខ្មែររស់នៅ និងអ្នកទៅទស្សនាកំសាន្ត បានសំដែងការព្រួយបារម្ភជាខ្លាំងចំពោះ វត្តមានជនជាតិចិន ដ៏ច្រើនសន្ធឹកសន្ធាប់ លើទឹកដីខេត្តព្រះសីហនុ (កំពង់សោម) ពិសេសអាជីវកម្ម ធំៗមួយចំនួន ត្រូវបានជនជាតិចិន ជួល ឬទិញ យកទៅគ្រប់គ្រង និងធ្វើអាជីវកម្មបណ្តើរៗហើយ។

ការលើកឡើងបែបនេះ ដោយសារពួកគាត់ព្រួយបារម្ភថា តទៅមុខ ជនជាតិចិន ទាំងនេះ  អាចនឹង គ្រប់គ្រងលើការរកស៊ីទាំងមូលនៅក្នុងទឹកដីនេះតែម្តង ដែលពួកគាត់នឹងត្រូវបាត់មុខរបរ  និងរហូត ត្រូវដាច់ឆ្នាំងបាយទៀតផង។ចំណែកឯអ្នកខ្លះទៀតព្រួយបារម្ភពីសន្តិសុខសុវត្ថិភាពក្នុងការរស់នៅ ព្រោះថ្មីៗនេះមានករណីជនជាតិចិន ដេញវ៉ៃជនជាតិខ្មែរ ( ម្តុំតោធំពីរ ) និងករណីចាប់ជំរិត ជនជាតិ ចិនគ្នាឯងកក្រើកពេញប្រទេសផងនោះ៕


អត្ថបទ ៖ អារុណ

Tuesday, December 26, 2017

ក្រុមហ៊ុន Walmart អាមេរិក លេងមួយក្បាច់នេះ សកស្រកីឱ្យក្រុមប្រឆាំង ដួលមិនបាច់ច្រាន....

News New : បន្ទាប់ពីក្រុមអ្នកនយោបាយប្រឆាំងមួយចំនួនតូច ទទូចឲ្យបរទេសបញ្ឈប់ការបញ្ជា ទិញទំនិញពីកម្ពុជា ក្រុមហ៊ុនយក្សរបស់អាមេរិក Walmart គេមិនផ្អើល ឫរសើបខ្នងអីនោះទេ សូម្បី ប៉ុនសសៃរសក់។ ក្រុមហ៊ុនដ៏ធំមួយរបស់សហរដ្ឋអាមេរិក ឈ្មោះ Walmart បានប្រកាសជំហរ ដែល ស្មើនឹងការទះកំផ្លៀងក្រុមប្រឆាំងក្រៅច្បាប់ ចំនួន ៣ចំណុចសំខាន់ៗ ដូចខាងក្រោម ៖
១. បន្តបញ្ជាទិញទំនិញពីកម្ពុជា។
២. បង្កើនការវិនិយោគនៅកម្ពុជា។
៣. ឆ្នាំ២០១៨ខាងមុខនេះ ក្រុមហ៊ុននឹងចាប់ផ្តើមនាំផលិតផលធ្វើដំណើរ ដូចជា កាបូប និងវ៉ាលីស ពីកម្ពុជាថែមទៀត។

មូលហេតុ ដែលក្រុមហ៊ុន Walmart អាមេរិក នៅតែបន្តបញ្ជាទិញ គឺដោយសារថា កម្ពុជាជាប្រទេស ស្រស់ស្អាត ពោលគឺ ក្រុមហ៊ុននេះ ចាត់ទុកសន្តិភាព ស្ថេរភាព ភាពអាចព្យាករណ៍បាន និង នីតិរដ្ឋ គឺជាកត្តាសំខាន់ ដែលក្រុមហ៊ុនមួយនេះ យកធ្វើជាមូលដ្ឋាននៅក្នុងការបន្តបញ្ជាទិញ និងថែមទាំង ពង្រីកការវិនិយោគនៅកម្ពុជា ។

ចំពោះការប្រកាសរបស់ក្រុមហ៊ុន Walmart ទាំងបីចំណុចខាងលើនេះ យើងអាចនិយាយបានថា ៖
១. ជាស្មារតីច្រានចោលរាល់ការអំពាវនាវកុំអោយបរទេសទិញទំនិញកម្ពុជា របស់អ្នកនយោបាយ ប្រឆាំង និងបណ្ដាប្រទេសមួយចំនួន ដែលប៉ុនប៉ងធ្វើទុក្ខបុកម្នេញកម្ពុជា ក្រោមហេតុផល នយោ បាយ។
២. ជាការគាំទ្រដល់គោលនយោបាយ និងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញពី ការបោះឆ្នោតស្របច្បាប់។
៣. ជាការវាយតម្លៃខ្ពស់លើស្ថេរភាពសេដ្ឋកិច្ច ស្ថេរភាពនយោបាយ និងការអនុវត្តច្បាប់ ព្រមទាំង កត្តាអំណោយផលដ៏ទៃទៀតរបស់កម្ពុជា។
៤. ជាការមិនខ្វល់នឹងអ្វីដែលក្រុមប្រឆាំងហៅថា សម្លាប់ប្រជាធិបតេយ្យ នីតិរដ្ឋ រំលោភសិទ្ធិមនុស្ស នៅកម្ពុជា ខណៈបក្សខ្លួនប្រព្រឹត្តកំហុសធ្ងន់ធ្ងរត្រូវតុលាការរំលាយ។ ផ្ទុយទៅវិញជាសារសកស្រកី ទៅក្រុមប្រឆាំងវិញថា កម្ពុជានៅតែមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស មាន នីតិរដ្ឋ គោរពសិទ្ធិ មនុស្ស និងពោរពេញដោយបរិយាកាសរស់នៅ វិនិយោគ ទេសចរណ៍..ដ៏ផូរផង ខុសពីអ្វីដែល ក្រុម អ្នកនយោបាយមួយចំនួនព្យាយាមបំភាន់មតិជាតិ និងអន្តរជាតិ។
 
គួររំលឹកថា ៖ នៅកម្ពុជា ក្រុមហ៊ុន Walmart នាំចេញផលិតផលស្បែកជើងធំជាងគេពីប្រទេសកម្ពុជា និងជាក្រុមហ៊ុននាំចេញផលិតផលសម្លៀកបំពាក់លំដាប់ទី២ ពីកម្ពុជា។

ខាងក្រោមនេះ គឺការបង្ហាញពីប្រវត្តិសាស្ត្រខ្លះៗរបស់ក្រុមហ៊ុន វ៉លម៉ាត Walmart ដែលជាក្រុមហ៊ុន បញ្ជារទិញដ៏ធំមួយនៅកម្ពុជា ៖
"ប្រវត្តិសាស្ត្ររបស់យើងចាប់តាំងពីហាង Walmart ដំបូងបានបើកដំណើរការនៅឆ្នាំ1962 នៅទីក្រុង រ៉ូហ្គោរស៍រដ្ឋអាកាសាសស៍យើងបានប្តេជ្ញាចិត្ត ធ្វើឱ្យមានភាពខុសប្លែក នៅក្នុងជីវិតអតិថិជនរបស់
យើង ។ អាជីវកម្មរបស់យើងគឺជាលទ្ធផល នៃភាពជាអ្នកដឹកនាំគំនិតចក្ខុវិស័យ របស់លោក Sam Walton  រួមជាមួយមនុស្សជាច្រើនជំនាន់ ដែលផ្តោតលើការជួយដល់អតិថិជន និងសហគមន៍សន្សំ ប្រាក់ និងរស់នៅបានល្អ។ មរតកសម្បូរបែបនេះកំណត់ថាយើងជានរណា និងអ្វីដែលយើងធ្វើសព្វ ថ្ងៃនេះ ។ ក្រុមហ៊ុន Walmart ដូចដែលយើងបានដឹងសព្វថ្ងៃនេះ បានវិវត្តន៍ពីគោលដៅ របស់លោក Sam Walton សំរាប់តម្លៃដ៏អស្ចារ្យ និងសេវាកម្មអតិថិជនដ៏អស្ចារ្យ ។ ដូចដែលគាត់ត្រូវបានគេស្គាល់ គាត់ជឿលើការដឹកនាំតាមរយៈការបម្រើ។ ជំនឿដែលថា ការដឹកនាំពិតប្រាកដអាស្រ័យទៅលើការ បម្រើដោយស្ម័គ្រចិត្តគឺជាគោលការណ៍ដែលក្រុមហ៊ុន Walmart ត្រូវបានបង្កើតឡើងហើយបានដឹក នាំការសម្រេចចិត្តដែលក្រុមហ៊ុនបានបង្កើតអស់រយៈពេល ៥០ឆ្នាំ មកហើយ ។ ភាគច្រើន នៃប្រវត្តិ សាស្រ្តរបស់ក្រុមហ៊ុន Walmart ត្រូវបានផ្សារភ្ជាប់ទៅនឹងរឿងរ៉ាវ របស់លោក Sam Walton ខ្លួនឯង ហើយអនាគតរបស់យើងភាគច្រើននឹងត្រូវបានចាក់ឫសនៅក្នុងគោលការណ៍របស់លោកសំ ។

ផ្លូវដែលមាន ប្រេនឈ្មោះ វ៉លម៉ាតទៅបានក៏ដោយសារ:
លោក Sam Walton បានកើតនៅឆ្នាំ 1918 នៅ Kingfisher រដ្ឋអូក្លាហូម៉ា។ នៅឆ្នាំ1942  នៅអាយុ 24 ឆ្នាំ គាត់បានចូលរួមជាមួយកងទ័ព។ គាត់បានរៀបការជាមួយហេឡែនរ៉ប់សុននៅឆ្នាំ 1943 ។ នៅ ពេលដែលការបម្រើយោធារបស់គាត់បានបញ្ចប់នៅឆ្នាំ1945 សនិងហេឡែន បានផ្លាស់ទៅរស់នៅ រដ្ឋអាយអូវ៉ា ហើយបន្ទាប់មកទៅ ញូវផតនៅរដ្ឋ Arkansas ។ ក្នុងអំឡុងពេលនេះលោក សំ ទទួល បានបទពិសោធន៏លក់រាយដំបូងនៅទីបំផុតបានបើកហាងលក់ផលិតផលផ្ទាល់ខ្លួន។

នៅឆ្នាំ 1950 Waltons បានចាកចេញពី Newport ទៅ Bentonville ជាកន្លែង ដែលលោកសបានបើក Walton 5 និង 10 នៅលើទីលាននៃទីប្រជុំជន។ពួកគេជ្រើសរើសយក Bentonville ដោយសារតែហេ ឡែនចង់រស់នៅតាមទីក្រុងតូចៗហើយលោក សំ អាចទាញយកផលប្រយោជន៍ពីរដូវការបរបាញ់
ផ្សេងៗគ្នាដែលរស់នៅជ្រុងបួនរដ្ឋ។

ដោយបានទទួលការជំរុញពីភាពជោគជ័យដំបូងនៃហាងលក់ dime របស់គាត់និងបានជំរុញឱ្យនាំ មកនូវឱកាសនិងតម្លៃកាន់តែប្រសើរដល់អតិថិជនរបស់គាត់គាត់បានបើក Walmart ដំបូងនៅឆ្នាំ 1962 នៅអាយុ 44 ឆ្នាំនៅទីក្រុងរ៉ូហ្គោរសាស (Arkansas) ។

ការផ្លាស់ប្តូរមុខនៃការលក់រាយ
អ្នកប្រកួតប្រជែងរបស់ Sam គិតថាគំនិតរបស់គាត់ថាអាជីវកម្ម ដែលទទួលបានជោគជ័យ អាច នឹងត្រូវបានសាងសង់ឡើងនៅជុំវិញការផ្តល់តម្លៃទាបនិងសេវាកម្មដ៏អស្ចារ្យ នឹងមិនដំណើរការ ។ ដូចដែលវាបានប្រែក្លាយ ទទួលបានភាពជោគជ័យរបស់ក្រុមហ៊ុន លើសពីការរំពឹងទុករបស់ស។ ក្រុមហ៊ុននេះបានចេញជាសាធារណៈនៅឆ្នាំ 1970 ហើយប្រាក់ចំណូលបាន មកពីការពង្រីកអាជីវ កម្ម ។ លោក Sam បញ្ជាក់ពីកំណើនយ៉ាងឆាប់រហ័សរបស់  Walmart មិនត្រឹមតែការចំណាយទាប ដែលទាក់ទាញអតិថិជនរបស់គាត់ នោះទេ ។ ប៉ុន្តែថែមទាំងសម្រាប់សហការីរបស់គាត់ទៀតផង។ គាត់ពឹងផ្អែកលើពួកគេដើម្បីផ្តល់ឱ្យអតិថិជននូវបទពិសោធផ្សារទំនើបដ៏អស្ចារ្យដែលនឹងធ្វើឱ្យពួក
គេត្រឡប់មកវិញ។លោក សំ បានចែកចក្ខុវិស័យរបស់លោកចំពោះក្រុមហ៊ុនជាមួយសហការី តាម របៀបដែលមិនធ្លាប់មាននៅក្នុងឧស្សាហកម្មនេះ។ គាត់បានធ្វើឱ្យពួកគេជាដៃគូ ក្នុងភាពជោគជ័យ របស់ក្រុមហ៊ុន ហើយជឿជាក់ថាភាពជាដៃគូនេះគឺជាអ្វីដែលធ្វើឱ្យ Walmart អស្ចារ្យ។

នៅពេលហាងទំនិញបានរីកចម្រើនក្តីក៏បំណងប្រាថ្នារបស់លោក សំ ។ បន្ថែមពីលើការនាំយកវិធី សាស្រ្តនិងបច្ចេកវិជ្ជាថ្មីៗ ដើម្បីលក់រាយគាត់ក៏បានពិសោធន៍ជាមួយទម្រង់ថ្មីៗដូចជា Sam's Club និង Walmart Supercenter ជាដើមហើយថែមទាំងបានធ្វើការសម្រេចចិត្តយកក្រុមហ៊ុន Walmart ទៅ ប្រទេសម៉ិកស៊ិក។ ភាពមិនភ័យខ្លាចរបស់លោក Sam ក្នុងការផ្តល់តម្លៃទាប និងការផ្តល់តម្លៃរបស់ ក្រុមហ៊ុន Walmart ដល់អតិថិជននៅសហរដ្ឋអាមេរិក និងលើសពីនេះបានកំណត់ស្តង់ដារ សម្រាប់ ក្រុមហ៊ុនដែលរស់នៅរហូតមកដល់សព្វថ្ងៃនេះ។ ការប្តេជ្ញាចិត្តដ៏រឹងមាំរបស់គាត់ចំពោះសេវាកម្ម និងគុណតំលៃដែលជួយដល់បុគ្គលអាជីវកម្ម និងប្រទេសទទួលបានជោគជ័យក្នុងការ ទទួលបាន មេដាយ នៃសេរីភាពប្រធានាធិបតីដែលទទួលបាន ដោយលោកប្រធានាធិបតី George H. W. Bush ក្នុងឆ្នាំ 1992 ។



អត្ថបទ ៖ អារុណ

លោក ម៉ននី បណ្ឌិត ត្រូវតែងតាំងជាអភិបាលក្រុងព្រៃវែង ជំនួសលោក លាត ភិរុណ...

News New : លោក ម៉ននី បណ្ឌិត អតីតអភិបាល នៃគណ:អភិបាលស្រុកស៊ីធរកណ្តាល ខេត្តព្រៃ វែង ត្រូវបានតែងតាំងជាអភិបាល នៃគណ:អភិបាលក្រុងព្រៃវែង ខេត្តព្រៃវែង ជំនួសលោក លាត ភិរុណ ដែលត្រូវផ្លាស់ទៅបំរើការងារនៅសាលាខេត្តព្រៃវែង នេះបើតាមអនុក្រឹត្យលេខ ១៣៤៤ អន ក្រ.តត ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ។

អត្ថបទ ៖ សាន់ ផានិត

Tuesday, December 19, 2017

ក្រសួងព័ត៌មាន ហាមមិនឱ្យវិទ្យ ទូរទស្សន៍ ចាក់ផ្សាយបទចំរៀងថ្មី មួយបទរបស់ផលិតថោន

News New : ថ្មីៗនេះ ក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីណែនាំមួយជូន
ដល់គ្រប់ម្ចាស់ស្ថានីយ៍វិទ្យុ ទូរទស្សន៍ទាំងអស់ ហាមចាក់ផ្សាយបទចំរៀងមានចំណងជើងថា " គ្រូ
បង្រៀនស្រវឹងស្រា" ច្រៀងដោយលោកស្រី ចេន សាយចៃ របស់ផលិតកម្មថោន ពីព្រោះមូលហេតុ
អត្ថន័យ នៃបទចំរៀងនេះមានខ្លឹមសារបន្តុះបង្អាប់ប្រមាថគ្រូបង្រៀនថា ផឹកស្រាស្ទើររាល់ថ្ងៃ ស្រវឹង
ទាំងថ្ងៃ វាចាធុំក្លិនតែស្រា ឱ្យតែស្រវឹងកាចចម្លែកបង្រៀនប្លែកៗ ខឹងស្រែក ខឹងវាយ ខុសក្រមច្បាប់
គ្រូ ដែលខ្លឹមសារ នៃបទចំរៀងនេះ គឺបានប្រាសចាក អំពីអកប្បកិរិយា និងសីលធម៌ថ្លៃថ្នូរ របស់គ្រូ
បង្រៀនទូទៅធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គ្រូបង្រៀន ដែលធ្វើឱ្យ
មានប្រតិកម្មពីសំណាក់មហាជនទូទៅ និងជះឥទ្ធិពលមិនល្អដល់សង្គមទាំងមូល ហើយសារនៃខ្លឹម
សារបទចំរៀងនេះ បានដក់ជាប់នឹងអារម្មណ៍របស់កុមារតូចៗ ដែលពុំទាន់មានមូលដ្ឋាននៃការពិចា
រណាច្បាស់លាស់នៅឡើយ។

អត្ថបទ ៖ គល់ គន្ធា


ដំណឹងជ្រើសរើសបុគ្គលិក ៖ ជាងដេរ អគ្គិសនី ពិធីករវិទ្យុ ទូរទស្សន៍ អនាម័យ អ្នកយកព័ត៌មាន....

News New : ក្រុមហ៊ុនយើងខ្ញុំ ត្រូវការជ្រើសរើសទាំងពីរភេទ ដូចខាងក្រោម ៖
១. អ្នកអនាម័យ ចំនួន ៤នាក់
២.អ្នកដេរម៉ូដសំលៀកបំពាក់ ចំនួន ៤នាក់
៣.អ្នកអគ្គិសនី ចំនួន ៦នាក់
៤.អ្នកកាន់វេបសាយ  ២នាក់
៥.អ្នកយកព័ត៌មាន  ២នាក់
៦.ពិធីករវិទ្យុ និងទូរទស្សន៍អនឡាញ  ៤នាក់ ។

លក្ខខណ្ឌជ្រើសរើស
-អាយុចាប់ពី ១៨ឆ្នាំ ដល់ ៤៥ឆ្នាំ
-មានភាពអំណត់តស៊ូក្នុងការងារ
-មានភាពស្មោះត្រង់
-គោរពពេលវេលា ។

ប្រាក់ខែទទួលបាន ចាប់ពី ១៥០ដុល្លារ ដល់ ៥០០ដុល្លារ ។
ព័ត៌មានលំអិត ៖ 010 950 456 / 060 777 456 / 092 75 6000 ។



អត្ថបទ ៖ អារុណ

Monday, December 18, 2017

ពិធីបើកការប្រកួតកីឡាបាល់ទាត់ និងបាល់ទះ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង នាព្រឹកនេះ


News New : នៅព្រឹកថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ
ឆ្នាំ២០១៧ នេះ ឯកឧត្តម ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជា អនុប្រធាន  ស.ស.យ.ក
និងឯកឧត្តម ជា សុមេធី អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតី ក្នុងពិធី
បើកការប្រកួតកីឡាបាល់ទាត់ និង បាល់ទះ ដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឧប
នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  នាពហុកីឡដ្ឋាន ខេត្តព្រៃវែង ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានធ្វើការផ្តាំផ្ញើ ដល់ក្រុមកីឡាករទាំងអស់ ដែលបាន និងត្រៀមចូលរួមប្រកួត ត្រូវយកចិត្ត​ស្តាប់តាមការណែនាំ របស់គណ:កម្មការរៀបចំការប្រកួត ក៏ ដូចជា អាជ្ញាកណ្តាល និងបទបញ្ជាផ្ទៃក្នុង នៃការប្រកួត ជាពិសេសត្រូវថែរក្សាសុខភាពឱ្យបានល្អ
ប្រសើរ បង្កើនសាមគ្គីភាព ដោយចាត់ទុកការចាញ់ឈ្នះ ជាការសាកល្បងសមត្ថភាព និងផ្លាស់ប្តូរ
បទពិសោធន៍គ្នាទៅវិញទៅមក រវាងកីឡាករ និងកីឡាករ ក្រុម និងក្រុម ខេត្ត និងខេត្ត តែប៉ុណ្ណោះ
សំដៅរឹតចំណងមិត្តភាពខេត្តទាំងបី គឺ ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ។

បើតាមរបាយការណ៍របស់លោក ខៀវ ភារិទ្ធ ប្រធានគណ:កម្មការរៀបចំការប្រកួត និងជាប្រធាន
គណ:កម្មការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានបញ្ជាក់ថា ការប្រកួតលើនេះ ធ្វើ ឡើង ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីជើងខ្លំាង ចូលរួមព្រឹត្តិការណ៍ នៃការប្រកួតនានា របស់ ក្រសួងអប់រំយុវជន និងកីឡា និងដើម្បីអបអរសាទរទិវាជ័យជន្នះ ៧មករា ផងដែរ ។ លោកបន្តថា សម្រាប់ប្រភេទកីឡាបាល់ទាត់ចំនួន ១៦ក្រុម រួមមាន ៖ ក្រុម ស.ស.យ.ក ក្រុងព្រៃវែង ក្រុមយុវជន បក្សស្រុកកញ្ច្រៀច ក្រុមសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង ក្រុមតារាងអលស្តារ ក្រុមមន្ទីរបរិស្ថានខេត្តព្រៃវែង ក្រុមមន្ទីរបរិស្ថានខេត្តព្រៃវែង ក្រុមរាជសីហ៍ស្រែថ្មី ក្រុមអង្គភាព បន្ទាយចក្រី ក្រុមមន្ទីរអភិវឌ្ឍន៍ជនបទ ក្រុមស.ស.យ.ក ស្រុកពោធិ៍រៀង ក្រុមយុវជនបក្សស្រុក ស្វាយអន្ទរ ក្រុមសាន ពិសិដ្ធ ក្រុមស.ស.យ.ក ស្រុកថ្មគោល ក្រុមអូចារ ក្រុមលេខាធិការដ្ឋាន ស. ស.យ.ក ខេត្តព្រៃវែង និងស.ស.យ.កខេត្តបន្ទាយមានជ័យ ។ ចំណែកឯប្រភេទកីឡាបាល់ទះ មាន ១២ក្រុមរួមមាន ក្រុមស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រុមវិសាខា ក្រុមកីឡាបាល់ទះ ក្រសួង មហាផ្ទៃ ក្រុមកងពលធំអន្តរាគមន៍លេខ៣ ក្រុមលេខាធិការដ្ឋានខេត្តព្រៃវែង ក្រុមលេខាធិការដ្ឋាន ខេត្តព្រៃវែង ក្រុមស.ស.យ.ក ក្រុងបាត់ដំបង ក្រុមស.ស.យ.ក ក្រុងបាត់ដំបង ក្រុមវិសាខា «B» ក្រុមងកងរាជអាវុធហត្ថក្រុងព្រៃវែង ស.ស.យ.ក ខេត្តបន្ទាយមានជ័យ និងក្រុងសេរីសោភ័ណ៕

















អត្ថបទ ៖ សាន់ ផានិត
រូបភាព ៖ ផាត ជីវ៉ា
...........................................
ទំព័រពាណិជ្ជកម្ម !
សិក្សាភាសាជប៉ុនដោយឥតគិតថ្លៃ ដើម្បីត្រៀមសំភាសន៍ទៅធ្វើការងារនៅប្រទេសជប៉ុន ដោយ ស្របច្បាប់ !
................
ដើម្បីចូលរួមអភិវឌ្ឍសមត្ថភាព និងជួយរកការងារឱ្យយុវជន យុវនារីធ្វើ មជ្ឈមណ្ឌល ជេធី មាន បើកវគ្គសិក្សាភាសាជប៉ុន ដោយឥតគិតថ្លៃ ដើម្បីសំភាសន៍ជាមួយថៅកែជប៉ុន បានទៅធ្វើការងារ នៅប្រទេសជប៉ុន ដោយស្របច្បាប់ ដែលទទួលបានប្រាក់ខែ ចាប់ពី ១ ០០០ដុល្លារ ទៅ ២ ០០០ ដុល្លារ ក្នុង ១ខែ ។
...............
ការងារនៅប្រទេសជប៉ុន រួមមាន ៖ កសិកម្ម ឧស្សាហកម្ម សំណង់ វេចខ្ចប់ ចុងភៅ ផ្សារដែក មើល ថែមនុស្សចាស់ ....... ។
................
សិក្សារៀងរាល់ថ្ងៃអាទិត្យ ចាប់ចូលរៀនពីខែមករា ឆ្នាំ២០១៨ តទៅ !
អាសយដ្ឋាន ៖ ផ្ទះលេខ B 04 ផ្លូវ បេតុង ភូមិ ក្រោលគោ សង្កាត់ គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ( ខាងជើងវត្តទួលសន្តិវ័ន ហៅវត្តទួលអស់លោក ប្រហែល ២០០ម៉ែត) ។
...............
ព័ត៌មានលំអិត ៖ 070 855 456 / 085 855 456 / 068 855 456 / 099 532 918 / 078 555 341 ។

មជ្ឈមណ្ឌលបណ្តុះបណ្តាល និងការងារអន្តរជាតិ ជេធី : បណ្តុះបណ្តាល និងជួយរកការងារ !

ព្រឹកស្អែក ឯឧ. ស សុខា និងឯឧ. ជា សុមេធី នឹងអញ្ជើញបើកការប្រកួតកីឡាពានរង្វាន់សម្តេច ស ខេង

News New : នៅព្រឹកស្អែកនេះ ឯកឧត្តម ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធាន
សសយក និងឯកឧត្តម ជា សុមេធី អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង នឹងអញ្ជើញជាអធិបតី
ក្នុងពិធីបើកការប្រកួតបាល់ទាត់ និង បាល់ទះ ដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឧប
នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ បើតាមកម្មវិធីដែលបានគ្រោងទុក ពិធីនេះប្រព្រឹត្តទៅចាប់ ពីម៉ោង ៧:០០ព្រឹក តទៅ មានដូចជា ៖
-ក្បួនព្យុហយាត្រា ក្រុមកីឡាករចូលទីលាន
-គោរពភ្លេងជាតិ នៃព្រះរាជាណាចក្រកម្ពុជា
-របាយការណ៍របស់លោក ខៀវ ភារិទ្ធ ប្រធានគណ:កម្មការរៀបចំការប្រកួត និងជាប្រធាន សស យក ខេត្តព្រៃវែង
-សន្ទរកថា ឯកឧត្តម ជា សុមេធី អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង
-សន្ទរកថា ឯកឧត្តម ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធាន សសយក​
-គណ:អធិបតីប្រគល់បាល់ជូនអាជ្ញាកណ្តាល
-រំសាយក្បួនកីឡាករ
-ដំណើរការប្រកួត​ ។

ទីតាំង ៖ ពហុកីឡដ្ឋាន ខេត្តព្រៃវែង ។
កាលបរិច្ឆេទ៖ ថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ធ្នូ ២០១៧។

សូមគោរពអញ្ជើញក្រុមអ្នកសារព័ត៌មានទាំងអស់ ចូលរួមផ្តិតយកទិដ្ឋភាពទាំងស្រុង ដោយមេត្រី!
ព័ត៌មានលំអិតសូមទាក់ទងលោក ទូច វណ្ណ: ប្រធានអនុគណ:កម្មការគ្រប់គ្រងការផ្សព្វផ្សាយ និង សារព័ត៌មាន : 092 75 6000 / 060 777 456 / 010 950 456 ។

អត្ថបទ ៖ សាន់ ផានិត

ក្រុម សសយក ស្រុកពាមជរ ថ្លែងអំណរគុណលោក ស សុខា និងលោកស្រី ដែលបានឧបត្ថម្ភការចំណាយ...

News New : ក្រុមប្រធាន អនុប្រធាន និង សមាជិក សសយក ស្រុកពាមជរ  ក៏ដូចជា  ក្រុមការងារ សសយក ចុះជួយស្រុកពាមជរ ខេត្តព្រៃវែង គោរពថ្លែងអំណរគុណលោក ស សុខា តំណាងរាស្ត្រ
មណ្ឌលព្រៃវែង និងជា អនុប្រធាន សសយក និងលោកស្រី ដែលបានឧបត្ថម្ភនូវការចំណាយទាំង
អស់ សំរាប់ដំណើរទស្សនកិច្ចកំសាន្តរយ:ពេល ២ថ្ងៃ គឺថ្ងៃទី១៦-១៧ ខែធ្នូ ឆ្នាំ២០១៧ នៅរមណីយ
ដ្ឋានបូកគោ និងឆ្នេរសមុទ្រកំពង់សោម ។

លោក ឈឹម ផាន់ណា ប្រធានក្រុមការងារ សសយក ចុះជួយស្រុកពាមជរ និងជាអ្នកដឹកនាំដំណើរ
ទស្សនកិច្ចនេះ បានបញ្ជាក់ថា " ដោយទទួលបានការឧបត្ថម្ភទាំងស្រុង ពីសំណាក់លោក ស សុខា
និងលោកស្រី លោកបានដឹកនាំក្រុមការងារចុះជួយ និងប្រធាន អនុប្រធាន និងសមាជិក សសយក
ស្រុកពាមជរ ចំនួន ៧០នាក់ ទៅបំពេញទស្សនកិច្ចកំសាន្ត នៅរមណីដ្ឋានទាំងពីរខាងលើនេះ ក្នុង គោលដៅលើកទឹកចិត្តដល់ពួកគាត់ ដែលបានខិតខំបំពេញការងារមនុស្សធម៌ជូនបងប្អូនប្រជាពល
រដ្ឋក្នុងមូលដ្ឋានរហូតមក ក៏ដូចជា រឹតចំណងសាមគ្គី បង្កើនភាពស្និទ្ធស្នាល និង ប្រសិទ្ធភាពការងារ ផងដែរ" ។

ជុំវិញដំណើរកំសាន្តនេះដែរ លោក ហ៊ុន ចាន់ដែន ប្រធាន សសយក ស្រុកពាមជរ ក៏ដូចជា យុវជន ទាំងអស់ ដែលបានចូលរួម បានសំដែងការពេញចិត្ត និងសប្បាយរីករាយជាខ្លាំង ពិសេសបានថ្លែង
អំណរគុណចំពោះលោក ស សុខា និងលោកស្រី ដែលបានចំណាយថវិកាជូនពួកគាត់ ៕





















អត្ថបទ ៖ គល់ គន្ធា
រូបភាព ៖ មាស សុខុម