Wednesday, February 7, 2018

មហាអំណាចចិន ឆ្លេីយតបចំពោះការរិះគន់ថា ប្រទេសចិនមកវិនិយោគ លាងលុយកខ្វក់ និងប្រឆាំង

News New : មហាអំណាចចិន តាមរយ:ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានធ្វេីសន្និសីទសារព័ត៌ មួយ​កាលពីថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០១៨ ដោយបានប្រកាសទាត់ចោលនូវព័ត៌មានដែលលេីកឡេីងថា ប្រទេសចិនមកវិនិយោគនៅប្រទេសកម្ពុជា ដើម្បីលាងលុយកខ្វក់ ។ អ្នកនិយាយបែបនេះ គឺជា ពួក លោកខាងលិច ដែលច្រណែននឹងភាពរុងរឿងរបស់មហាអំណាចចិន និងប្រទេសកម្ពុជា ។ ​វត្តមាន របស់ប្រជាជនចិន និងវិនិយោ​គិនចិនគឺដើម្បីចូលរួមជំរុញ​ការអភិវឌ្ឍវិស័យសង្គមកិច្ច និងសេដ្ឋកិច្ច នៅប្រទេសកម្ពុជា ឲ្យកាន់ជឿនលឿនឆាប់រហ័ស និងគ្រប់ជ្រុងជ្រោយ។

រដ្ឋាភិបាលចិនគឺមិនអនុញ្ញតឲ្យប្រជាជនចិនយកកម្ពុជា ធ្វើជាកន្លែងប្រព្រឹត្តបទល្មើស និងអំពាវនាវ ដល់សមត្ថកិច្ចអនុវត្តន៍ច្បាប់របស់កម្ពុជាឲ្យបានតឹងរឹងជាទីបំផុត ។ លេីសពីនេះទៀត រដ្ឋាភិបាលម ហាអំណាចចិនគឺមិនគាំទ្រជនជាតិខ្លួនដែលចង់បង្កើត China Town នៅកម្ពុជានោះទេ។ ចិនប្រឆាំង ដាច់ខាត ចំពោះជនជាតិចិនណាមួយ ដែលចង់សាងសង់កាស៊ីណូ នៅកម្ពុជា  ដោយខុសច្បាប់ នៃ ប្រទេសកម្ពុជា៕




អត្ថបទ ៖ អារុណ
.......................
ទំព័រផ្សាយពាណិជ្ជកម្ម
......................




0 comments:

Post a Comment