Tuesday, February 20, 2018

សម្ដេចក្រឡាហោម ស ខេង ឧបត្ថម្ភយុវតីកើតជំងឺមហារីក ១លានរៀល ដែលកំពុងសម្រាកព្យាបាល!

News New : នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក ស៊ឹម ចាន់ណាក់ បាននាំយកថវិការបស់ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ចំនួន ១.០០០.០០០រៀល (មួយ លានរៀល ) ឧបត្ថម្ភដល់យុវតី ឃឿត សុខា កើតជំងឺមហារីក ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរ ពេទ្យមិត្តភាពខ្មែរសូវៀត ។

បើតាមការបញ្ជាក់ពីក្រុមការងារ យុវតីរូបនេះ មានស្រុកកំណើតនៅ ភូមិ - ឃុំព្រែកលួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ កាលដំបូងឡើយ នាងកើតជំងឺម្រេញកណ្ដុរ។ នាងក៏បានទៅពេទ្យវះកាត់ តែនាង លេបថ្នាំមិនទៀងទាត់តាមវេជ្ជបញ្ជា ក៏នាំឲ្យលាប់ឡើងវិញ។ ពេលលាប់នោះ មិនបានទៅពេទ្យព្យា បាលទេ ដោយសារខ្វះថវិកា ចេះតែសង្ងំនៅផ្ទះ គ្មានការព្យាបាល រហូតដល់ក្រុមការងារ សសយក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ចុះផ្ដល់ជំនួយទើបដឹងរឿងនេះ។ពេលនោះលោក តោ វីរូ តាមការចង្អុល បង្ហាញពីឯកឧត្ដម ស សុខា អ្នកតំណាងរាស្ត្រ និងជា អនុប្រធាន  សសយក ក៏បានចាត់ចែង​បញ្ជូន ទៅមន្ទីរពេទ្យធំ ខេត្តបាត់ដំបង ។ ខាងមន្ទីរពេទ្យបានពិនិត្យឃើញថា ជំងឺនេះបានវិវឌ្ឍក្លាយទៅជា ជំងឺមហារីក។
ដោយឃើញស្ថានភាពបែបនេះ លោក តោ វីរូ ដែលទទួលបានការឯកភាពពី ឯកឧត្ដម ស សុខា ក៏ បានសហការជាមួយក្រុមការងារ សសយក ស្រុកឯកភ្នំ បញ្ជូននាង មកកាន់មន្ទីរពេទ្យមិត្តភាព ខ្មែរ សូវៀត (រាជធានីភ្នំពេញ) ដើម្បីសង្គ្រោះព្យាបាល ដោយមិនអស់ថវិកា។ ទន្ទឹមនឹងនេះ នៅក្នុងពេល សម្រាកព្យាបាលជំងឺនេះឯកឧត្ដម ស រដ្ឋា ប្រធាន សសយក ខេត្តបាត់ដំបង និងលោក ខាត់ សារ័ត្ន ប្រធានក្រុមប្រឹក្សាចុះជួយ សសយក ស្រុកឯកភ្នំ ក៏បានរ៉ាប់រងផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃថែមទៀត។




អត្ថបទ ៖ អារុណ
..................
ទំព័រផ្សាយពាណិជ្ជកម្ម





0 comments:

Post a Comment