Tuesday, December 12, 2017

ការរំលាយគណបក្សសង្គ្រោះជាតិ គឺជាការបញ្ជៀសគ្រោះមហន្តរាយដល់ជាតិ និងប្រជាពលរដ្ឋ

News New : យោងតាមរបាយការណ៍ស្តីពីការពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាល ឆ្នាំ២០១៧  និងទិស ដៅឆ្នាំ២០១៨ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលផ្សព្វផ្សាយនៅថ្ងៃនេះ បានកត់ស្គាល់ថា ការរំលាយគណបក្សសង្រ្គោះជាតិ គឺជា ការបញ្ជៀសទាន់ពេលវេលានូវគ្រោះមហ​ន្តរាយសម្រាប់ ជាតិ និងប្រជាពលរដ្ឋ ហើយនាំមកនូវសុខសន្តិភាពជូនព្រះរាជាណាចក្រកម្ពុជា​ ។


របាយការណ៍ខាងលើនេះ ត្រូវបានផ្សព្វផ្សាយ នៅក្នុង​សន្និបាត​ប៉ុស្ដិ៍​នគរបាល​ទូទាំង​ប្រទេស លើក​ទី​២ និង​ការអនុវត្ត​ការងារ​នគរបាល និង​សហគមន៍ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃ ទី១៣ ខែធ្នូ ឆ្នាំ២០១៧ នេះ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និង ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​។​
របាយការណ៍ដដែលនេះ បានបង្ហាញថា៖ ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិ ភាពសង្គមឆ្នាំ២០១៧ មានលក្ខណៈល្អប្រសើរ បើទោះបីជាមានសកម្មភាពញុះញង់ បង្កើតឱ្យមាន កូដកម្ម បាតុកម្មតវ៉ាប្រឆាំងពីសំណាក់ក្រុមអគតិ ជ្រុលនិយម ក្នុងចេតនាបំពុល បរិយាកាសនយោ បាយ និង សន្តិសុខសង្គមក្តី ក៏បញ្ហាទាំងនោះ ត្រូវបានដោះស្រាយដោយសន្តិវិធី ដោយទប់ស្កាត់ បាននូវអំពើហិង្សា និងបង្រួមទំនាស់មិនឱ្យរីករាលដាលបង្កឱ្យមានចលាចលសង្គមបានឡើយ ។

បើតាមរបាយការណ៍បានបញ្ជាក់ដែរថា ព្រឹត្តិការណ៍ដែលត្រូវបានកត់សម្គាល់នោះ គឺ ចំណាត់ការ ខាងផ្លូវច្បាប់របស់រាជរដ្ឋាភិបាល ចំពោះជនក្បត់ជាតិ និងការរំលាយគណបក្សសង្រ្គោះជាតិ ដោយ តុលាការកំពូល ពីបទឃុបឃិតជាប្រព័ន្ធជាមួយបរទេស ក្នុងឧបាយកលសកម្មភាព ធ្វើបដិវត្តពណ៌ ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា ខុសពីគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ​ ។

របាយការណ៍ស្តីពីការពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាល ឆ្នាំ២០១៧ និងទិសដៅឆ្នាំ២០១៨ បានបង្ហាញ ទៀតថា ការបង្រ្កាបរបស់រាជរដ្ឋាភិបាល គឺជាការបញ្ជៀសទាន់ពេលវេលានូវគ្រោះមហ​ន្តរាយរបស់ ប្រទេសជាតិ ការពារបាននូវសុខសន្តិភាពជូនប្រទេសជាតិ និងត្រូវ​បានប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ជាន់ថ្នាក់ចូលរួមគាំទ្រ និងអបអរសាទរ ប្រកបដោយការ ជឿជាក់។

គួររំលឹកថា ​:​ កាលពីថ្ងៃទី​១៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៧​  គណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយដោយ សាលដីកាបិទផ្លូវតវ៉ារបស់តុលាការ​ នៅពេលដែលរកឃើញថា គណបក្សមួយនេះ បានឃុបឃិត ជាប្រព័ន្ធជាមួយបរទេស ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដែលកើតឡើងពីការបោះ ឆ្នោតជាតិស្របច្បាប់​ ។  ទន្ទឹមគ្នានេះដែរ តុលាការកំពូល ក៏បានកាត់ទោសថ្នាក់ដឹកនាំ គណបក្ស​នេះ ចំនួន ១១៨នាក់ មិនឱ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ ថែមទៀតផង៕









ប្រភព ៖ Chnchanel.com
រូបភាព ៖ នាយកដ្ឋាន ផ្សព្វផ្សាយអប់រំ

0 comments:

Post a Comment