Monday, February 5, 2018

តេីមានការធ្វេីទុក្ខបុកម្នេញអតីតបក្សប្រឆាំង និងអង្គការសង្គមសុីវិលមួយចំនួន ដែរឬទេ?

News New : បើយោងតាមស្មារតីនៃកិច្ចព្រមព្រៀងប៉ារីសបានតម្រង់ទិសអោយកម្ពុជាដេីរតាមគន្លង លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។  ដូច្នេះអតីតបក្សប្រឆាំង និងអង្គការសង្គមសុីវិល មួយចំនួន ដែល បានប្រព្រឹត្តល្មេីសច្បាប់  អស់លោកទាំងនោះត្រូវប្រឈមមុខចំពោះច្បាប់ដោយខ្លួនឯង គឺ គ្មានអ្នក ណាទទួលជំនួសបានឡេីយ ហេីយក៏គ្មានអ្នកណាទៅធ្វេីទុក្ខបុកម្នេញខ្លួនឯងដែរ។ ដូច្នេះ ការចោទ ប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជា ធ្វេីទុក្ខបុកម្នេញអតីតបក្សប្រឆាំង និងអង្គការសង្គមសុីវិលមួយ ចំនួននោះ គឺជាការចោទប្រកាន់ខុសពីការពិតទាំងស្រុង ។ ម៉្យាងទៀត កម្ពុជាមានទំនាក់ទំនង ការ បរទេសជាមួយបណ្តាប្រទេសនានាលេីពិភពលោក ដោយគ្មានការរេីសអេីងនោះទេ។

សហរដ្ឋអាមេរិក អូស្រ្តាលី បារាំង រុស្សុី ចិន ឥណ្ឌា ឬអង់គ្លេស ជាដេីមសុទ្ធគឺសុទ្ធតែជាមិត្តភ័ក្តិរបស់ កម្ពុជាទាំងអស់ដោយឈរលេីគោលការណ៍គោរពឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីផងគ្នា ព្រមទាំងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នាឡេីយ។សព្វថ្ងៃនេះបណ្តាប្រទេសនានាទាំងនោះ គឺនៅតែមានទំនាក់ទំនងការទូតយ៉ាងល្អជាមួយកម្ពុជា។ ចំណែកឯការមានការខ្វែងទស្សនៈគ្នា លេី បញ្ហាមួយចំនួន វាគឺជារឿងធម្មតាៗ មិនមែនកិច្ចការអ្វីៗ សុទ្ធតែឯកភាពគ្នារហូតនោះទេ ។ និយាយ ជារួម អតីតបក្សប្រឆាំង និង អង្គការសង្គមសុីវិល មួយចំនួន ដែលប្រព្រឹត្តខុសច្បាប់  ហេីយត្រូវមាន ទោសនោះគឺជាការធ្វេីទុក្ខបុកម្នេញដោយខ្លួនឯងផ្ទាល់និងបានប្រព្រឹត្តខុសច្បាប់ក៏ដោយសារទង្វេីរ ខ្លួនឯងផ្ទាល់ផងដែរ ពោលគឺគ្មានអ្នកណាម្នាក់បានទៅយាយីពួកគាត់នោះឡេីយ។ ការពិតពួកអស់ លោក អ្នកប្រព្រឹត្ត គឺបានដឹងខ្លួនឯងច្បាស់លាស់ណាស់ជាងអ្នកណាទាំងអស់៕



អត្ថបទ ៖ ខ្សាច់សមុទ្រ
.....................
ទំព័រផ្សាយពាណិជ្ជកម្ម
..................
មជ្ឈមណ្ឌលបណ្តុះបណ្តាល និងការងារអន្តរជាតិ ជេធី





0 comments:

Post a Comment