Friday, December 15, 2017

ការប្រកួតកីឡាដណ្តើមពានរង្វាន់សម្តេច ស ខេង ៖ ២គូ នឹងជួបគ្នាថ្ងៃស្អែកនេះ នៅក្រុងព្រៃវែង

News New : បើយោងតាមកម្មវិធីប្រកួតកីឡាបាល់ទាត់ និងបាល់ទះ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង អបអរសាទរទិវាជ័យជន្នះ ៧ មករា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ស្អែកនេះ គឺកីឡាករបាល់ ទាត់ជើងខ្លាំង ៤ក្រុម នឹងត្រូវជួបប្រកួតគ្នា នៅទីលានបាល់ទាត់ ក្រុងព្រៃវែង ខេត្តព្រៃវែង ។

ក្រុមកីឡាករជើងខ្លាំងទាំង ៤ក្រុម នោះ រួមមាន ៖
១ - ម៉ោង ៨:០០ព្រឹក ៖ ការប្រកួតរវាង ក្រុមកីឡាករ សសយក ខេត្តបន្ទាយមានជ័យ ត្រូវជួបប្រកួត ជាមួយក្រុមកីឡាករ សសយក ស្រុកថ្មគោល ខេត្តបាត់ដំបង
២ -ម៉ោង ៣:០០រសៀល ៖ ក្រុមកីឡាករ តារាង អលស្តា ត្រូវជួបប្រកួតជាមួយក្រុមកីឡាករ នៃមន្ទីរ អភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង ។

ដូច្នោះ សូមបងប្អូន យុវជន - នារី អញ្ជើញចូលរួមទស្សនាកំសាន្ត និងផ្តល់កំលាំងចិត្ត ដល់កីឡាករ ក៏ដូចជា ចូលរួមលើកកំពស់វិស័យកីឡា នៅកម្ពុជា អោយបានច្រើនកុះករ៕

 អត្ថបទ ៖ សាន់ ផានិត
រូបភាព ៖ ផាត ជីវ៉ា

0 comments:

Post a Comment