Sunday, December 17, 2017

លោក ទូច វណ្ណ: នាំអំណោយលោក ស សុខា និងលោកស្រី ជូនពលរដ្ឋ ៥គ្រួសារ នៅស្រុកស្វាយអន្ទរ...

News New : នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ នេះ លោក ទូច វណ្ណ: និងក្រុមការងារ សសយក ចុះ ជួយស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ព្រមទាំង សសយក ស្រុក បាននាំយកអំណោយលោក ស សុខា
តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធាន សសយក និងលោកស្រី ចែកជូនដល់ពលរដ្ឋក្រីក្រ ចំនួន ៥គ្រួសារ នៅឃុំស្វាយអន្ទរ និងឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ។

អំណោយ ដែលផ្តល់ជូន ក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ ២០គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ
ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ ទឹកសុទ្ធ ២យួរ អំបិល ២គីឡូក្រាម ប្រេងឆា ១ដប ថវិកា ៥ម៉ឺនរៀល និង ថ្នាំពេទ្យ ១កញ្ចប់ធំ ព្រមទាំងបានជួយវះកាត់ជំងឺបូសជើងជូនអ៊ុំប្រុស ១នាក់ ផងដែរ៕
















អត្ថបទ ៖ គល់ គន្ធា
រូបភាព ៖ សាន់ ផានិត

0 comments:

Post a Comment