Tuesday, January 23, 2018

ឧបសគ្គធំ២ ដែលនឹងធ្វើឱ្យ "ចលនាសង្គ្រោះជាតិ" របស់លោក សម រង្ស៊ី ត្រូវរលាយទៅវិញ ...

News New : ក្រុមអ្នកវិភាគរបស់ News New វាយតំលៃថា " ចលនាសង្គ្រោះជាតិ " របស់លោក សម រង្ស៊ី អាចនឹងត្រូវរលាយទៅវិញ ក្នុងពេលឆាប់ៗខាងមុខ ដោយសារកត្តាសំខាន់ ២ ដូចខាងក្រោម ៖

១.កត្តា នៃការបង្ក្រាបពីកងកំលាំងរាជរដ្ឋាភិបាលកម្ពុជា
យើងដឹងហើយថា ជំហររបស់ក្រសួងការពារជាតិ ក៏ដូចជា កងទ័ពទាំងមូល គឺការពារជានិច្ចនូវសន្តិ ភាព ស្ថេរភាពសង្គម និងប្រឆាំងដាច់ខាតការឈ្លានពានពីសំណាក់បរទេស ឬ ក្រុមចលនាចង់ផ្តួល
រំលំរាជរដ្ឋាភិបាលស្របច្បាប់នោះ។ ដូច្នោះសំរាប់ "ចលនាសង្គ្រោះជាតិ" ដែលដឹកនាំដោយលោក
សម រង្ស៊ី ជាបុគ្គលត្រូវបានច្បាប់កម្ពុជា ហាមឃាត់មិនឱ្យធ្វើនយោបាយ ៥ឆ្នាំនោះ ហើយជាទណ្ឌិត ជាប់ទោសពេញខ្លួនទៀតនោះ ។ អាចទៅរួចទេ?
បើចលនានេះ ជា ចលនាកណ្តាល ដើម្បីសន្តិភាព ដើម្បីបរិស្ថាន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ
រឺដើម្បីកិច្ចការសង្គមរួម ប្រយោជន៍ប្រជាពលរដ្ឋរួម វាមិនអីទេ។ ក៏ប៉ុន្តែ "ចលនាសង្គ្រោះជាតិ" របស់ លោក សម រង្ស៊ី បង្កើតឡើង ដើម្បីបង្កភាពវិកវរដល់សង្គម ដើម្បីបំរើអោយអតីតគណបក្សសង្គ្រោះ ជាតិ ដើម្បីតែបំរើឱ្យមហិច្ឆិតាផ្ទាល់ខ្លួន និងបក្សពួកខ្លួនមួយក្រុមតែប៉ុណ្ណោះ ។ ពិសេសគឺ មានគំនិត ធ្វើឱ្យពលរដ្ឋខ្មែរយល់ច្រលំនិងមានការភ័យខ្លាច ធ្វើឱ្យពលរដ្ឋខ្មែរបែងចែកបក្សពួកគ្នា មើលមុខគ្នា មិនចំ បង្កចលាចលដល់សង្គមកម្ពុជាទាំងមូល ក្នុងពេលវេលា ដែលសង្គមខ្មែរយើងបច្ចុប្បន្ន  កំពុង តែមានសុខសន្តិភាពពេញបរិបូរណ៍ ប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសប្បាយ ប្រទេសជាតិក៏
កំពុងអភិវឌ្ឍរីកចំរើនស្ទើរគ្រប់វិស័យនោះ ។ ដូច្នោះ ការបង្កើត ចលនាសង្គ្រោះជាតិ គឺជា រឿងផ្ទុយ
នឹងអ្វីដែលប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរបច្ចុប្បន្ននេះចង់បាន ស្មើទៅនឹងខុសច្បាប់ទាំងស្រុង។
បើបែបនេះ សួរថា តើកងទ័ព នៃរាជរដ្ឋាភិបាលកម្ពុជា អាចបណ្តោយឱ្យមានចលនានេះ នៅកម្ពុជា
បានទេ? ចំលើយគឺ មិនបាន។ ដូច្នោះ កងទ័ព គឺ ប្រាកដជាកំទេចចោល ប្រសិនបើមានចលនា បែប នេះ នៅក្នុងកម្ពុជានោះ។

២.កត្តា នៃការហែកផ្ទៃក្នុងអតីតគណបក្សសង្គ្រោះជាតិ
យើងដឹងហើយថា អតីតគណបក្សសង្គ្រោះជាតិ កើតឡើងដោយសារមន្ត្រីគណបក្សពីរ  ចាប់ដៃគ្នា
បង្កើត គឺមន្ត្រីមកពីគណបក្ស សម រង្ស៊ី របស់លោក សម រង្ស៊ី និង មន្ត្រីមកពីគណបក្ស សិទ្ធិមនុស្ស
របស់លោក កឹម សុខា ។ ក្នុងអំឡុងពេលដែលលោក សម រង្ស៊ី ធ្វើជាប្រធានបក្សគឺកូតា មកពីគណ បក្ស សម រង្ស៊ី គឺច្រើនជាងគណបក្ស សិទ្ធិមនុស្ស។ ប៉ុន្តែបន្ទាប់ពីលោក សម រង្ស៊ី រត់គេចពីការតាម
ចាប់ខ្លួនរបស់តុលាការ ។ ពេលនោះ លោក កឹម សុខា ក្លាយជាប្រធានស្តីទី គណបក្សសង្គ្រោះជាតិ
ពេលនោះ គឺលោក កឹម សុខា បានរៀបចំបញ្ចូល កូតា មកពីគណបក្ស សិទ្ធិមនុស្ស ច្រើនវិញ រហូត
ដល់លោក សម រង្ស៊ី លាលែងពីគណបក្សសង្គ្រោះជាតិ  លោក កឹម សុខា គឺ កាន់តែមានប្រៀបលើ
លោក សម រង្ស៊ី ខ្លាំងឡើង រហូតស្ទើរបែកបាក់ផ្ទៃក្នុងបក្សទៀតផង ។ ពេលនោះហើយ ទាំងលោក
សម​ រង្ស៊ី និងមន្ត្រីរបស់លោក សុទ្ធតែមិនពេញចិត្តនឹងលោក កឹម សុខា ។ ទីបំផុតលោក កឹម សុខា
ត្រូវជាប់ទោស គណបក្សសង្គ្រោះជាតិ ត្រូវរំលាយ ។ តើឥរិយាបថលោក សម រង្ស៊ី យ៉ាងម៉េចដែរ ?
ក្នុងពេលដែលកញ្ញា កឹម មនោវិជ្ជា កូនស្រីលោក កឹម សុខា ស្វែងរកអន្តរាគមពីសហគមអន្តរជាតិ ដើម្បីទាមទារឱ្យមានការដោះលែងឪពុកខ្លួន និងអ្នកនយោបាយផ្សេងៗទៀត ព្រមទាំងអតីតគណ
បក្សសង្គ្រោះជាតិ មកវិញ ។ តើលោក សម រង្ស៊ី ធ្វើអ្វី ? ត្រង់នេះ បញ្ជាក់យ៉ាងច្បាស់ថា លោក សម
រង្ស៊ី និងបក្សពួករបស់ខ្លួន បានត្រៀមជាស្រេច ដើម្បីចាប់យកឱកាសសាងកេរ្តិ៍ឈ្មោះ និងលើកខ្លួន
ឯង ឱ្យដូចពីមុនវិញ បន្ទាប់ពីលោក កឹម សុខា មានប្រៀបលើលោកមួយរយ:មក។ សួរថា បើលោក
សម រង្ស៊ី គិតពីផលប្រយោជន៍អតីតគណបក្សសង្គ្រោះជាតិរួម គិតពីដៃគូរួមសុខរួមទុក្ខជាមួយគ្នាគឺ លោក កឹម សុខា នោះ។ ហេតុអីលោក មិនចូលរួមជាមួយកូនស្រី កឹម សុខា និងបក្សពួកនាងនោះ?
ម្យ៉ាងទៀត លោក សម រង្ស៊ី បានប្រកាសឱ្យថា លោក គឺនៅតែជាសមាជិករបស់គណបក្សសង្គ្រោះ
ជាតិ ហើយការបង្កើត ចលនាសង្គ្រោះជាតិ គឺដើម្បីគណបក្សសង្គ្រោះជាតិ ។ ដូច្នោះមានគឺ ន័យថា
លោក សម ​រង្ស៊ី ខ្លួនឯងប្រើគណពក្សសង្គ្រោះជាតិ ដើម្បីអូសទាញមនុស្សមកពីគណបក្សសង្គ្រោះ
ជាតិ ឱ្យចូលរួមជាមួយចលនាសង្គ្រោះជាតិ ក៏ដូចជា គាំទ្ររូបលោកដែរ ។ បើនិយាយឱ្យខ្លីទៅ មន្ត្រី
អតីតគណបក្សសង្គ្រោះជាតិ កូតាមកពីគណបក្ស សិទ្ធិមនុស្ស ឈប់គាំទ្រលោក សម រង្ស៊ី ហើយគឺ
អ្នកខ្លះគាំទ្រ លោក កឹម សុខា និងអ្នកខ្លះទៀត ងាយទៅគាំទ្ររាជរដ្ឋាភិបាល ឬក៏ចូលរួមក្នុងជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញហើយ។ ដូច្នោះតទៅគ្មានអតីតមន្ត្រី នៃអតីតគណ
បក្សសង្គ្រោះជាតិ ណាចូលរួម " ចលនាសង្គ្រោះជាតិ" របស់លោក សម រង្ស៊ី ឡើយ សូម្បីតែ លោក កឹម សុខា ក៏មិនគាំទ្រផង។

ឈរលើកត្តាទាំងពីរខាងលើនេះ News New យល់ថា មិនយូរទេ "ចលនាសង្គ្រោះជាតិ" របស់លោក
សម រង្ស៊ី នឹងរលាយបាត់ទៅវិញ ៕


 អត្ថបទវិភាគ ៖ ខ្សាច់សមុទ្រ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 060 777 456 / 078 555 341
..............................................
ទំព័រផ្សាយពាណិជ្ជកម្ម
.............................................
មជ្ឈមណ្ឌលបណ្តុះបណ្តាល និងការងារអន្តរជាតិ ជេធី
ទូរស័ព្ទ ៖ 010 950 456 / 070 855 456 / 068 855 456 / 085 855 456






សូមអរគុណ!



Sunday, January 21, 2018

លោក ស សុខា ដឹកនាំបរិច្ចាគឈាម នៅសាកលវិទ្យាល័យ មានជ័យ ខេត្តបន្ទាយមានជ័យ

News New : ដោយមើលឃើញពីតម្រូវការឈាម របស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលងាយរងគ្រោះ និងត្រូវការឈាម មានការកើនឡើងច្រើនពីមួយថ្ងៃទៅមួយថ្ងៃ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នេះ លោក ស សុខា អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជន
កម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និង ខេត្តបន្ទាយមានជ័យ បានដឹកនាំសិស្ស និស្សិត មន្ត្រី
កងកំលាំងទាំង៣ប្រភេទ និងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ ធ្វើការបរិច្ចាគ
ឈាម ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ទុកសំរាប់សង្គ្រោះជីវិតបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលងាយ
រងគ្រោះ និងត្រូវការឈាមបន្ទាន់ ។

ក្នុងឱកាសនោះដែរ លោក ស សុខា ក៏បានស្នើឱ្យសិស្ស និស្សិត ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកង
កំលាំងទាំងអស់ដែលមានលទ្ធភាពផ្តល់ឈាម បន្តជួយផ្តល់ឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម
ដើម្បីទុកសង្គ្រោះជាតិជីវិតបងប្អូនងាយរងគ្រោះ និងត្រូវការឈាមចាំបាច់។លើសពីនេះដែរ លោក
ក៏ស្នើឱ្យប្អូនៗសិស្សនិស្សិតទាំងអស់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទៅ សូមគោរពច្បាប់ចរាចរណ៍
បើកបរដោយប្រុងប្រយ័ត្ន ពាក់មួក ពាក់ខ្សែក្រវ៉ាត់ កុំជែង កុំបើកបរនៅក្នុងស្ថានភាពស្រវឹង រឺងងុយ គេង ......ធ្វើយ៉ាងណាកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងទៀត។

គួររំលឹកផងដែរថា លោក ស សុខា ក្នុងនាមជាតំណាងរាស្ត្រ និងជា អនុប្រធានសហភាពសហព័ន្ធ
យុវជនកម្ពុជា លោក បាន និងកំពុងយកចិត្តទុកដាក់ក្នុងការគៀងគរសិស្ស និស្សិត យុវជន យុវនារី
មន្ត្រីរាជការ និងកងកំលាំងគ្រប់ប្រភេទ ធ្វើការបរិច្ចាគឈាម ជូនមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម បាន
រាប់ពាន់ប្លោកមកហើយ៕











 អត្ថបទ ៖ គល់ គន្ធា
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 010 83 6000 / 078 555 341 / 060 777 456

ទំព័រផ្សាយពាណិជ្ជកម្ម






Tuesday, January 2, 2018

ហាង សុភី & ស៊ីណា ត្រូវការជ្រើសរើសជាងដេរ ជាច្រើននាក់ ...

News New : ហាង សុភី & ស៊ីណា ជាហាងលក់សំលៀកបំពាក់ បុរាណ សម័យ គ្រប់ប្រភេទ នៅម្តុំ វិមានឯករាជ្យ ត្រូវការជ្រើសរើសជាងកាត់ដេរទាំងពីរភេទជាច្រើននាក់ដែលមានបទពិសោធន៍ ក្នុង ការដេរសំលៀកបំពាក់ នឹងទទួលបានប្រាក់ខែខ្ពស់ ។
ព័ត៌មានលំអិត ៖ 086 712 916 / 010 950 456 / 060 777 456


 អត្ថបទ ៖ គល់ គន្ធា