Saturday, March 17, 2018

លោក សក ឡី នាំអំណោយឯឧ. ស សុខា និងលោកជំទាវ ជូនអ្នកឃុំពានរោង ស្រុកស្វាយអន្ទរ

News New : នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ នេះ ក្រុមការងារចុះជួយឃុំពានរោងនៃក្រុមការងារ ចុះជួយស្រុកស្វាយអន្ទរ  របស់ ស.ស.យ.ក  ខេត្តព្រៃវែង ដែលដឹកនាំដោយលោក សក ឡី ប្រធាន ក្រុមការងារចុះជួយឃុំពានរោង និងមានការអញ្ជើញចូលរួមពី លោក ទូច វណ្ណ: ប្រធានក្រុមការងារ ចុះជួយស្រុកស្វាយអន្ទរ បាននាំយកអំណោយឯកឧត្តម ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធាន ស.ស.យ.ក និង លោកជំទាវ ផ្តល់ជូនអ្នកឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃ វែង រួមមាន ៖
១.ជូនសាលាបឋមសិក្សា ព្រៃនគរក្នុង ធុងចំរោះទឹកស្អាត ៨ធុង និងថវិកា ចំនួន ១៨ម៉ឺនរៀល ។
២.សិស្សានុសិស្ស ចំនួន ២០០នាក់ សៀវភៅ ១ក្បាល និងប៊ិច ១ដើម ។
៣.ប្រគេនព្រះគ្រូចៅអធិការវត្តព្រៃវល្លិ៍ ធុងចំរោះទឹកស្អាត ១ធុង ភេសជ្ជ: និងថវិកា ៤ម៉ឺនរៀល ។
៤.ចែកអំណោយដល់ពលរដ្ឋក្រីក្រ ចំនួន ០២គ្រួសារ ។
៥.ហូបបាយសាមគ្គីជាមួយយុវជនឃុំពានរោង ១៧នាក់។













អត្ថបទ ៖ អារុណ

0 comments:

Post a Comment