Monday, February 5, 2018

សម្តេច ស ខេង អំពាវនាវដល់មន្ត្រីទាំងអស់ កុំធ្វើជាខ្នងបង្អែក និងលុបបំបាត់វប្បធម៌អន្តរាគមន៍

News New : សម្តេចក្រឡាហោម ស ខេង បានអំពាវនាវឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ កុំធ្វើជាខ្នងបង្អែក និងគួរលុបបំបាត់វប្បធម៌អន្តរាគមន៍ក្នុង​រឿង​គ្រឿង​ញៀន។ សម្តេចក្រឡាហោម បានលើកឡើងថា វប្បធម៌អន្តរាគមន៍នេះ វានឹងប៉ះពាល់ទៅដល់ការពង្រឹងយុត្តិធម៌នៅក្នុងសង្គម ហើយសូមអំពាវនាវ ឲ្យលុបបំបាត់វប្បធម៌នឹងទៅ គឺមិនមែនតែគ្រឿងញៀនទេ ហើយនាំគ្នាអនុវត្តច្បាប់ បានសង្គមមាន យុត្តិធម៌។
ការ​អំពាវនាវ​របស់​សម្តេច​ក្រឡាហោម ស ខេង បាន​ធ្វើ​ឡើង​នៅក្នុង សន្និបាតបូកសរុបលទ្ធផល ការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១ ៧ និងទិសដៅការងារឆ្នាំ២០១៨ នារសៀលថ្ងៃទី៥ កុម្ភៈ នេះ នៅទីស្តីការក្រសួងមហាផ្ទៃ ។


ប្រភព ៖ Facebook : សង្គម និងយុត្តិធម៌
......................
ទំព័រផ្សាយពាណិជ្ជកម្ម
............
មជ្ឈមណ្ឌលបណ្តុះបណ្តាល និងការងារអន្តរជាតិ ជេធី





0 comments:

Post a Comment