Wednesday, February 14, 2018

លោក ឈឹម ផាន់ណា ជូនកន្ត្រកផ្កាឯកឧត្តម ស សុខា និងលោកជំទាវ ក្នុងឱកាសទិវា នៃក្តីស្រលាញ់

News New : ក្នុងឱកាសទិវា នៃក្តីស្រលាញ់ ១៤ កុម្ភ: ឆ្នាំ២០១៨ នេះ  លោក ឈឹម ផាន់ណា ប្រធាន
ក្រុមការងារចុះជួយស្រុកពាមជរ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង និងអនុប្រធាន រួមមាន ៖ លោក ចេវ ហាក់ , លោក មៀច វណ្ណ: ,លោក អាន សុភាព និងលោក សាន ភារិន បាននាំ យកកន្ត្រកផ្កា និងផ្លែឈើ ជូនឯកឧត្តម ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងលោកជំទាវ នៅ
គេហដ្ឋានឯកឧត្តម និងលោកជំទាវ ផ្ទាល់ ។

បើតាមលោក ឈឹម ផាន់ណា ថា ដើម្បីបង្ហាញពីក្តីស្រលាញ់ និង ការគោរព របស់កូនចៅ ចំពោះមេ
រូបលោក និងក្រុមការងារ បានសំដែងនូវទឹកចិត្តស្តួចស្តើង តាមរយ:កន្ត្រកផ្កា ក៏ដូចជា ផ្លែឈើ តែវា ប្រកបទៅដោយមនោសញ្ចេតនាគោរពស្រលាញ់យ៉ាងជ្រាលជ្រៅបំផុត ។

ឆ្លើយតបទៅនឹងទឹកចិត្តដ៏ប្រពៃនៃក្រុមការងារនាពេលនេះ ឯកឧត្តម ស សុខា និងលោកជំទាវ បាន
សំដែងនូវទឹកចិត្តសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ប្រកបដោយមនោសញ្ចេត
ស្និទ្ធស្នាលផងដែរ។


អត្ថបទ ៖ អារុណ
.........................
ទំព័រផ្សាយពាណិជ្ជកម្ម






0 comments:

Post a Comment