Saturday, February 3, 2018

លោក ស សុខា ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចុះព្យាបាលជំងឺឥតគិតថ្លៃ ក្នុងស្រុកពាមរក៍

News New : នៅព្រឹកថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០១៨ នេះ លោក ស សុខា តំណាងរាស្ត្រគណបក្សប្រជា ជនកម្ពុជា មណ្ឌលព្រៃវែង និង លោក ជា សុមេធី អភិបាល  នៃគណ:អភិបាលខេត្តព្រៃវែង បានដឹក នាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចុះពិនិត្យ និង ព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ ទូទាំងស្រុក
ពាមរក៍ ខេត្តព្រៃវែង ដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការនយោបាយ ។

ពិធីនេះ គឺ រៀបចំដោយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង សហការជាមួយ
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលពិនិត្យ និងព្យាបាល ទៅលើជំងឺទូទៅ កុមារ  រោគស្ត្រី  វះកាត់
ខ្នាតតូច អេកូ ទណ្ឌសាស្ត្រ និងឱសថសាស្ត្រ ។
សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋនៅទូទាំងស្រុកពាមរក៍ បាន និងកំពុង ពិនិត្យ និងព្យាបាលជំងឺ
រាប់ពាន់នាក់ ដែលទទួលបានការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា និង ក្រុមយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ៕












អត្ថបទ ៖ សាន់ ផានិត
......................
ទំព័រផ្សាយពាណិជ្ជកម្ម
........................






0 comments:

Post a Comment