Wednesday, February 7, 2018

លោក ជុង សុជាតិ ប្រគល់ថវិកាប្រចាំខែរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ជូនក្មេងកំព្រា...

News New : នៅព្រឹកថ្ងៃទី៧ កុម្ភ: ឆ្នាំ២០១៨ នេះ លោក ជុង សុជាតិ អនុប្រធានក្រុមការងារចុះជួយ
ស្រុកស្វាយអន្ទរ របស់ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និង ក្រុមការងារ  បាននាំយក
ថវិកា ១០០ដុល្លារ ជាថវិកាប្រចាំខែ ដែលឯកឧត្តម ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអ នុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង លោកជំទាវ ផ្តល់ជូនដល់ក្មេងកំព្រា ពីរនាក់បងប្អូន រស់នៅភូមិបឹង ឃុំស្វាយអន្ទរ ខេត្តព្រៃវែង សំរាប់ចំណាយក្នុងការសិក្សាប្រចាំខែ ហើយខែកុម្ភ:គឺជា
ខែទី៣ ដែលឯកឧត្តម និងលោកជំទាវ ផ្តល់ជូនពួកគាត់ ។

គួររំលឹកថា ក្មេងកំព្រាពីរនាក់បងប្អូននេះ ត្រូវបានឯកឧត្តម ស សុខា និងលោកជំទាវ ផ្តល់ជូនផ្ទះ ១ ខ្នង អង្ករ ១០០គីឡូក្រាម និង ថវិកា ១ លានរៀល កាលពីថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ ហើយ
ឯកឧត្តម និងលោកជំទាវ បានសន្យាឧបត្ថម្ភថ្លៃសិក្សា ១០០ដុល្លារ ក្នុង១ខែ រហូតដល់រៀនចប់ថ្នាក់
ទី១២ ថែមទៀត៕



អត្ថបទ ៖ អារុណ
..................
ទំព័រផ្សាយពាណិជ្ជកម្ម
..................






0 comments:

Post a Comment