Saturday, December 2, 2017

ព្រឹកនេះ លោក ស សុខា អញ្ជើញបើកសន្និបាត សសយក ៣ខេត្ត នាទឹកដីខេត្តព្រះសីហនុ


News New : នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ នេះ លោក ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង
និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក ៣ខេត្ត រួមមាន ៖ ខេត្តព្រៃវែង ខេត្ត បាត់ដំបងនិងខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតសហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ប្រចាំឆ្នាំ២០១៧ នាសណ្ឋាគារ ឆ្នេរ សុខា ក្នុងទឹកដីខេត្តព្រះសីហនុ ។

បើតាមលោក ស សុខា ប្រធានអង្គសន្និបាត បានបញ្ជាក់ថា ការប្រារព្ធសន្និបាតនេះគឺធ្វើឡើងក្នុង គោលបំណង ដើម្បីបូកសរុបលទ្ធផលការងារ សហភាពសហព័ន្ធយុវ ជនកម្ពុជាទាំងបីខេត្ត ប្រចាំ ឆ្នាំ២០១៧ និងលើកទិសដៅបន្តសំរាប់ឆ្នាំ២០១៨ ក៏ដូចជា ដើម្បីបង្កើននូវទំនាក់ទំនងគ្នា ពិសេស ដើម្បីផ្លាស់ប្តូរមតិយោបល់គ្នាទៅវិញទៅមក សំដៅស្វែងរកភាពរីកចំរើន របស់សហភាពសហព័ន្ធ យុវជនកម្ពុជាទាំងបីខេត្តនេះ ។ លើសពីនេះទៅទៀត លោក ស សុខា ស្នើឱ្យយុវជនទាំងអស់ ត្រូវ តែរួមគ្នាថែរក្សាសន្តិភាពរបស់កម្ពុជា ដែលថ្នាក់ដឹកនាំយើង បាន និងកំពុងខិតខំកសាងតាំងពីបាត ដៃទទេមកនោះ គឺមិនត្រូវឱ្យជនឆ្លៀតឱកាសមួយចំនួនតូច លាបពណ៌បំផ្លាញសន្តិភាពឡើយ ។

សូមបញ្ជាក់ថា ៖ សន្និបាតនេះប្រព្រឹត្តទៅចំនួន ០២ថ្ងៃ គឺថ្ងៃទី០៣ និងទី០៤ ខែធ្នូ ឆ្នាំ២០១៧ ដែល មានការអញ្ជើញចូលរួមពីប្រធាន អនុប្រធាន និង សមាជិក សមាជិកា សហភាពសហព័ន្ធ យុវជន កម្ពុជាទាំងបីខេត្ត ប្រមាណជិត ៣០០នាក់ ។










អត្ថបទ ៖ គល់ គន្ធា
រូបភាព ៖ រ៉ន ពិសី


0 comments:

Post a Comment