Sunday, February 4, 2018

លោក ឈឹម ផាន់ណា នាំអំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនអ្នកស្រុកពាមជរ

News New : នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ លោក ឈឹម ផាន់ណា ប្រធានក្រុមការងារចុះជួយ ស្រុកពាមជរ  របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង  បាននាំយកអំណោយឯកឧត្តម ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង មានថ្នាំពេទ្យ​ ចំនួន ៣កេស ជូនដល់មណ្ឌលសុខភាពក្រាំង តាយ៉ង សំរាប់ចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។ នៅក្នុងថ្ងៃដដែលនេះដែរ លោក ឈឹម ផាន់ ណា ក៏បានបន្តដឹកនាំយុវជនចុះជួយសាងសង់ផ្ទះ ០១ខ្នង ជូនគ្រួសារលោកពូ លន់ សារ៉ុម អ្នកមីង ង៉ូយ ទាវ រស់នៅភូមិឥត ឃុំឬស្សីស្រុក ដែលត្រូវភ្លេីងឆេះអស់ កាលពីពេលថ្មីៗនេះ និងបានជូនតា យាយ ៣០នាក់ ដែលម្នាក់ៗទទួលបានក្រម៉ា ១ និងថវិកា ៥០០០រៀល ព្រមទាំងបានរៀបចំ ពិសារ អាហារសាមគ្គីជាមួយប្រជាពលរដ្ឋចំនួន ១០០នាក់ ផងដែរ។









អត្ថបទ ៖ គល់ គន្ធា
.......................
ទំព័រផ្សាយពាណិជ្ជកម្ម
.......................
មជ្ឈមណ្ឌលបណ្តុះបណ្តាល និងការងារអន្តរជាតិ ជេធី




0 comments:

Post a Comment