Thursday, December 14, 2017

ពិធីចាប់ពូល ការប្រកួតកីឡាបាល់ទាត់ និងបាល់ទះ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង

News New : នៅព្រឹកថ្ងៃ ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៧ នេះ  លោកឧកញ៉ា ខៀវ ភារិទ្ធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង  បាន
និងជាប្រធានគណៈកម្មការរៀបចំការប្រកួត និងលោក បឹង គឹមតោ អគ្គលេខាធិការសហព័ន្ធកីឡា បាល់ទះកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីចាប់ពូលការប្រកួតកីឡាបាល់ទាត់ និងបាល់ទះ ដណ្តើម ពានរង្វាន់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាទឹកដី នៃខេត្ត ព្រៃវែង ។

លោក ខៀវ ភារិទ្ធ បានលើកឡើងថា ការប្រកួតលើនេះធ្វើឡើង ដើម្បីជ្រើសរើស កីឡាករ-កីឡាកា រិនីជើងខ្លំាង ចូលរួមព្រឹត្តិការណ៍នៃការប្រកួតនានា របស់ក្រសួងអប់រំយុវជន និងកីឡា និងដើម្បីអប អរសាទរទិវាជ័យជន្នះ ៧មករា ផងដែរ។  លោក ខៀវ ភារិទ្ធ បានស្នើឲ្យកីឡាករទំាងបាល់ទាត់ និង បាល់ទះ ត្រូវគោពរអាជ្ញាកណ្តាល ចៅក្រមនៅពេលប្រកួតនិងត្រូវគោពរច្បាប់កីឡា ដើម្បីរក្សាបាន ក្រមសីលធម៌កីឡា ឲ្យបានល្អប្រសើរ។

លោកថា « ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណងបង្កើន សាមគ្គីភាព បង្កើត និងបង្កើនទំនាក់ ទំនង រវាងបុគ្គល និង បុគ្គល ស្ថាប័ន និង ស្ថាប័ន យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុក- ក្រុង និងសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ក្រៅពីនេះក៏ដើម្បីចូលរួមលើកកម្ពស់វិស័យ កីឡា ជាតិ ក៏ដើម្បីសុខភាពកម្លាំងកាយ ស្មារតីរឹងមាំល្អប្រសើរ»។
លោកបានបន្តទៀតថា សម្រាប់ប្រភេទកីឡាបាល់ទាត់ចំនួន ១៦ក្រុម រួមមាន ៖ ក្រុម ស.ស.យ.ក ក្រុងព្រៃវែង ក្រុមយុវជនបក្ស ស្រុកកញ្ច្រៀច ក្រុមសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ខេត្តព្រៃ វែង ក្រុមតារាងអលស្តារ ក្រុមមន្ទីរបរិស្ថានខេត្តព្រៃវែង ក្រុមមន្ទីរបរិស្ថានខេត្តព្រៃវែង ក្រុមរាជសីហ៍ ស្រែថ្មី ក្រុមអង្គភាពបន្ទាយចក្រី ក្រុមមន្ទីរអភិវឌ្ឍន៍ជនបទ ក្រុមស.ស.យ.ក ស្រុកពោធិ៍រៀង ក្រុម យុវជនបក្សស្រុកស្វាយអន្ទរ ក្រុមសាន ពិសិដ្ធ ក្រុមស.ស.យ.ក ស្រុកថ្មគោល ក្រុមអូចារ ក្រុមលេ ខាធិការដ្ឋាន ស.ស.យ.ក ខេត្តព្រៃវែង និងស.ស.យ.កខេត្តបន្ទាយមានជ័យ ។ ចំណែកឯប្រភេទ កីឡាបាល់ទះ មាន ១២ក្រុម រួមមាន៖ ក្រុមស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រុមវិសាខា ក្រុម កីឡាបាល់ទះក្រសួងមហាផ្ទៃ ក្រុមកងពលធំអន្តរាគមន៍លេខ៣ ក្រុមលេខាធិការដ្ឋានខេត្តព្រៃវែង ក្រុមលេខាធិការដ្ឋានខេត្តព្រៃវែង ក្រុមស.ស.យ.ក ក្រុងបាត់ដំបង ក្រុមស.ស.យ.ក ក្រុងបាត់ដំបង ក្រុមវិសាខា «B» ក្រុមងកងរាជអាវុធហត្ថក្រុងព្រៃវែង ស.ស.យ.កខេត្តបន្ទាយមានជ័យ និងក្រុង សេរីសោភ័ណ៕







អត្ថបទ ៖ គល់ គន្ធា
រូបភាព ៖ ផាត ជីវ៉ា




0 comments:

Post a Comment