News New : ក្រុមប្រធាន អនុប្រធាន និង សមាជិក សសយក ស្រុកពាមជរ ក៏ដូចជា ក្រុមការងារ សសយក ចុះជួយស្រុកពាមជរ ខេត្តព្រៃវែង គោរពថ្លែងអំណរគុណលោក ស សុខា តំណាងរាស្ត្រ
មណ្ឌលព្រៃវែង និងជា អនុប្រធាន សសយក និងលោកស្រី ដែលបានឧបត្ថម្ភនូវការចំណាយទាំង
អស់ សំរាប់ដំណើរទស្សនកិច្ចកំសាន្តរយ:ពេល ២ថ្ងៃ គឺថ្ងៃទី១៦-១៧ ខែធ្នូ ឆ្នាំ២០១៧ នៅរមណីយ
ដ្ឋានបូកគោ និងឆ្នេរសមុទ្រកំពង់សោម ។
លោក ឈឹម ផាន់ណា ប្រធានក្រុមការងារ សសយក ចុះជួយស្រុកពាមជរ និងជាអ្នកដឹកនាំដំណើរ
ទស្សនកិច្ចនេះ បានបញ្ជាក់ថា " ដោយទទួលបានការឧបត្ថម្ភទាំងស្រុង ពីសំណាក់លោក ស សុខា
និងលោកស្រី លោកបានដឹកនាំក្រុមការងារចុះជួយ និងប្រធាន អនុប្រធាន និងសមាជិក សសយក
ស្រុកពាមជរ ចំនួន ៧០នាក់ ទៅបំពេញទស្សនកិច្ចកំសាន្ត នៅរមណីដ្ឋានទាំងពីរខាងលើនេះ ក្នុង គោលដៅលើកទឹកចិត្តដល់ពួកគាត់ ដែលបានខិតខំបំពេញការងារមនុស្សធម៌ជូនបងប្អូនប្រជាពល
រដ្ឋក្នុងមូលដ្ឋានរហូតមក ក៏ដូចជា រឹតចំណងសាមគ្គី បង្កើនភាពស្និទ្ធស្នាល និង ប្រសិទ្ធភាពការងារ ផងដែរ" ។
ជុំវិញដំណើរកំសាន្តនេះដែរ លោក ហ៊ុន ចាន់ដែន ប្រធាន សសយក ស្រុកពាមជរ ក៏ដូចជា យុវជន ទាំងអស់ ដែលបានចូលរួម បានសំដែងការពេញចិត្ត និងសប្បាយរីករាយជាខ្លាំង ពិសេសបានថ្លែង
អំណរគុណចំពោះលោក ស សុខា និងលោកស្រី ដែលបានចំណាយថវិកាជូនពួកគាត់ ៕
អត្ថបទ ៖ គល់ គន្ធា
រូបភាព ៖ មាស សុខុម
0 comments:
Post a Comment