Sunday, December 3, 2017

ព្រឹកនេះ ឯកឧត្តម ស សុខា និងឯកឧត្តម យន្ត មីន អញ្ជើញបិទសន្និបាត សសយក ៣ខេត្ត...

News New : នៅព្រឹកថ្ងៃច័ន្ទ ០១រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ នេះ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានប្រារព្ធ
ពិធី បិទសន្និបាត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស សុខា អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត គឺខេត្តព្រៃវែង បាត់ដំបងនិង ខេត្តបន្ទាយមានជ័យ និងឯកឧត្តម យន្ត មីន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ រួមនឹងស
មាជិក សមាជិកា ចំនួន ២៥៩នាក់ នៅសណ្ឋាគារឆ្នេរសុខា នាទឹកដីខេត្តព្រះសីហនុ ។

បើតាមរបាយការណ៍សរុបអង្គសន្និបាត ដែលអានដោយលោក ខៀវ ភារិទ្ធ ប្រធាន សសយក ខេត្ត ព្រៃវែង បានបង្ហាញថា សន្និបាតរយ:ពេល ១ថ្ងៃកន្លះ ពិតជាបានធ្វើឱ្យអង្គសន្និបាតទាំងមូលទទួល
បានបទពិសោធជាច្រើន សំរាប់អភិវឌ្ឍខ្លួនឯង ក៏ដូចជា សហភាពសហព័ន្ធយុវជនកម្ពុជាទាំងមូល ដើម្បីបំរើផលប្រយោជន៍ជូនជាតិមាតុភូមិយើង។លើសពីនេះទៀត អង្គសន្និបាតនេះ ក៏បានបង្ហាញ ផងដែរ អំពីសមិទ្ធផលនានា បញ្ហាប្រឈម និងដំណោះស្រាយភ្លាមៗ រឺការលើកទិសដៅអនុវត្តការ ងារបន្ត។ ហើយអ្វីដែលកាន់តែពិសេសទៅទៀតនោះ អង្គសន្និបាតទាំងមូល ក៏បានបង្កើត ក៏ដូចជា បង្កើនទំនាក់ទំនងល្អ រវាងថ្នាក់ដឹកនាំ សមាជិកសមាជិកានៃសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត ព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ប្រកបដោយភាពស្និទ្ធស្នាលផងដែរ។


ក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ប្រធានអង្គសន្និបាត ក៏បានធ្វើការកោតសរសើរ និង ថ្លែង
អំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារប្រតិបត្តិរៀបចំអង្គសន្និបាត ក៏ដូចជា ថ្នាក់ដឹកនាំ និង សមាជិកសមាជិកា សសយក ទាំងបីខេត្តដែលបានចំណាយទាំងពេលវេលា រួមនឹងថវិកាផ្ទាល់ខ្លួន
អញ្ជើញចូលរួមពិធីនេះប្រកបដោយបរិយាកាសរីករាយ។
លើសពីនេះទៅទៀត ឯកឧត្តម ស សុខា
ក៏បានផ្តល់ជូនខេត្តទាំងបី ដែលក្នុងមួយខេត្តៗ ទទួលបានស្លាកសញ្ញា សសយក ចំនួន ១ ០០០
ស្លាក និងកងដៃ ចំនួន ៥០០កង ព្រមទាំងបានប្រគល់ជូននូវលិខិតថ្លែងអំណរគុណដល់សប្បុរស ជន និងក្រុមការងាររៀបចំ ដែលបានឧបត្ថម្ភ និងជួយរៀបចំពិធីនេះ ប្រកបដោយជោគជ័យ ។






អត្ថបទ ៖ គល់ គន្ធា
រូបភាព ៖ រ៉ន ពិសី






0 comments:

Post a Comment