Friday, December 15, 2017

លោក ស សុខា ស្នើឱ្យម្ចាស់ដេប៉ូឈើ ចូលខ្លួនបំភ្លឺមុខសមត្ថកិច្ច រឿងយកឈ្មោះលោក ប្រើ...

News New : ឯកឧត្តម ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង បានថ្លែងប្រាប់គេហទំព័រ ព័ត៌មាន News New ថា ឯកឧត្តម សូមបដិសេធទាំងស្រុង ចំពោះការលើកឡើង របស់កូនម្ចាស់ដេប៉ូឈើ
យីហោ វិបុល ពាក់ព័ន្ធរឿងយកឈ្មោះឯកឧត្តម ទៅគំរាមអ្នកសារព័ត៌មាន ដោយសារសំអាងថា ខ្លួនធ្វើការជាមួយឯកឧត្តម នោះ ។ លើសពីនេះទៅទៀត លោក ស សុខា ស្នើសុំអោយម្ចាស់ដេអូ
ឈើនេះ ចូលខ្លួនទៅបំភ្លឺចំពោះមុខស្ថាប័នមានសមត្ថកិច្ចជាបន្ទាប់ ដើម្បីចៀសវាងការយកឈ្មោះ
លោក ក៏ដូចជា ថ្នាក់ដឹកនាំផ្សេងៗទៀត ទៅគំរាមកំហែងអ្នកសារព័ត៌មាន ឬកងកំលាំងសមត្ថកិច្ច ដើម្បីបំរើផលប្រយោជន៍របស់ខ្លួន និងជាការព្រមានដល់អ្នកដទៃទៀត ដែលតែងតែចូលចិត្តយក
ឈ្មោះថ្នាក់ដឹកនាំទៅប្រើនោះ។

ដំណើររឿង៖ បន្ទាប់ពីផ្ទូះរឿងទំនាស់រវាងថៅកែឈើ និងអ្នកកាសែតចំនួន ៣នាក់ នៅចំណុចមុខ ដេប៉ូឈើមួយកន្លែងឈ្មោះ (វីបុល) ស្ថិតនៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង កាល ពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ នោះមក ។ កូនប្រុសម្ចាស់ដេប៉ូឈើមួយនេះ បានទូរសព្ទ័មកអ្នក សារព័ត៌មាន ដោយយកឈ្មោះ ឯកឧត្ដម ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងសម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មកគំរាមអ្នកសារព័ត៌មាន ។ ដោយបានលើក ឡើងថា បើអ្នកកាសែតទាំងបីនាក់ខ្លាំង មេខ្ញុំ គឺ ឯកឧត្ដម ស សុខា ឲ្យទៅជួបនៅទីស្ដីការគណៈរដ្ឋ មន្ត្រីជាន់ទី០៧ បន្ទប់លេខ០២ ដោយទៅជួបជាមួយសម្ដេចតេជោ ហ៊ុន សែន ផ្ទាល់តែម្ដង មិនបាច់ ប្ដឹងផ្ដល់អីទេ ។ ព្រោះថាកូនម្ចាស់ដេប៉ូឈើនេះ គឺធ្វើការនៅជាមួយឯកឧត្តម ស សុខា បើថា ពិបាក ពេកថ្ងៃចន្ទក្រោយទៅជួបសម្ដេចតែម្ដងអោយដឹងគ្នា។ ដោយលោកបានបញ្ជាក់ថាខ្ញុំនិយាយមែន។
ប៉ុន្តែមហាជនទូទៅកំពុងចង់ដឹងពីមូលហេតុ ដែលកូនថៅកែឈើយកឈ្មោះថ្នាក់ដឹកនាំកំពូលមក
គំរាមអ្នកកាសែត។

ឯលោក ពៅ ជីវី ស្នងការងខេត្តព្រៃវែង បានឲ្យដឹងនៅល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នេះថា លោក បានចាត់ឲ្យ ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយអធិការស្រុកពារាំង ចុះ ស្រាវជ្រាវនិងធ្វើកំណត់ហេតុហើយ ។ ដោយភាគីខាងអ្នកសារព័ត៌មានបានបំភ្លឺរួចហើយ ។ ដោយ ឡែកនៅល្ងាចថ្ងៃដដែលមន្ត្រីជំនាញកំពុងសួរនាំម្ចាស់ដេប៉ូ(វីបុល) និងកូនដែលយកឈ្មោះ សម្ដេច តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំកំពូលដ៏ខ្ពង់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា មកប្រើ ។ ពេលអ្នក សាព័ត៌មានសួរទៅកាន់លោកស្នងការរងថា តើដេប៉ូឈើដែលរកស៊ីឈើ ហើយយកឈ្មោះថ្នាក់ដឹក នាំ កំពូលមកប្រើនេះ តើអាចចាប់ខ្លួនឬទេ?

លោកស្នងការរង បញ្ជាក់ថា នេះជារឿងស៊ើបអង្កេត ក្រោយពេលកសាងសំណុំរឿងចប់ និងបញ្ជូន ទៅអយ្យការអមសាលាដំបូងខេត្តព្រៃវែងដើម្បីចាត់ការតាមនីតិវិធី ។

គួរម្លឹកថា នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ អ្នកកាសែតចំនួន ៣នាក់ ៖
ទី១. ឈ្មោះ ខន ខេន ភ្នាក់ងារទូរទស្សន៍អនឡាញ ព្រះនរាយណ៍ប្រចាំខេត្តព្រៃវែង។
ទី២. ឈ្មោះ ខាន់ និត ភ្នាក់ងារទូរទស្សន៍ អនឡាញ,នគរមាស។
ទី៣. ឈ្មោះ វ៉ាន់ ឈឿង ភ្នាក់ទូរទស្សន៍ អនឡាញ ស្លឹករឹត ។
បានមកដាក់ពាក្យប្ដឹងម្ចាស់ដេប៉ូឈើឈ្មោះ វីបុល ដោយចោទថា បានស្រែកបញ្ជាឲ្យកូនចៅ បើក រថយន្តធុនធំដឹកឈើពណ៌ស មួយគ្រឿង ចេញពីដេប៉ូ រួចឆ្លងផ្លូវមកដេញបុកឈ្មោះ វ៉ាន់ ឈឿង និង ខាន់ និត ភ្លាមនោះអ្នកទាំងពីរបានគេចផុត ហើយរថយន្តក៏បន្តមកបុក ឈ្មោះ ខន ខេន ដែល កំពុងឈរនៅខាងត្បូងផ្លូវ បំរ៉ុងថតផ្ដិតយករូបភាព បណ្ដាលGoyរថយន្តនោះ មកកៀរបុក និងខ្លួន លោក ខន ខេន ប៉ើងជាច្រើនម៉ែត្រ និងបានរបួសស្រាល ។ ក្រោយពេលកើតហេតុភ្លាមៗ អ្នកទាំង បីនាក់បានមកដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍រដ្ឋបាលព្រៃព្នៅ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី លើថៅ កែឈើខាងលើ ដែលបានបញ្ជាកូនចៅប៉ុនប៉ងដកហូតអាយុជីវិតពួកគាត់។

ម្ចាស់ដេប៉ូ (វីបុល) បានអោយដឹងថានៅពេលកើតហេតុលោកបានបញ្ជាឲ្យតៃកុងឡាន បើករថយន្ត ឆ្លង ផ្លូវ យកទៅសប់បញ្ចូលកង់ដើម្បីដឹកឈើអោយគេ ខណៈអ្នកកាសែតទាំងបី អ្នកមកឈរនៅ ទី នោះ ។

លោក រស់ ធន អធិការរងស្រុកពារាំងបានឲ្យដឹងថា រឿងនេះកំពុងចំណាត់ការ ខណៈអ្នកកាសែត ទាំងបីនាក់បានប្ដឹងថា ម្ចាស់ដេប៉ូខាងលើបញ្ជារថយន្តដេញបុកសំលាប់ពួកគេ។ ដោយឡែក ម្ចាស់ ដេប៉ូ បានប្ដឹងពួកគាត់ទាំងបីនាក់ថាមកអុកឡុកកន្លែងដេប៉ូឈើ។ ចំពោះលោក ពៅ ជីវី ស្នងការរង ខេត្តព្រៃវែង បានឲ្យដឹងថារឿងនេះលោកមិនទាន់បានទទួលព័ត៌មានទេ តែបើកើតរឿងដូច្នេះ មែន លោកនិងចាត់ការតាមច្បាប់។

គួរម្លឹកកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ អ្នកកាសែតទាំងបីនាក់ បានចុះថតយកព័ត៌មាន នៅចំណុច ដេប៉ូខាងលើ ។ លុះដល់ថ្ងៃទី១២ ខែឆ្នាំដដែល ក៏បានចេញផ្សាយនៅ វេបសាយ icdtv online ថាដេ ប៉ូឈ្មោះ (វីបុល) នេះមានច្បាប់តែទិញឈើអត់ច្បាប់ពីរថយន្តធុនធំដឹកលើសលិខិតអនុញ្ញាត "pc"និងរថយន្តសាំយ៉ុងជារៀងរាល់ថ្ងៃដើម្បីយកលក់ ។ ស្រាប់តែនៅពេលកើតហេតុ ពួកគេបានចុះ យកព័ត៌មានម្ដងទៀតនៅចំណុចខាងលើ គាប់ជួននិងថៅកែដេប៉ូកំពុងខឹងផងនោះ ក៏កើតជារឿង បែបនោះទៅ។ ទោះបីជាយ៉ាងណាអ្នកកាសែតទាំងបីនាក់ ស្នើសូមឲ្យសមត្ថកិច្ចខេត្តព្រៃវែង ចាត់ ការតាមច្បាប់លើម្ចាស់ដេប៉ូមួយនេះ៕







អត្ថបទ ៖ គល់ គន្ធា


0 comments:

Post a Comment