Tuesday, December 5, 2017

តំណាងរាស្ត្រវ័យក្មេង ស សុខា ថា "មនុស្សត្រូវក្តាប់រឿងសំខាន់ ៣ ដើម្បីជោគជ័យក្នុងជីវិត"

News New : ថ្លែងនៅក្នុងពិធីបើកសន្និបាតសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បាត់ដំបង
និងខេត្តបន្ទាយមានជ័យ ប្រចាំឆ្នាំ២០១៧ កាលពីថ្ងៃទី០៣-០៤ ខែធ្នូ ឆ្នាំ២០១៧ នាសណ្ឋាគារ ឆ្នេរ សុខា ទឹកដីខេត្តព្រះសីហនុ លោក ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជា អនុប្រធានសហ
ភាពសហព័ន្ធយុវជនកម្ពុជា បានលើកយកចំណុចដែលធ្វើឱ្យជោគជ័យក្នុងជីវិតថា "មនុស្សគ្រប់គ្នា
ត្រូវចេះក្តាប់យកឱកាស ៣ ដើម្បីឱ្យជីវិតខ្លួនជោគជ័យ ។ ឱកាសទាំង ៣ នោះរួមមាន ៖
ទី១ ៖ បង្កើតឱកាស
ទី២ ៖ ឆក់យកឱកាស
ទី៣៖ ធ្វើឱ្យឱកាសនោះជារបស់យើង ។

ក្នុងន័យនេះ លោក ស សុខា ក៏បានពន្យល់ថា មនុស្សគ្រប់រូប ជាពិសេស គឺ យុវជនតែម្តង ត្រូវចេះ "បង្កើតឱកាស" ឱ្យខ្លួនឯងប្រសិនបើយើងមិនទាន់មានឱកាសនោះទេ។ឧទាហរណ៍៖ បើយើងបាន
រៀនសូត្រមានចំណេះដឹងហើយ តែបើយើងនៅសង្ងំក្នុងផ្ទះ មិនធ្វើអ្វីសោះ មិនបង្កើតមុខរបរ រកស៊ី ជួញដូរ ឬធ្វើការងារអ្វីនោះទេ ឬមិនបានចូលរួមកិច្ចការងារសង្គមជាតិនានា។ តើយើងនឹងអាចមាន
ឱកាសទទួលបានផលអ្វីទេ? ប្រាកដជាគ្មានទេ។ដូច្នោះមនុស្សត្រូវចេះបង្កើតឱកាសឱ្យខ្លួន ប្រសិន
បើខ្លួនពុំទាន់មានឱកាសណាមួយ។ មួយវិញទៀត ប្រសិនយើងត្រូវបានអ្នកណាម្នាក់ ឬថ្នាក់ដឹកនាំ
ប្រធានស្ថាប័ន ប្រធានក្រុមហ៊ុន ប្រធានផ្នែក ផ្តល់ឱកាសឱ្យយើងធ្វើកិច្ចការអ្វីមួយហើយ យើងត្រូវ តែខិតខំប្រឹងប្រែង "ឆក់យកឱកាស" នោះឱ្យបាន ដោយការព្យាយាមធ្វើកិច្ចការនោះ ឱ្យបានជោគ
ជ័យ រហូតដល់អ្នកផ្តល់ឱកាសឱ្យយើង ធ្វើការកោតសរសើរ និងផ្តល់ទំនុកចិត្តជាបន្តបន្ទាប់ទៀត។ទោះបីជាយើងចេះ "បង្កើតឱកាស,ឆក់យកឱកាស" ហើយក៏ដោយ ក៏មិនទាន់ទទួលបានជោគជ័យ ១០០% ដែរ ព្រោះថាបើយើងបង្កើតឱកាស និងឆក់យកឱកាសមែន តែយើងមិនប្រឹងប្រែងសំរេចវា ឱ្យជោគជ័យ គឺឱកាសនោះ នឹងអាចបាត់ រឺអ្នកផ្សេងយកទៅវិញ ។ ដូច្នោះ ដើម្បីជោគជ័យ ១០០% គឺយើងត្រូវចេះ "ធ្វើឱ្យឱកាសនោះជារបស់យើង" ទៀត ទើបជីវិតយើង នឹងទទួលបាននូវជោគជ័យ ១០០% ។








អត្ថបទ ៖ ទូច វណ្ណ:
រូបភាព ៖ សាន់ ផានិត , រ៉ន ពិសី

0 comments:

Post a Comment