Saturday, March 10, 2018

ប៉ុន្មានថ្ងៃនេះ ខ្មែរមួយចំនួន បានបាត់សារជាតិជាខ្មែរ ដោយសារតែ...

News New : ប៉ុន្មានថ្ងៃចុងក្រោយនេះ ទាំងក្នុង និងក្រៅប្រទេសកម្ពុជា កំពុងមានភាពច្របូកច្របល់ លែងស្គាល់ល្អអាក្រក់ បុណ្យបាបអ្វីនោះឡើយ ដោយសារតែការបង្ហោះនូវព័ត៌មានមិនពិត និង ការ
សរសេរ កាត់រូបភាព ប្រព្រឹត្តសកម្មភាពប្រមាថអាយុជីវិតគ្នាទៅវិញទៅមក បង្ហោះពេញប្រព័ន្ធផ្សព្វ ផ្សាយសង្គម ពិសេស Face book គួរឱ្យអនិច្ចាណាស់ ។ ទាំងនេះ ប្រហែលជាខ្មែរ ចាប់ផ្តើមផ្លាស់ប្តូរ
សារជាតិជាខ្មែរ ដែលមានឈាមជ័រតែម្តង គឺ តាំងពីសម័យព្រះបាទ ហ៊ុន ទៀន និងព្រះនាង លីវយី
មកម្លេះ។ តើសារជាតិស្លូតបូត ស្មោះត្រង់ ចេះជួយគ្នា ស្រលាញ់គ្នា គោរពគ្នាទាំងនេះ ទៅណាបាត់
អស់ហើយ?

ខ្មែរយើង ៩០% កាន់ព្រះពុទ្ធសាសនា និងបានដើរតាមគន្លងមាគ៌ាព្រះពុទ្ធព្រះបរមគ្រូ នៃយើងអស់ កាល ២៥៦១ ឆ្នាំ មកហើយ ។ គួរណាស់បន្តរក្សាមាគ៌ាដ៏ល្អប្រពៃនេះ តទៅមុខទៀត សាមគ្គីជាធ្លុង តែមួយ ត្រូវចេះស្រលាញ់គ្នា ជួយគ្នា ការពារគ្នា គោរពគ្នា ទាំងនេះទើបគឺជាអ្វីដែលខ្មែរយើងត្រូវធ្វើ ពុំមែនដូចទិដ្ឋភាពបច្ចុប្បន្ននេះទេ។

សូមខ្មែរទាំងអស់ រួមសាមគ្គីគ្នា រួមដោះស្រាយបញ្ហាជាមួយដោយសន្តិវិធី ដោយយកទស្សន:របស់
ព្រះសម្មាសម្ពុទ្ធថា " ពៀររម្ងាប់ដោយការមិនចងពៀរ " ជានិច្ចនិរន្តរ៍តរៀងទៅ៕

 អត្ថបទ ៖ ខ្សាច់សមុទ្រ






0 comments:

Post a Comment