Sunday, January 21, 2018

លោក ស សុខា ដឹកនាំបរិច្ចាគឈាម នៅសាកលវិទ្យាល័យ មានជ័យ ខេត្តបន្ទាយមានជ័យ

News New : ដោយមើលឃើញពីតម្រូវការឈាម របស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលងាយរងគ្រោះ និងត្រូវការឈាម មានការកើនឡើងច្រើនពីមួយថ្ងៃទៅមួយថ្ងៃ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នេះ លោក ស សុខា អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជន
កម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និង ខេត្តបន្ទាយមានជ័យ បានដឹកនាំសិស្ស និស្សិត មន្ត្រី
កងកំលាំងទាំង៣ប្រភេទ និងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ ធ្វើការបរិច្ចាគ
ឈាម ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ទុកសំរាប់សង្គ្រោះជីវិតបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលងាយ
រងគ្រោះ និងត្រូវការឈាមបន្ទាន់ ។

ក្នុងឱកាសនោះដែរ លោក ស សុខា ក៏បានស្នើឱ្យសិស្ស និស្សិត ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកង
កំលាំងទាំងអស់ដែលមានលទ្ធភាពផ្តល់ឈាម បន្តជួយផ្តល់ឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម
ដើម្បីទុកសង្គ្រោះជាតិជីវិតបងប្អូនងាយរងគ្រោះ និងត្រូវការឈាមចាំបាច់។លើសពីនេះដែរ លោក
ក៏ស្នើឱ្យប្អូនៗសិស្សនិស្សិតទាំងអស់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទៅ សូមគោរពច្បាប់ចរាចរណ៍
បើកបរដោយប្រុងប្រយ័ត្ន ពាក់មួក ពាក់ខ្សែក្រវ៉ាត់ កុំជែង កុំបើកបរនៅក្នុងស្ថានភាពស្រវឹង រឺងងុយ គេង ......ធ្វើយ៉ាងណាកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងទៀត។

គួររំលឹកផងដែរថា លោក ស សុខា ក្នុងនាមជាតំណាងរាស្ត្រ និងជា អនុប្រធានសហភាពសហព័ន្ធ
យុវជនកម្ពុជា លោក បាន និងកំពុងយកចិត្តទុកដាក់ក្នុងការគៀងគរសិស្ស និស្សិត យុវជន យុវនារី
មន្ត្រីរាជការ និងកងកំលាំងគ្រប់ប្រភេទ ធ្វើការបរិច្ចាគឈាម ជូនមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម បាន
រាប់ពាន់ប្លោកមកហើយ៕











 អត្ថបទ ៖ គល់ គន្ធា
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 010 83 6000 / 078 555 341 / 060 777 456

ទំព័រផ្សាយពាណិជ្ជកម្ម






0 comments:

Post a Comment