Sunday, December 17, 2017

លោក ទូច វណ្ណ: ដឹកនាំយុវជន ៧៨នាក់ សំអាតបរិស្ថានសួនច្បារច្រមុះជ្រូក ស្រុកស្វាយអន្ទរ...

News New : កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ម្សិលម៉ិញនេះ លោក ទូច វណ្ណ: និងក្រុមការងារ សសយក ចុះជួយស្រុកស្វាយអន្ទរ លោក លីនី ភីដែន ប្រធាន សសយក និងអនុប្រធាន ព្រមទាំង សមាជិក លោកអភិបាលរងស្រុក និងមន្ត្រីសាលាស្រុក ចំនួន ៧៨នាក់ រួមនឹងជនជាតិចិន ចំនួន ៤ នាក់ទៀត បានចូលរួមសំអាតបរិស្ថានត្រង់ចំណុចសួនច្បារ ច្រមុះជ្រូក ទីរួមស្រុកស្វាយអន្ទរ ខេត្ត ព្រៃវែង។

លោក ទូច វណ្ណ: បានបញ្ជាក់ថា ដោយអនុវត្តតាមទិសដៅលោក ស សុខា អនុប្រធាន ស.ស.យ.ក
ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ក៏ដូចជាលោក ខៀវ ភារិទ្ធ ប្រធាន ស.
ស.យ.ក ខេត្តព្រៃវែង អោយយកចិត្តដាក់ចូលរួមសំអាតបរិស្ថាន ទើបក្រុមការងារ របស់លោក និង
សសយក ស្រុក ក៏ដូចជា អាជ្ញាធរស្រុក បានរួមគ្នាសំអាតបរិស្ថាន នៅចំណុចខាងលើនេះ៕


















អត្ថបទ ៖ សាន់ ផានិត
រូបភាព ៖ រ៉ន ពិសី

0 comments:

Post a Comment