Saturday, February 24, 2018

លោក ឈឹម ផាន់ណា ជួបពិភាក្សាជាមួយក្រុមអាជីវករ "តំបន់ទស្សវត្តទី៨០" សំរាប់សង្ក្រាន្តព្រៃវែង

News New : នាព្រឹកថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៨ នេះ លោក ឈឹម ផាន់ណា អនុប្រធាននៃអនុគណ: កម្មការតំបន់ទស្សវត្តទី៨០ បានជួបប្រជុំពិភាក្សាការងារជាមួយលោកប្រធានមន្ទីរវប្បធម៌ និងទេស ចរណ៍ខេត្តព្រៃវែង លោកគ្រូ អ្នកគ្រូ និងអាជីវករ ក្នុងក្រុងព្រៃវែង ដើម្បីយោបល់គ្នា ជុំវិញការរៀបចំ តាំងលក់នំ និងបង្អែមខ្មែរ ប្រមាណ ៥២មុខ តាមបែបសម័យទស្សវត្តទី៨០ ក្នុងពិធី សង្ក្រាន្តព្រៃវែង នាពេលខាងមុខ ក្នុងទឹកដីខេត្តព្រៃវែង ។

បើលោក ឈឹម ផាន់ណា ថា អនុគណ:កម្មការតំបន់ទស្សវត្តទី៨០ ដែលមានលោក អេង យ៉ាន ជា
និងសមាជិកមួយចំនួនទៀត នឹងរៀបចំប្រមែប្រមូលនំ និងបង្អែមផ្សេងៗ ចំនួន ៥២មុខ ដោយរៀប ចំ អ្នកលក់ទាំងការស្លៀកពាក់ និងសក់ក្បាល ឱ្យត្រូវទៅនឹងសម័យឆ្នាំ១៩៨០ លើកបង្ហាញជូនបង
ប្អូនប្រជាពលរដ្ឋ យុវជន យុវនារីខ្មែរ ជាពិសេសក្មេងៗជំនាន់ក្រោយឆ្នាំ១៩៨០ ដើម្បីរំលឹកអនុស្សា
វរីយ៍ ក៏ដូចជា បង្ហាញឱ្យក្មេងៗមួយចំនួនបានស្គាល់ផងដែរ៕



អត្ថបទ ៖ គល់ គន្ធា

លោក ទូច សុខ: បង្ហាញអំពីការសរសេរព័ត៌មានតាមបណ្តាញសង្គម ដល់ក្រុមប្រតិកម្មរហ័សស្រុកព្រះស្តេច

News New : នាព្រឹកថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៨ នេះ លោក ទូច សុឃ:  ( សុខ: ) អ្នកអត្ថធិប្បាយព័ត៌
មានតាមទូរទស្សន៍ ត្រូវបានក្រុមប្រតិកម្មរហ័ស ស្រុកព្រះស្តេច ខេត្តព្រៃវែង អញ្ជើញជាវាគ្មិន ដើម្បី ផ្តល់បទពិសោធន៍ដល់ក្រុមយុវជនជិត ១០០នាក់ ប្រចាំស្រុកព្រះស្តេច ។

ប្រធានបទ ដែលលោក ទូច សុឃ: ( សុខ: ) ផ្តល់បទពិសោធន៍ជូនដល់ក្រុមយុវជន  នាពេលនោះគឺ
" ការសរសេរព័ត៌មានតាមបណ្តាញសង្គម "។ តាមន័យក្នុងប្រធានបទនេះលោក ទូច សុឃ: ក៏បាន បង្ហាញពីរបៀបសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវ: និងស្របទៅតាមច្បាប់របបសារព័ត៌មាន ព្រម
ទាំងបង្ហាញពីអ្វី ដែលគួរសរសេរ  និង អ្វីដែលមិនគួរសរសេរ ចំណេញ និង មិនចំណេញដល់សង្គម
ជាតិទាំងមូល។

អត្ថបទ និងរូបភាព ៖ ផាត ជីវ៉ា
.................
ទំព័រផ្សាយពាណិជ្ជកម្ម






Tuesday, February 20, 2018

សម្ដេចក្រឡាហោម ស ខេង ឧបត្ថម្ភយុវតីកើតជំងឺមហារីក ១លានរៀល ដែលកំពុងសម្រាកព្យាបាល!

News New : នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក ស៊ឹម ចាន់ណាក់ បាននាំយកថវិការបស់ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ចំនួន ១.០០០.០០០រៀល (មួយ លានរៀល ) ឧបត្ថម្ភដល់យុវតី ឃឿត សុខា កើតជំងឺមហារីក ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរ ពេទ្យមិត្តភាពខ្មែរសូវៀត ។

បើតាមការបញ្ជាក់ពីក្រុមការងារ យុវតីរូបនេះ មានស្រុកកំណើតនៅ ភូមិ - ឃុំព្រែកលួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ កាលដំបូងឡើយ នាងកើតជំងឺម្រេញកណ្ដុរ។ នាងក៏បានទៅពេទ្យវះកាត់ តែនាង លេបថ្នាំមិនទៀងទាត់តាមវេជ្ជបញ្ជា ក៏នាំឲ្យលាប់ឡើងវិញ។ ពេលលាប់នោះ មិនបានទៅពេទ្យព្យា បាលទេ ដោយសារខ្វះថវិកា ចេះតែសង្ងំនៅផ្ទះ គ្មានការព្យាបាល រហូតដល់ក្រុមការងារ សសយក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ចុះផ្ដល់ជំនួយទើបដឹងរឿងនេះ។ពេលនោះលោក តោ វីរូ តាមការចង្អុល បង្ហាញពីឯកឧត្ដម ស សុខា អ្នកតំណាងរាស្ត្រ និងជា អនុប្រធាន  សសយក ក៏បានចាត់ចែង​បញ្ជូន ទៅមន្ទីរពេទ្យធំ ខេត្តបាត់ដំបង ។ ខាងមន្ទីរពេទ្យបានពិនិត្យឃើញថា ជំងឺនេះបានវិវឌ្ឍក្លាយទៅជា ជំងឺមហារីក។
ដោយឃើញស្ថានភាពបែបនេះ លោក តោ វីរូ ដែលទទួលបានការឯកភាពពី ឯកឧត្ដម ស សុខា ក៏ បានសហការជាមួយក្រុមការងារ សសយក ស្រុកឯកភ្នំ បញ្ជូននាង មកកាន់មន្ទីរពេទ្យមិត្តភាព ខ្មែរ សូវៀត (រាជធានីភ្នំពេញ) ដើម្បីសង្គ្រោះព្យាបាល ដោយមិនអស់ថវិកា។ ទន្ទឹមនឹងនេះ នៅក្នុងពេល សម្រាកព្យាបាលជំងឺនេះឯកឧត្ដម ស រដ្ឋា ប្រធាន សសយក ខេត្តបាត់ដំបង និងលោក ខាត់ សារ័ត្ន ប្រធានក្រុមប្រឹក្សាចុះជួយ សសយក ស្រុកឯកភ្នំ ក៏បានរ៉ាប់រងផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃថែមទៀត។




អត្ថបទ ៖ អារុណ
..................
ទំព័រផ្សាយពាណិជ្ជកម្ម





Sunday, February 18, 2018

សមិទ្ធផលនានាក្នុងវត្តសិរីសុខារកាដុះ ត្រូវបានលោក ស សុខា សម្ពោធដាក់ឱ្យប្រើប្រាស់...

News New : ឆ្លើយតបទៅនឹងកំនើន និងភាពរីកចំរើន នៃវិស័យព្រះពុទ្ធសាសនា នៅកម្ពុជា នាពេល
បច្ចុប្បន្ននេះ  កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៨ លោក ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង
បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា ក្នុងវត្តសិរីសុខារកាដុះ ដែលស្ថិតនៅក្នុង
ភូមិរកាដុះ ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង។មានប្រសាសន៍សំណេះសណាលនាឱកាស
នោះ លោក ស សុខា បានសំដែងទឹកចិត្តសប្បាយរីករាយ នៅពេលដែលឃើញទីអារាមមានការរីក
ចំរើនជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃនោះ ។ ជាងនេះទៅទៀត លោក ស សុខា ក៏បានកោតសរសើរ
ដល់យុវជនខ្មែរយើងមួយចំនួនធំ ដែលបានខិតខំប្រឹងប្រែង ថែរក្សា ការពារវិស័យព្រះពុទ្ធសាសនា និងបានចូលរួមធ្វើបុណ្យធ្វើទាន ពិសេសស្គាល់គុណស្គាល់ទោស បុណ្យ បាប  នេះសបញ្ជាក់យ៉ាង ច្បាស់ថា កូនខ្មែរនៅតែរក្សាបាននូវប្រពៃណី ទំនៀមទំលាប់ និងសាសនារបស់យើង ជានិច្ចនិរន្តរ៍ត រៀងទៅ ។

បើតាមលោក ឈឹម ផាន់ណា ប្រធានក្រុមការងារចុះជួយស្រុកពាមជររបស់សហភាពសហព័ន្ធយុវ
ជនកម្ពុជាខេត្តព្រៃវែង បានបញ្ជាក់ថាក្នុងពិធីសម្ពោធនោះដែរ លោក ស សុខា ក៏បានប្រគេនបច្ច័យ
សំរាប់កសាងវត្តចំនួន៥លានរៀល ដោយក្នុងនោះបច្ច័យលោកផ្ទាល់ ចំនួន៤លានរៀល និងបច្ច័យ
ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ចំនួន ១លានរៀល។ លោកយាយ លោកតា​ចំនួន ១៣០
នាក់ ម្នាក់ៗថវិកា ១ម៉ឺនរៀល និងក្រណាត់ស ១ដុំ។ លើសពីនេះទៅទៀត ដោយមើលឃើញលោក យាយលោកតា និងបងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួមរហូតដល់ ១៥០០នាក់ គឺស្ទើរតែគ្មានកៅអី  អង្គុយនោះ លោក ស សុខា ក៏បានសន្យាថា នឹងដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា របស់លោក
ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ដោយដាក់ទីតាំងក្នុងវត្តនេះតែម្តង នាខាងមុខ ៕


អត្ថបទ ៖ គល់ គន្ធា
..................
ទំព័រផ្សាយពាណិជ្ជកម្ម





តំណាងរាស្ត្រវ័យក្មេង ស សុខា ផ្តល់ជូនអ្នកស្រុកព្រះស្តេច ៖ ថវិកា ផ្ទះ និងម៉ូតូ ជាច្រើន...

News New : កាលពីថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែ កុម្ភ: ឆ្នាំ២០១៨ ម្សិលម៉ិញនេះ  លោក ស សុខា តំណាងរាស្ត្រ មណ្ឌលព្រៃវែង  និងជា អនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលបងប្អូនប្រជាពលរដ្ឋ នៅក្នុង ស្រុកព្រះស្តេច ខេត្តព្រៃវែង ក្នុងនោះលោក ស សុខា បានផ្តល់ជូន ៖
១ . ប្រគេនបច្ច័យ ចំនួន ៤ ០០០ ដុល្លារ ដល់ព្រះគ្រូចៅអធិការវត្តប្រស្នា ដែលស្ថិតនៅភូមិប្រស្នា តូច ឃុំសេនារាជឧត្តម សំរាប់កសាងវត្ត តាមការសន្យារបស់លោក ។
២.ប្រគល់ផ្ទះ ចំនួន ៦ខ្នង និងថវិកា ១០០ដុល្លារ ក្នុង ០១គ្រួសារ ដល់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវ ភ្លើងឆេះផ្ទះ កាលពីពេលកន្លងទៅ ។
៣.ជូនម៉ូតូ ០២គ្រឿង ដល់យុវជន សសយក ស្រុក និងយុវជនអតីតគណបក្សសង្គ្រោះជាតិ ។
៤.ផ្តល់ថវិកា ១ ០០០ ០០០រៀល ដល់គ្រួសារក្រីក្រជំពាក់លុយថ្លៃចាក់ដីធ្វើផ្ទះ ។

បើតាមលោក ណុប ដារ៉ា ប្រធានក្រុមការងារចុះជួយស្រុកព្រះស្តេច   របស់សហភាពសហព័ន្ធយុវ ជនកម្ពុជា ខេត្តព្រៃវែង ដែលអ្នករៀបចំកម្មវិធី បានបញ្ជាក់ថា  មិនមែនជាលើកទី១ ទេ ដែលលោក
ស សុខា ជួយដល់អ្នកស្រុកព្រះស្តេចនោះ ។ កន្លងមក លោក ស សុខា និងលោកស្រី ក៏ដូចជា រូប លោកផ្ទាល់ និងក្រុមការងារ បានជួយដោះទុក្ខលំបាកជូនបងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារ ដូច
ជា ៖ ជួយសាងសង់ផ្ទះ ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជួយឧបត្ថម្ភក្នុងពិធីបុណ្យសព
ជួយសាងសង់អគារសិក្សា ផ្តល់កុំព្យូទ័រសំរាប់សិស្សានុសិស្សរៀនសូត្រ និង ផ្តល់អំណោយ គ្រឿង
ឧបភោគ បរិភោគ សំភារ:ប្រើប្រាស់ ថវិកា ។ល។ និង។ល។












អត្ថបទ ៖ សាន់ ផានិត
.......................
ទំព័រផ្សាយពាណិជ្ជកម្ម