Thursday, February 15, 2018

មុនថ្ងៃសែនចូលឆ្នាំចិន ១ថ្ងៃ ផ្ទុះជំងឺផ្តាសាយបក្សី នៅភូមិមួយ ក្នុងខេត្តព្រៃវែង

News New : ជំងឺផ្តាសាយក្សី (H5N1) កើតលើសត្វមាន់ ត្រូវបានរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសថា បានកើតឡើងនៅភូមិមួយក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៨ ។ ពោលគឺ មួយថ្ងៃ មុនពិធីសែនបុណ្យចូលឆ្នាំចិន ដែលសត្វមាន់ និងសត្វទា ត្រូវគេយក មកសែន ។

ដំណឹងនៃការផ្ទុះរាលដាលជំងឺផ្តាសាយបក្សីនេះត្រូវបានលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញលិខិត ០៣ច្បាប់ ជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី ជូនអភិបាល ខេត្ត ព្រៃវែង និង ប្រកាសកំណត់តំបន់ជំងឺផ្តាសាយបក្សី ដែលកើតឡើងនៅក្នុងភូមិព្រៃផ្តៅ ឃុំស្តៅ កោង ស្រុកបាភ្នំ ខេត្តព្រៃវែង។


អត្ថបទ ៖ អារុណ

0 comments:

Post a Comment