Sunday, February 18, 2018

សមិទ្ធផលនានាក្នុងវត្តសិរីសុខារកាដុះ ត្រូវបានលោក ស សុខា សម្ពោធដាក់ឱ្យប្រើប្រាស់...

News New : ឆ្លើយតបទៅនឹងកំនើន និងភាពរីកចំរើន នៃវិស័យព្រះពុទ្ធសាសនា នៅកម្ពុជា នាពេល
បច្ចុប្បន្ននេះ  កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៨ លោក ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង
បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា ក្នុងវត្តសិរីសុខារកាដុះ ដែលស្ថិតនៅក្នុង
ភូមិរកាដុះ ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង។មានប្រសាសន៍សំណេះសណាលនាឱកាស
នោះ លោក ស សុខា បានសំដែងទឹកចិត្តសប្បាយរីករាយ នៅពេលដែលឃើញទីអារាមមានការរីក
ចំរើនជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃនោះ ។ ជាងនេះទៅទៀត លោក ស សុខា ក៏បានកោតសរសើរ
ដល់យុវជនខ្មែរយើងមួយចំនួនធំ ដែលបានខិតខំប្រឹងប្រែង ថែរក្សា ការពារវិស័យព្រះពុទ្ធសាសនា និងបានចូលរួមធ្វើបុណ្យធ្វើទាន ពិសេសស្គាល់គុណស្គាល់ទោស បុណ្យ បាប  នេះសបញ្ជាក់យ៉ាង ច្បាស់ថា កូនខ្មែរនៅតែរក្សាបាននូវប្រពៃណី ទំនៀមទំលាប់ និងសាសនារបស់យើង ជានិច្ចនិរន្តរ៍ត រៀងទៅ ។

បើតាមលោក ឈឹម ផាន់ណា ប្រធានក្រុមការងារចុះជួយស្រុកពាមជររបស់សហភាពសហព័ន្ធយុវ
ជនកម្ពុជាខេត្តព្រៃវែង បានបញ្ជាក់ថាក្នុងពិធីសម្ពោធនោះដែរ លោក ស សុខា ក៏បានប្រគេនបច្ច័យ
សំរាប់កសាងវត្តចំនួន៥លានរៀល ដោយក្នុងនោះបច្ច័យលោកផ្ទាល់ ចំនួន៤លានរៀល និងបច្ច័យ
ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ចំនួន ១លានរៀល។ លោកយាយ លោកតា​ចំនួន ១៣០
នាក់ ម្នាក់ៗថវិកា ១ម៉ឺនរៀល និងក្រណាត់ស ១ដុំ។ លើសពីនេះទៅទៀត ដោយមើលឃើញលោក យាយលោកតា និងបងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួមរហូតដល់ ១៥០០នាក់ គឺស្ទើរតែគ្មានកៅអី  អង្គុយនោះ លោក ស សុខា ក៏បានសន្យាថា នឹងដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា របស់លោក
ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ដោយដាក់ទីតាំងក្នុងវត្តនេះតែម្តង នាខាងមុខ ៕


អត្ថបទ ៖ គល់ គន្ធា
..................
ទំព័រផ្សាយពាណិជ្ជកម្ម





0 comments:

Post a Comment