Sunday, December 17, 2017

លោក ស សុខា ទទួលទឹកសុទ្ធ ៤ ៨០០កេស ពីក្រុមហ៊ុន យែហ្គើរ ឃែភីថល រ៉ូយ់ាល់ អ៊ីនវេសម៉ិន...

News New : លោក ស សុខា តំណាងរាស្ត្រ មណ្ឌលព្រៃវែង និងជា អនុប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា(សសយក) ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោក
ខៀវ ភារិទ្ធ ប្រធានគណ:កម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ព្រមទាំងក្រុមការ
ងារចុះជួយស្រុក ក្រុង នៃខេត្តព្រៃវែង បានទទួលជួបសំណេះសំណាល ជាមួយលោកស្រី ថៃ ហួរ អគ្គនាយិកាក្រុមហ៊ុន យែហ្គើរ ឃែភីថល រ៉ូយ៉ាល់ អ៊ីនវេសម៉ិន នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ នេះ
នៅការិយាល័យ សសយក ខេត្តព្រៃវែង ( 3G ភ្នំពេញ ) ។

ដោយមើលឃើញពីសារសំខាន់ នៃការងារជួយសង្គម ក្រោមការដឹកនាំផ្ទាល់ របស់លោក ស សុខា ក៏ដូចជា លោក ខៀវ ភារិទ្ធ លោកស្រីអគ្គនាយិកាក្រុមហ៊ុន ក៏បានឧបត្ថម្ភនូវទឹកសុទ្ធ ចំនួន ៤ ៨០០ កេស សំរាប់ការងារមនុស្សធម៌ និងបេសកកម្មចាំបាច់នានា។

ជាការឆ្លើយតប លោក ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់តំណាងក្រុមហ៊ុន ដែល បានចូលរួមសកម្មភាពសង្គម តាមរយៈកាយវិការសប្បុរសធម៌ នៃការបរិច្ចាគ ទឹកសុទ្ធជាច្រើន ជូន នាពេលនេះ ដើម្បីលោកយកទៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និង ក្រុមការងារយុវជន ៕




អត្ថបទ ៖ គល់ គន្ធា
រូបភាព ៖ រ៉ន ពិសី

0 comments:

Post a Comment