Monday, March 12, 2018

លោក ទូច វណ្ណ: ៖ ការប្រើអំពើហិង្សាលើលោក ស៊ុយ សារ៉េត ផ្តល់ផលអាក្រក់ ៨យ៉ាងដល់សង្គម...

News New : បើយោងតាមការសរសេរបង្ហោះនៅក្នុង Facebook របស់លោក ទូច វណ្ណ: កាលពីពេល ថ្មីៗនេះ លោកបានបញ្ជាក់ថា ការប្រព្រឹត្តអំពើហិង្សារបស់ពលរដ្ឋទៅលើលោក ស៊ុយ សារ៉េត កាល ពីម្សិលម៉ិញនេះ ផ្តល់ផលអាក្រក់ ៨យ៉ាងដល់សង្គមខ្មែរទាំងមូល។ ក្នុងនោះ លោកក៏ស្នើសុំឱ្យអជ្ញា ធរមានសមត្ថកិច្ចវែករកមុខជនដៃដល់ទាំងនោះ មកផ្តន្ទាទោសតាមផ្លូវច្បាប់ឱ្យបានធ្ងន់ធ្ងរ។

ខាងក្រោមនេះ ជាខ្លឹមសាររបស់លោក ទូច វណ្ណ: ក្នុង Face Book លោក ៖
" ពលរដ្ឋ ដែលបានប្រព្រឹត្តហិង្សាទៅលើលោក ស៊ុយ សារ៉េត យ៉ាងព្រៃផ្សៃ កាលពីម្សិលម៉ិញនោះ នាំមកនូវផលអាក្រក់ដល់សង្គមខ្មែរដ៏ធ្ងន់ធ្ងរបំផុត ។ ដូច្នោះសូមសមត្ថកិច្ចវែករកជនដៃដល់ទាំង នោះ មកផ្តន្ទាទោសតាមផ្លូវច្បាប់អោយបានធ្ងន់ធ្ងរ។

អំពើហិង្សាបែបនេះ ពិតជាបានធ្វើអោយប៉ះពាល់ដល់សង្គមខ្មែរខ្លាំងណាស់ ៖
១.បាត់បង់សីលធម៌ បាត់បង់សារជាតិជាខ្មែរ បង្កជាភាពអនាធិបតេយ្យក្នុងសង្គម ។
២.បាត់បង់សាមគ្គីភាពជាខ្មែរ ។
៣.បាត់បង់ការពិចារណារកខុសរកត្រូវមុននឹងធ្វើអ្វីមួយ ។
៤.មើលងាយច្បាប់សង្គម ។
៥.ផ្តល់ឱកាសឱ្យជនដែលមានបំណងដោយចៃដន្យចង់សំលាប់ជនសង្ស័យ បានសំរេច។
៦.មិនបានផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ដូចជា សំណងជាប្រាក់ រឺ ជាប់ពន្ធនាគារជាដើម ព្រោះជន សង្ស័យគ្រោះថ្នាក់ធ្ងន់ធ្ងរ ទ្រព្យសម្បត្តិជនសង្ស័យ ក៏ខ្ទេចអស់ ជនរងគ្រោះបានសំណងពីណា ? ដូច្នោះ បើកុំប្រើហិង្សាលើជនសង្ស័យ កុំបំផ្លាញរថយន្តជនសង្ស័យ ពេលនោះជនរងគ្រោះ គឺ បាន ទាំងយុត្តធម៌ និងបានទាំងសំណង​។
៧.ប៉ះពាល់ដល់ផលប្រយោជន៍ជនសង្ស័យ ដូចជា គ្រោះថ្នាក់ធ្ងន់ធ្ងរ ខាតបង់ទ្រព្យសម្បត្តិ ពិសេស កាន់តែធ្ងន់ទៅទៀត បើជាការយល់ច្រលំនោះ។
៨.ដាច់សីល៥ ក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនា ៕





អត្ថបទ ៖ សុផល
ប្រភព ៖ Facebook : ទូច វណ្ណ:

0 comments:

Post a Comment