Sunday, February 4, 2018

លោក ស សុខា និងលោកស្រី ចូលបច្ច័យ ៣ ៥២០ ០០០រៀល បុណ្យសពលោក ឆេង ឈឿង

News New : នៅព្រឹកថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០១៨ នេះ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រះស្តេច ខេត្តព្រៃវែង បាននាំយកថវិកាឯកឧត្តម ស សុខា អ្នក តំណាងរាស្ត្រមណ្ឌលព្រៃវែង និងលោកជំទាវ ចូលរួមពិធីបុណ្យសពលោក ឆេង ឈឿង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឃុំរំចេក ដែលបានទទួលមរណភាព កាលពីថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង ១០:៣០ព្រឹក។

ក្នុងនោះឯកឧត្តម ស សុខា និងលោកជំទាវ បានឧបត្ថម្ភ ដូចខាងក្រោម ៖
១. ក្តារមឈូសមួយ  តំលៃ ១២០ ០០០រៀល
២. មេន   តំលៃ ១ ២០០ ០០០រៀល
៣.បច្ច័យចូលបុណ្យចំនួន ២ ២០០ ០០០រៀល
សរុបថវិកាទាំងអស់ចំនួន  ៣ ៥២០ ០០០រៀល ។





អត្ថបទ ៖ ណាក់ ចាន់សេង
......................................
ទំព័រផ្សាយពាណិជ្ជកម្ម
.............................
មជ្ឈមណ្ឌលបណ្តុះបណ្តាល និងការងារអន្តរជាតិ ជេធី





0 comments:

Post a Comment