Saturday, March 24, 2018

កក្រើកពេញផ្សារស្វាយអន្ទរ ពេលឃើញលោក ប៊ិច សុង អភិបាលស្រុក និងលោក ទូច វណ្ណ: ...

News New : ក្រុមអាជីវករលក់ដូរក្នុងផ្សារស្វាយអន្ទរ​ ដែលស្ថិតក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាំ គ្នាផ្អើល និងចាប់អារម្មណ៍ជាខ្លាំងពេលឃើញលោក ប៊ិច សុង អភិបាលស្រុកស្វាយអន្ទរ និងលោក
ទូច វណ្ណ: ប្រធានក្រុមការងារចុះជួយស្រុកស្វាយអន្ទរ  របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត
ព្រៃវែង ដឹកនាំមន្ត្រីរាជការ ស.ស.យ.ក ស្រុក សិស្សានុសិស្ស និង ប្រជាពលរដ្ឋ ប្រមាណជិត ១០០ នាក់ ដើររើសសំរាម និងសំអាតបរិស្ថានទីធ្លាក្នុងផ្សារស្វាយអន្ទរ នារសៀលថ្ងៃទី២៤ ខែមីនា នេះ ។

បើតាមលោក លីនី ភីដែន ប្រធាន ស.ស.យ.ក ស្រុកស្វាយអន្ទរ ដែលជាអ្នករៀបចំកម្មវិធីនេះ បាន
បញ្ជាក់ថា ៖ កម្មវិធីនេះគឺរៀបចំឡើងក្រោមប្រធានបទ " យើងរួមគ្នាសំអាតបរិស្ថាន ទទួលសង្ក្រាន្ត ឆ្នាំថ្មី " ក្នុងគោលបំណងជួយសំអាតបរិស្ថានក្នុងផ្សារឱ្យបានស្អាត ក៏ដូចជា បង្ហាញដល់បងប្អូនទាំង
អស់ឱ្យចូលរួមធ្វើការសំអាតបរិស្ថានគ្រប់ៗគ្នា ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី នាពេលខាងមុខក៏ដូច ជា ដើម្បីសោភ័ណភាព និងសុខភាពផងដែរ។

ក្នុងឱកាសនោះដែរ បងប្អូនអាជីវករ ក៏ មានការចាប់អារម្មណ៍ និងកោតសរសើរជាខ្លាំង គឺ នៅពេល
ឃើញលោកអភិបាលស្រុក មកដើររើសសំរាមជូនពួកគាត់យ៉ាងនេះ ដែលពួកគាត់បញ្ជាក់ថា ៖ នេះ
ពិតជាថ្នាក់ដឹកនាំដ៏ល្អ និងជាឪពុកម្តាយ ដែលគួរឱ្យគោរពណាស់ ។

លោក ទូច វណ្ណ: ក្នុងនាមក្រុមការងារចុះជួយ បញ្ជាក់ថា ៖ ដោយអនុវត្តតាមទិសដៅរបស់ឯកឧត្តម
ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងអនុប្រធាន ស.ស.យ.ក លោកក៏បានដឹកនាំក្រុមការងារ
ចុះសំអាតបរិស្ថាន នាពេលនេះ៕





















អត្ថបទ ៖ សាន់ ផានិត

0 comments:

Post a Comment