Monday, February 5, 2018

សម្តេច ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា បន្តប្រគល់អណ្តូងទឹកស្អាត ៥១ ទៀតជូនពលរដ្ឋ

News New : សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្រេចផ្តល់នូវអណ្តូងទឹកស្អាត ចំនួន ៥១ អណ្តូង គិតជាទឹកប្រាក់ចំនួន ១១៨.៧៩២ដុល្លារអាមេរិក សម្រាប់ប្រជាពលរដ្ឋរស់នៅខេត្តចំនួន
ដើម្បីបន្តដោះស្រាយតម្រូវការទឹក នៅតាម​ទី​ជនបទដាច់​ស្រយាល នៅដើមឆ្នាំ២០១៨ គិតត្រឹមថ្ងៃ ទី៥ កុម្ភៈនេះ ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន ៩០០គ្រួសារ ស្មើនឹងមនុស្ស៣.៨៤៤នាក់ រស់ក្នុងខេត្តចំនួនប្រាំ ក្នុងនោះ អណ្តូងចំនួន៥ សំរាប់​មណ្ឌលអភិវឌ្ឍន៍យោធិនពិការ​ ៣១៧​ តេជោ ភ្នំឆ័ត្រ​ ខេត្តបន្ទាយមានជ័យ , ១២អណ្តូង សម្រាប់ខេត្តព្រះវិហារ , ១០អណ្តូង សម្រាប់ខេត្តក្រចេះ , ១២អណ្តូង សម្រាប់ខេត្តស្ទឹងត្រែង និង ១២អណ្តូង សម្រាប់ខេត្តរតនគិរី ។

សូមបញ្ជាក់ដែរថា គិតចាប់តាំងពីឆ្នាំ២០១០ រហូតដល់បច្ចុប្បន្ននេះ កាកបាទក្រហមកម្ពុជា បាន ដោះស្រាយបញ្ហាទឹកស្អាតជូនប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ នៅទូទាំងប្រទេស ក្នុងនោះ បានផ្តល់ អណ្តូងទឹកស្អាត (អណ្តូងស្នប់-លូ) ស្រះទឹកសហគមន៍ និងស៊ីទែនទឹក។ល។ ដោយឡែក ក្នុងឆ្នាំ ២០១៧ កន្លងទៅ បានផ្តល់អណ្តូងសរុបចំនួន ៣២១ និងជីក- ស្តារស្រះទឹកចំនួន ៩ នៅក្នុងខេត្ត ចំនួន ២៣៕





អត្ថបទ ៖ គល់ គន្ធា
ប្រភព ៖ Facebook : Kong Marey
.....................
ទំព័រផ្សាយពាណិជ្ជកម្ម
.....................
មជ្ឈមណ្ឌលបណ្តុះបណ្តាល និងការងារអន្តរជាតិ ជេធី
 








0 comments:

Post a Comment