Saturday, March 31, 2018

លោក ទូច វណ្ណ: ដឹកនាំជួសជុលផ្លូវលំ ៧០០ម៉ែត និងចែកអំណោយឯឧ. ស សុខា និងលោកជំទាវ

News New : ឆ្លើយតបទៅនឹងប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ករណីផ្លូវខូច ផ្លូវគ្រលុក តែគ្មានអ្នកជួសជុល កាលពីពេលថ្មីៗនេះ និងដោយអនុវត្ត
តាមទិសដៅឯកឧត្តម ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធ
យុវជនកម្ពុជា ក៏ដូចជា លោក ខៀវ ភារិទ្ធ ប្រធានគណ:កម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា
ខេត្តព្រៃវែង និងដោយមើលឃើញពីភាពលំបាកក្នុងការធ្វើដំណើរទៅមក របស់ពុកម៉ែបងប្អូនប្រជា ពលរដ្ឋ នោះ គឺនៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នេះ លោក ទូច វណ្ណ:ប្រធានក្រុមការងារចុះ
ជួយស្រុកស្វាយអន្ទរ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និង អនុប្រធាន ព្រមទាំង
សមាជិក លោក លីនី ភីដែន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកស្វាយអន្ទរ  អនុប្រធាន
និងសមាជិក ព្រមទាំងលោកអភិបាលរងស្រុក​ លោកមេឃុំ លោកមេភូមិ កងកំលាំងនគរបាលជាតិ
ប្រចាំមូលដ្ឋាន រួមនឹងប្រជាពលរដ្ឋ បាននាំគ្នាជួសជុលផ្លូវលំមួយខ្សែប្រវែង៧០០ម៉ែត ដោយធ្វើការ
ទិញដីខ្សាច់ចំនួន ៣៥ឡាន ឈូសឆាយ និងកាយពង្រាបជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅមក
ក្នុងឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ក្នុងឱកាសនោះដែរ លោក ទូច វណ្ណ: និងក្រុមការងារ ក៏បានបន្តដំណើរ នាំយកអំណោយ ឯកឧត្តម ស សុខា និងលោកជំទាវ ទៅចែកជូនពលរដ្ឋក្រីក្រចំនួន ៣គ្រួសារ នៅក្នុងឃុំស្រុកដដែល ។
អំណោយ ដែលផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម , ត្រីខកំប៉ុង ១យួរ ទឹកត្រី
១យួរ , ទឹកស៊ីអ៊ីវ ១យួរ , អំបិល ១គីឡូក្រាម , មី ១កេស , ប្រេងឆា ២ដប ,ស្ករស ១គីឡូក្រាម , ថវិកា
៤ម៉ឺនរៀល ។ រួមនឹងអំណោយរបស់ព្រះសង្ឃក្នុងវត្តថ្នល់ជ័យ រួមមាន ៖ គ្រឿងផ្ទះបាយ មុង កន្ទេល ១ឈុត ផងដែរ៕















 អត្ថបទ ៖ គល់ គន្ធា
..............
ទំព័រផ្សាយពាណិជ្ជកម្ម








Tuesday, March 27, 2018

លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង ចេញសេចក្តីណែនាំ ៦ចំណុច ដើម្បីអបអសាទរ...

News New : លោក ម៉ននី បណ្ឌិត អភិបាល នៃគណ:អភិបាលក្រុងព្រៃវែង បានចេញសេចក្តីអំពាវ
នាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងទាំងមូល ចំនួន ៦ចំណុច ដើម្បីអបអរសាទរពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធស័ក ពស ២៥៦២ និងព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ដូច
ខាងក្រោម ៖


អត្ថបទ ៖ គល់ គន្ធា
...................
ទំព័រផ្សាយពាណិជ្ជកម្ម
................
មជ្ឈមណ្ឌលបណ្តុះបណ្តាល និងការងារអន្តរជាតិ ជេធី
.សិក្សាបន្ត និងធ្វើការងារបណ្តើរនៅប្រទេសជប៉ុន សំរាប់អ្នកមានសញ្ញាបត្រទុតិយភូមិ (បាក់ឌុប)
ទូរស័ព្ទ ៖ ០៧០ ៨៥៥ ៤៥៦ / ០៦៨ ៨៥៥ ៤៥៦ / ០៨៥ ៨៥៥ ៤៥៦





សសយក ស្រុកពាមជរ មានសកម្មភាព ៣ ដែលត្រូវបង្ហាញនៅ សង្ក្រាន្តព្រៃវែង ឆ្នាំ២០១៨...

News New :  បើតាមលោក ហ៊ុន ចាន់ដែន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា  ស្រុកពាមជរ ខេត្តព្រៃវែង បានបញ្ជាក់ប្រាប់ News New ថា៖ នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ " សង្ក្រាន្តព្រៃវែង " ឆ្នាំ
២០១៨ ចាប់ពីថ្ងៃទី១២ ដល់ ១៦ ខែមេសា ខាងមុខនេះ គឺនឹងមាននូវព្រឹត្តិការណ៍ដ៏អស្ចារ្យជាច្រើន ដែលអ្នកព្រៃវែង មិនដែលជួបប្រទះ មិនដែលឃើញ រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា
ខេត្តព្រៃវែង ដែលមានលោក ខៀវ ភារិទ្ធ ជាប្រធាន ក្រោមគំនិតផ្តួចផ្តើម និងដឹកនាំដោយលោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលព្រៃវែង ។ ក្នុងនោះ ដែរ សំរាប់សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពាមជរ ក៏នឹងដឹកនាំយុវជនមួយចំនួន ទៅចូលរួម បង្ហាញជូនបងប្អូនអ្នកទស្សនា រួមមាន ៖

១.ក្បួនអុំទូកលើគោក ៖ គឺបង្ហាញពីសកម្មភាពអុំទូកលើគោក ធ្វើដូចអុំទូកក្នុងទឹកពិតៗ ដោយកីឡា ករអុំទូកនោះ មានទាំងបុរស និងស្ត្រី ចូលគ្នាតែម្តង ។

២.តាំងលក់ផលិតផលពោត : ដោយអ្នកស្រុកពាមជរ និយមធ្វើចំការពោត។ ដូច្នោះក្នុងព្រឹត្តិការណ៍
នោះ យុវជនពាមជរ នឹងតាំងលក់ផលិតផលពោត ដូចជា ៖ ពោតស្ងោរ​ ពោតលីង ពោតអាំង បបរ ពោត ពោតចំហុយ ជាដើម ។

៣.បន្លែសរីរាង្គ ៖ ជាបន្លែដែលគ្មានជាតិគីមី ដោយសារអ្នកស្រុកពាមជរ ពិសេសគឺនៅកោះពាមរាំង
បងប្អូនប្រជាពលរដ្ឋនិយមដាំបន្លែសរីរាង្គនេះ ។

ដូច្នោះ ប្រសិនបើបងប្អូនចង់ឃើញ និងទិញផលិតផលខាងលើនេះ សូមកុំភ្លេចអញ្ជើញទៅទស្សនា កំសាន្តព្រឹត្តិការណ៍ សង្ក្រាន្តព្រៃវែង នាទឹកដីក្រុងព្រៃវែង (ចុងប៉ម) ទាងអស់គ្នា ។
តើស្រុក ក្រុង ១២ទៀត នៅក្នុងខេត្តព្រៃវែង មានអ្វីបង្ហាញដែរ ? News New នឹងធ្វើការចុះផ្សាយបន្ត
ទៀត ជូនបងប្អូនអ្នកអាន ។




អត្ថបទ ៖ សាន់ ផានិត
.................
ទំព័រផ្សាយពាណិជ្ជកម្ម
មជ្ឈមណ្ឌលបណ្តុះបណ្តាល និងការងារអន្តរជាតិ ជេធី
.សិក្សាបន្ត និងធ្វើការងារបណ្តើរនៅប្រទេសជប៉ុន សំរាប់អ្នកមានសញ្ញាបត្រទុតិយភូមិ (បាក់ឌុប)
ទូរស័ព្ទ ៖ ០៧០ ៨៥៥ ៤៥៦ / ០៦៨ ៨៥៥ ៤៥៦ / ០៨៥ ៨៥៥ ៤៥៦






លោក ស សុខា ថ្លែងអំណរគុណដល់អ្នកចូលរួមកម្មវិធី រាត្រីសមោសរ ខេត្តបន្ទាយមានជ័យ...

News New : លោក ស សុខា ក្នុងនាមអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្ត ព្រៃវែង បាត់ដំបង និង ខេត្តបន្ទាយមានជ័យ និងជា តំណាងរាស្ត្រមណ្ឌលព្រៃវែង បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ទាំងអស់ជាមន្ត្រីរាជការជុំវិញខេត្ត ក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា និងក្រុមគ្រួសារសហភាព
សហព័ន្ធយុវជនកម្ពុជាទូទាំងខេត្តបន្ទាយមានជ័យ ដែលបានអញ្ជើញចូលរួមកម្មវិធី រាត្រីសមោសរ
ដើម្បីកៀរគរថវិកាសាងសង់រង្វង់មូលប្រាសាទឋានសួគ៌ និង គាំទ្រព្រឹត្តិការណ៍ សង្ក្រាន្តប៉ោយប៉ែត
ក្រោមអធិបតីភាពលោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន នាល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នេះ។

ខាងក្រោមនេះ គឺជាខ្លឹមសារ ដែលលោក ស សុខា បង្ហោះនៅក្នុង Page Facebook ( Sar Sokha)របស់ លោក ៖
រាត្រីសមោសរ !
........
នៅរាត្រីថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកានព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ខ្ញុំ និងភរិយា មានកិត្តិយស បានចូលរួមក្នុងពិធី រាត្រីសមោសរ ក្រោមអធិបតីភាពលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដើម្បីកៀរគរថវិកាសាងសង់រង្វង់មូល ប្រាសាទឋានសួគ៌ និងគាំទ្រព្រឹត្តិការ ណ៍សង្ក្រាន្តប៉ោយប៉ែត ឆ្នាំ២០១៨ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធស័ក ពស ២៥៦២ ខាងមុខនេះ លើ ទឹកដីខេត្តបន្ទាយមានជ័យ ។
......
សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេច ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ពុកម៉ែ បងប្អូន ក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា និងក្រុម គ្រួសារ ស.ស.យ.ក ក្នុងខេត្តបន្ទាយមានជ័យទាំងអស់ ដែលបានអញ្ជើញចូលរួម និងបានបរិច្ចាគ ថវិកាដ៏ថ្លៃថ្លា នាពេលនេះ ។
សូមគោរពជូនពរ សូមទទួលបានសុខភាពល្អ និងជ័យជន្នះគ្រប់ភារកិច្ច កុំបីខានឡើយ។









អត្ថបទ ៖ គល់ គន្ធា
..................
ទំព័រពាណិជ្ជកម្ម
មជ្ឈមណ្ឌលបណ្តុះបណ្តាល និងការងារអន្តរជាតិ ជេធី
ទូរស័ព្ទ ៖ ០៧០ ៨៥៥ ៤៥៦ / ០៦៨ ៨៥៥ ៤៥៦ / ០៨៥ ៨៥៥ ៤៥៦
-សិក្សាបន្ត និងធ្វើការងារបណ្តើរនៅប្រទេសជប៉ុន សំរាប់អ្នកសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ។