Saturday, February 3, 2018

អ្នកលេងហ្វេសប៊ុក ខមិនរិះគន់ឧត្តមសេនីយ៍ម្នាក់ ប្រើអំពើហិង្សាលើក្មេងស្រី ខេត្តបន្ទាយមានជ័យ

News New : បើយោងតាមការបង្ហោះផ្សាយក្នុង Page Facebook មួយ ដែលមានឈ្មោះថា (ស្ថាបនា ដើម្បីខ្មែរ ) ករណីរឿងលោកឧត្តមសេនីយ៍ត្រី នេត សំអាត អនុប្រធានការិយាល័យ​ទំនាក់ទំនងព្រំ ដែន កម្ពុជា​-ថៃ មកពីក្រសួង​ការពារជាតិ បានចូលទៅផឹកស៊ីក្នុងហាង១ នៅក្រុងប៉ោយប៉ែត រហូត ស្រវឹងជោកជាំ ហើយប្រើអំពើហិង្សា​ ដោយយកចានគប់ទៅលើក្មេងស្រីម្នាក់ ត្រូវចំកណ្ដាលថ្ងាស់ បណ្ដាលឲ្យបែកក្បាល ហូរឈាមពេញផ្ទៃមុខ កាលពីល្ងាចថ្ងៃទី២៧​ ខែមករា  ​ឆ្នាំ២០១៨ កន្លងមក បង្កហិង្សាទៅលើក្មេងស្រីរងគ្រោះនោះរួចហើយ ឧត្ដមសេនីយ៍ត្រី ដែល ជាជនដៃដល់រូបនេះ បាន សម្របសម្រួលបញ្ចប់រឿង ដោយត្រឹមតែទឹកប្រាក់មិនដល់ ១.០០០ ដុល្លារ ផង ទាំងកិត្តិយសក្មេង ស្រីរូបនោះ ត្រូវបានលោកបំពាននៅក្នុងចំណោមមនុស្សម្នាជាច្រើនថែមទៀតនោះ។ ពាក់ព័ន្ធនឹង ករណីនេះ អ្នកឃើញហេតុការណ៍ ក៏ដូចជាប្រជាពលរដ្ឋ​សង្ឃឹមថា ថ្នាក់ដឹកនាំ នឹងចាត់វិធានការជា បន្ទាន់ ដើម្បីជៀសវាងការបង្កហិង្សាបែបនេះ ដោយសំអាងតែទៅលើអំណាច និង ទឹកប្រាក់សង ជំងឺចិត្តទៅលើជនរងគ្រោះបន្តិចបន្ទួចនោះ។

ខាងក្រោមនេះ ជាខ្លឹមសារ ដែលអ្នកលេង Facebook ខមិនរិះគន់លោកឧត្តមសេនីយ៍ ក្នុង Page Fb :
ស្ថាបនា ដើម្បីខ្មែរ ! សូមអានលេងដោយមេត្រី ៖













អត្ថបទ ៖ សុផល
ប្រភព ៖ Page Facebook : ស្ថាបនា ដើម្បីខ្មែរ
.....................................
ទំព័រផ្សាយពាណិជ្ជកម្ម
.....................
មជ្ឈមណ្ឌលបណ្តុះបណ្តាល និងការងារអន្តរជាតិ ជេធី
Tel : 010 950 456 / 070 855 456 / 068 855 456 / 085 855 456



សូមអរគុណ!

0 comments:

Post a Comment