Monday, February 5, 2018

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ រងការបន្ទោសពីសម្តេច ស ខេង ខ្លាំងៗ

News New : អភិបាលខេត្តព្រះសីហនុ គឺ ឯកឧត្តម យន្ត មីន បានរងនូវការស្តីបន្ទោសដោយត្រង់ពី​សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចំពោះការអវត្តមាន មិនបានចូលរួមកិច្ចប្រជុំសន្និបាត បូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៧ និង លើកទិសដៅការងារឆ្នាំ២០១៨ នៅក្រសួងមហាផ្ទៃ។

ថ្លែងក្នុងពិធីបិទកិច្ចប្រជុំខាងលើ នៅល្ងាចថ្ងៃទី៥ កុម្ភៈ នេះ សម្តេចក្រឡាហោម ស ខេង បានលើក ឡើងថា បើអភិបាលខេត្តព្រះសីហនុ លើកហេតុផលថា លោករវល់ការងារក្នុងខេត្តខ្លាំងណាស់មិន អាចចូលរួមប្រជុំសន្និបាតគ្រឿងញៀនបានទេ។ នោះហាក់មានន័យថា លោកមិនបានផ្តល់នូវសារៈ សំខាន់ចំពោះការប្រយុទ្ធប្រឆាំងគ្រឿងញៀននោះទេក្នុងមួយឆ្នាំ កន្លងទៅ។

សម្តេចក្រឡាហោម បន្តថា សម្តេច យល់ពីការងារ របស់គណៈអភិបាលខេត្ត ។  លើកឡើងតែការ ងារនោះវាមិនអាចមកបានក្រោមហេតុផលថាមានការងារចាំបាច់ បើមិននៅខេត្តទេ គឺថា ខេត្តនោះ ត្រូវតែរលាយ។ សម្តេច ថា តែទោះបីជាយ៉ាងណាគឺវាមិនអញ្ចឹង។

សម្តេចក្រឡាហោម សង្កត់ធ្ងន់ថា ក្រុងព្រះសីហនុ ខេត្តព្រះសីហនុនេះ ក៏ជាគោលដៅ មួយដែល សម្តេចបានស្នើទៅសម្តេចតេជោនាយករដ្ឋមន្រ្តី ដោយនៅថ្ងៃទី៩ កុម្ភៈនេះ គឺសម្តេច នឹងដឹកនាំកិច្ច ប្រជុំទាក់ទងនឹងខេត្តព្រះសីហនុនេះ ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខនៅខេត្តនេះ តែម្តង៕







អត្ថបទ ៖ សុធា
.........
មជ្ឈមណ្ឌលបណ្តុះបណ្តាល និងការងារអន្តរជាតិ ជេធី







0 comments:

Post a Comment