Saturday, February 17, 2018

លោក សែម គន្ធា នាយការិយាល័យចរារចរណ៍ភ្នំពេញ បង្ហាញពីភាពខុសគ្នារបស់អ្នកបើកបរគឺ...




News New : ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន និង វៀតណាម រយ:ពេល ០៣ថ្ងៃ កន្លង ទៅនេះ យើងសង្កេតឃើញថា កងកំលាំងនគរបាលចរាចរណ៍ ទូទាំងប្រទេស ពិសេស នៅរាជធានី
ភ្នំពេញ បានខិតខំប្រឹងប្រែងអស់កំលាំងកាយចិត្ត ដោយមិនគិតអំពីការនឿយហត់ រងកំដៅថ្ងៃ យប់ ងងុយគេង អត់បានជួបប្រពន្ធកូន ដើម្បីថែរក្សាសណ្តាប់ធ្នាប់ ក៏ដូចជាពង្រឹងច្បាប់ចរាចរណ៍ សំដៅ
កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នានា ។

បើតាមលោកវរសេនីយ៍ឯក សែម គន្ធា  នាយការិយាល័យចរាចរណ៍ផ្លូវគោក  នៃស្នងការដ្ឋាននគរ
បាលរាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងថា ដោយមានការចង្អុរបង្ហាញពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា សម្តេចក្រឡាហោម ស ខេង ប្រធានគណ:កម្មាធិ ការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក  គិតមកដល់ថ្ងៃនេះ  បងប្អូនប្រជាពលរដ្ឋយើងមួយចំនួនធំ ក៏ បាននាំគ្នាគោរពស្លាកសញ្ញាចរាចរណ៍ ក៏ដូចជា ច្បាប់ចរាចរណ៍ បានយ៉ាងខ្ជាប់ខ្ជួន ។ ប៉ុន្តែនៅមាន
បងប្អូនប្រជាពលរដ្ឋយើងមួយចំនួនតូច គោរពស្លាកសញ្ញា និងភ្លើងសញ្ញាចរាចរណ៍ ក៏ដូចជា ច្បាប់ ចរាចរណ៍ នៅពេលមានកំលាំងនគរបាលចរាចរណ៍ ចុះអនុវត្តច្បាប់ចរាចរណ៍តែប៉ុណ្ណោះ ។ 

លោកវរសេនីយ៍ឯក សែម គន្ធា ស្នើសូមឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ ដែលមិនទាន់
បានគោរពច្បាប់ចរាចរណ៍នោះ សូមមេត្តានាំគ្នាគោរពស្លាកសញ្ញា ភ្លើងសញ្ញាចរាចរណ៍ និង ច្បាប់ ចរាចរណ៍គ្រប់ពេលបើកបរទាំងអស់ សូមកុំនាំគ្នាគោរពតែពេលមានសមត្ថកិច្ចចុះអនុវត្តច្បាប់នោះ ព្រោះបើបងប្អូននាំគ្នាគោរពបានល្អ ប្រទេសយើងនឹងថយចុះគ្រោះថ្នាក់ចរាចរណ៍ជាអប្បរមារឺរហូត គ្មានគ្រោះថ្នាក់ចរាចរណ៍ ស្របតាមពាក្យស្លោកថា "ថ្ងៃនេះថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍" ពេលនោះ បងប្អូនប្រជាពលរដ្ឋកម្ពុជា ក៏មិនត្រូវបាត់បង់ជីវិត ពិការដៃ ពិការជើង នាំឱ្យបាត់បង់ធន
ធានមនុស្ស បាត់បង់អនាគតផ្ទាល់ខ្លួន នាំទុក្ខលំបាកដល់ក្រុមគ្រួសារ និងក៏បានចូលរួមកាត់បន្ថយ ភាពក្រីក្រនៅកម្ពុជាយើងផងដែរ ។

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន និងវៀតណាម រយ:ពេល ៣ថ្ងៃនេះដែរ លោក សែម
គន្ធា ក៏បានផ្តល់ថវិកាផ្ទាល់ខ្លួនខ្លះៗ ជូនដល់បងនគរបាលចរាចរណ៍ ដែលប្រចាំការនៅត្រង់ម្តុំរង្វង់
វិមានឯករាជ្យ ដើម្បីជាលើកទឹកចិត្តផងដែរ៕





អត្ថបទ ៖ គល់ គន្ធា
..................
ទំព័រផ្សាយពាណិជ្ជកម្ម






0 comments:

Post a Comment