Friday, December 1, 2017

បណ្ឌិត ឡាច សំរោង បង្ហាញថា ការបួងសួងថ្ងៃស្អែក​ នឹងនាំមកនូវសន្តិភាពនៅកម្ពុជា​ជានិច្ចនិរន្តរ៍

News New : ប្រត្តិសាស្រ្តយ៉ាងចំណាស់របស់កម្ពុជា​ នៅក្នុងភូមិភាគអាសុី​អាគ្នេយ៍​ ( The South  East Asia ) និងបណ្តាភូមិសាស្រ្តប្រជាជាតិមួយចំនួនធំ នៅក្នុងផែនដីនេះ​ បានបង្ហាញពិភពលោក​ យ៉ាង ប្រត្យក្សថា​ ព្រះរាជាណចក្រកម្ពុជា​ គឺពិតជាទឹកដីអច្ឆរិយៈ (The Kingdom of Wonder ) មួយដែល អា ទិទេព​បង្កើត​ភពផែនដី​ និងចក្រវាឡ​នេះ​ បានប្រតិស្ឋាន ( to build ) មកសម្រាប់ជាតឹកតាងក្នុងផែន ដីនេះថា​ អម្បូរខ្មែរ​ (Khmer race ) គឺជាអម្បូរក្សត្រយ៍ (​the king race ) នៅក្នុងដែនដីសុវណ្ណភូមិនេះ​។

​ដោយមិនអាចបំភ្លេចបានអំពីតំណវង្សនៃអម្បូរខ្មែរ​ យើងត្រូវក្រឡេកមើលអំពីភាពដើមរបស់ខ្មែរថា​ តើជាជាតិសាសន៍អ្វី​ និងមានប្រភពមកពីណា​  (what they are nationality and where they are birth place...) ។   នៅក្នុងកំណើតនៃនាគ ​(naga )​  បុរេប្រវត្តិសាស្រ្ត​ (antedate) របស់ខ្មែរ​ មានប្រភព​ច្បាស់ លាស់តាំងពីកំណកំណើតនៃផែនដីនេះមកម៉្លេះ។អត្ថិភាព​របស់ចក្រភពខ្មែរ​នាបុរេកាលបានបង្ហាញ យ៉ាងច្បាស់នៅក្នុងទម្រង់​នៃខឿនអារ្យ​ ធម៌ដែលមាន​គោលចម្បង​ដូចជា​  វប្បធម៌ អរិយធម៌​ ជំនឿ សាសនា​ ភាសា​ អក្សរ​ លេខនព្វន្ត​ ជាពិសេសគឺជំនឿយ៉ាងមុតមាំទៅលើរូប​ និងសម្លេង​(ចំណុចនេះ ចង់បញ្ជាក់​យ៉ាងជាក់ច្បាស់អំពី​រូប​  និង សម្លេង​រួមទាំង​អរូបនិងសម្លេង )​ នៃជំនឿលើការបន់ស្រន់​ (រូប​ គឺការរៀបចំនូវគ្រឿងសក្ការៈបូជាផ្សេងៗ​ រីឯសម្លេង​ គឺការសូត្រប្រកូកប្រកាសចំពោះ​ទេវៈអរូប​ទាំងឡាយ​ )​ នានា​ ។ នៅក្នុងន័យនេះហើយ​ ដែលអត្ថបទមួយនេះ​យើងចង់បង្ហាញជូន ដល់បណ្តា ជនខ្មែរទូទាំងសកលលោក(ទាំងក្នុងស្រុក​ និងក្រៅស្រុក)ថា​ខ្មែរមានខឿនអារ្យ​ធម៌មួយយ៉ាងច្បាស់ លាស់ត្រឹមត្រូវហើយមរតកនេះ បានក្លាយទៅជាវប្បធម៌មួយ បន្តមកសន្តិវង្សខ្មែររាប់សិបសតវត្សរ៏
(ចំណាស់ជាងប្រាំពាន់ឆ្នាំ)កន្លងមកហើយ​ ។
 
​ស្ថិតនៅក្នុងការអធិប្បាយទាំងអស់ខាងលើនេះហើយ​ ដែលជាសច្ចភាពអារ្យ​ធម៌​ និង ប្រវត្តិសាស្រ្ត របស់ខ្មែរនេះ​ នឹងត្រូវឆ្លុះបញ្ជាំងឡើងតាមរយះមហាផ្ទាំងទស្សនីយភាពរស់ ​នៅចំពីមុខនូវប្រាង្គប្រា សាទអង្គរវត្ត​ នា​យសោធបុរៈនគរ​ គឺទឹកដីអង្គរវត្តខេត្តសៀមរាប បច្ចុប្បន្ននេះ​ នៅថ្ងៃសៅរ៍ ១៤កើត​ (ថ្ងៃកោរ)​ ខែ​មិគសិរ​ ពុទ្ធសករាជ​២៥៦១​ ឆ្នាំរកា​ ត្រូវនិងថ្ងៃទី២​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ និង​ថ្ងៃអាទិត្យ ពេញ បូណ៌មី​ ថ្ងៃទី១៥​ កើត ខែ​មិគសិរ​  ពុទ្ធសករាជ​ ២៥៦១​ ត្រូវនឹងថ្ងៃទី​៣​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ នាកាល ខាង មុខដ៏ខ្លីនេះ​។ គឺកាលវេលានេះហើយ​ ដែលនិយាមប្រវត្តិសាស្រ្ត​ បានចារិកយ៉ាងច្បាស់ថា​" ពូជពង្ស នាគា​ខេមរារដ្ឋ​រស់កត់សាវតារដូនតាទុក​បួងសួងបន់ស្រន់សុំក្តីសុខ​តំណតមុខស្រុកសាន្តត្រាណ។
 
​យើងងាកមកមើលបរិបថ នៃមហាពិធីបួងសួងបន់ស្រន់ សុំសុខ​សន្តិភាព​ និង ការអភិវឌ្ឍ សម្រាប់ ប្រទេសជាតិមាតុភូមិកម្ពុជាដ៏មហាបវររុងរឿងនៃយើង​  នាថ្ងៃទី ០២​និង​០៣​ ខែធ្នូ​ ឆ្នាំ២០១៧​ ស្អែក​ និងខានស្អែកនេះ​ ស្ថិតក្រោមព្រះរាជាធិបតីភាពដ៏មហាថ្លាថ្លៃវិសេសឧត្តមសមសក្តិ​ នៃសម្តេច ព្រះ សង្ឃរាជទាំងពីរគណៈ ​ព្រ​មទាំងព្រះថេរានុថេរៈគ្រប់ព្រះអង្គ​ និង វត្តមា​នជាអធិបតីភាពដ៏ខ្ពង់​ខ្ពស់ បំផុត របស់​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ អគ្គមហាបុរសរដ្ឋ​ ជានាយករដ្ឋមន្រ្តី​នៃព្រះ រាជាណាចក្រកម្ពុជា និង​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ជាមាតា នៃសេច​ក្តីសប្បុរស​ និងមនុស្សធម៌​ ប្រធានកាកបាទក្រហមកម្ពុជា​ អម​ដោយទ្រង់​ សម្តេច​ ឯកឧត្តម​ លោកជំទាវ​ អស់ លោក លោកស្រី​ ជាមន្រ្តីរាជរដ្ឋាភិបាល​គ្រប់មុខងារឋានៈតួនាទី​ និងប្រជារាស្រ្តខ្មែរ រាប់ម៉ឺនសែន នាក់ចូលរួមមូលមីរកុះករអឺងកង​ នៅនាទឹទឹកដីមហានគរដ៏បវរ​ ហើយដែលវិសេសអំណរនេះទៀត​ គឺពិធីរាប់បាត្រប្រគេនង្ហាន់ដល់ព្រះសង្ឃ​ចំនួន​ ៥០០០អង្គ នៅមុខ​មហាប្រាសាទអង្គវត្ត ជាអច្ឆរិយ វត្ថុទីមួយលើលោក របស់ព្រះ​រាជាណាចក្រកម្ពុជា​ នាព្រឹកថ្ងៃទី​០៣​ ខែធ្នួ​ ឆ្នាំ២០១៧​ នេះតែម្តង​ ។

​ជយោព្រះរាជាណាចក្រកម្ពុជា​ ! ជយោ​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​  សែន​ ទីណាមាន សម្តេចេជោសែន​ ទីនោះមានសុខ​សន្តិភាព​ និងការអភិវឌ្ឍ​ !   ជយោ​មហាពិធីបុណ្យ​បួងសួងតាម បវេណីនៃ​ព្រះពុទ្ធសាសនា​ និងព្រហ្មញ្ញសាសនា​ នាថ្ងៃ​សោរ៌ទី​១៤​កើត​  និងថ្ងៃអាទិត្យ ទី​ ១៥​កើត ពេញបូណ៌មី​ ខែមិគសិរ​ ពុទ្ធសករាជ២៥៦១​ នេះ​ សូមព្រះបារមី​ ទសបារមី​ នៃព្រះព្រហ្ម​ ព្រះទស បារមី នៃសក្កទេវរាទស្តេចទេវតា​ និងទសបារមី​ទេវតាទាំងមួយម៉ឺនលោកធាតុ​ ដែលថែរក្សាអភិ បាល​នៅនាចក្រវាឡ​ និងមហានគរកម្ពុជាធិបតី​ សួមព្រះបារមី​ នៃព្រះវិញ្ញាណក្ខន្ធ​អតីតព្រះមហា ក្សត្រនៃមហានគរខ្មែរគ្រប់ព្រះអង្គ​ គ្រប់កាលសម័យ​ សូមទសបារមី​ នៃវត្ថុសាកសិទ្ធិក្នុងលោក​ ជា ពិសេសសូមទសបារមីនៃទេវតាដែលថែរក្សានូវព្រះមហាស្វេតឆ័ត្រនៃព្រះបរមរាជវាំងចតុមុខ ជា
ជ័យ សូមព្រះបារមី​ ទសបារមី​ និងបារមីទាំងអស់​ ដែលយើងខ្ញុំបានបង្គុំប្រណម្យអញ្ជលី ​បួងសួង ថ្វាត់ថ្វាយ​ សួមស្តេចយាង​មកគង់សណ្ឋិត​ នៅនាមហានគរ​កម្ពុជា​ធិបតី សូមស្តេចយាងផ្តល់នូវ​ពរជ័យ​ សិរីសួស្តី​ជ័យមង្គលវិបុលសុខគ្រប់ប្រការ​ ជូនដល់ព្រះរាជាណាចក្រកម្ពុជា​ និងបណ្តាប្រ ជារាស្រ្តខ្មែរគ្រប់ៗរូប​ ជាពិេសស​ សូមព្រះបារមី​ ទសបារមី​ និងបារមីសព្វឋាននាកណ្តាប់ចក្រវាឡ​ សូមស្តេចយាងចុះមកសណ្ឋិតថែរក្សាអភិបាល​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ បុន​ រ៉ានី​ ហ៊ុន​ សែន​ និងបុត្រាបុត្រី​ ចៅប្រុសចៅស្រី​ សូមប្រកបនូវសេចក្តី សុខសែចកហតីចម្រើន និងប្រកបដោយពុទ្ធពរទាំងឡាយបួនប្រការគឺ​ អាយុ​ វណ្ណៈ​  សុខៈ​ ពលៈ​  និងបដិភាណៈកុំបីឃ្លាងឃ្លាតឡើយ​ ។
​សូមនគរកម្ពុជា​ និងប្រជាជនកម្ពុជាទាំងអស់​ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់​ ប្រកបដោយបញ្ញាញាណ វាងវែ​ គតិបណ្ឌិតមហាខ្ពង់ខ្ពស់ថ្លាថ្លៃ ​របស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ អគ្គមហា បុរសរដ្ឋ​ ជានាយករដ្ឋមន្រ្តី​ រស់​នៅក្នុងសុខ​សន្តិភាព​ ឯករាជ្យភាព​ អធិបតេយ្យភាព​ បូរណភាពទឹក ដី​ និងការអភិវឌ្ឍចាប់ពីម៉ោងនេះ​ ថ្ងៃនេះជានិច្ចនិរន្តរ៍តទៅ។


អត្ថបទ ៖ បណ្ឌិត​ ឡាច​ សំរោង​ សាកលវិទ្យាធិការ​ នៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា

0 comments:

Post a Comment