Tuesday, March 27, 2018

សិស្ស ចំនួន ៣៧៤នាក់ ក្នុងស្រុកស៊ីធរកណ្តាល ថ្លែងអំណរគុណឯឧ. ស សុខា និងលោកជំទាវ

News New : សិស្សថ្នាក់ទី១២ ចំនួន ៣៧៤នាក់ នៅវិទ្យាល័យ ព្រៃដើមថ្នឹង និង វិទ្យាល័យ ហ៊ុន សែន ព្រែកសណ្តែក ក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង គោរពថ្លែងអំណរគុណឯកឧត្តម ស សុខា អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង លោកជំទាវ ដែលបានរៀបចំអោយមានក្រុមការងារចុះធ្វើសិក្ខាសាលាតំរង់ទិសស្តីពី វិធីសាស្ត្រ រៀនត្រៀមប្រឡង និងជ្រើសរើសជំនាញមហាវិទ្យាល័យ " ដល់ប្អូនៗ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ។

លោក ទូច វណ្ណ: ប្រធានក្រុមការងារសិក្ខាសាលានេះ បានបញ្ជាក់ថា ដោយមានការយកចិត្តទុក ដាក់ខ្ពស់ ពីសំណាក់ឯកឧត្តម ស សុខា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ ឯកឧត្តម បានបង្កើតឲ្យមាន ក្រុមការងារសិក្ខាសាលានេះឡើងដែលមានលោក ទូច វណ្ណ: ជាប្រធានក្រុម លោក ទូច សុខ: និង លោក ជុង សុជាតិ ជាអនុប្រធាន ព្រមទាំងសមាជិកមួយចំនួនទៀត ចុះធ្វើសិក្ខាសាលាដល់ប្អូនៗ សិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង។ ក្រៅពីនេះឯកឧត្តម និងលោកជំទាវ ក៏នឹងជួយបើកវគ្គបំប៉ន  រយ:ពេល ៣ខែ មុនប្រឡង លើមុខវិជ្ជាសំខាន់ៗ ផ្តល់អាហារូបករណ៍រាប់ពាន់កន្លែង ផ្តល់ជារង្វាន់ លើកទឹកចិត្តដល់សិស្សជាប់និទ្ទេស A ម៉ូតូ ១គ្រឿង និងទៅបំពេញទស្សនកិច្ច នៅប្រទេសមហា អំណាច រយ:ពេល ១សប្តាហ៍ ព្រមទាំងផ្តល់ជូនអាហារូ បករណ៍បន្តការសិក្សាថ្នាក់មហាវិទ្យាល័យ
នៅបរទេសជាច្រើនកន្លែងផងដែរ ។ លើសពីនេះទៅទៀត ឯកឧត្តម ស សុខា និងលោកជំទាវ ក៏ បាន និងកំពុងជួយឧបត្ថម្ភដល់សិស្សក្រីក្រ សិស្សកំព្រាឪពុកម្តាយ ជាសំភារ:សិក្សា ជាគ្រឿងឧប ភោគ បរិភោគ និងថវិកាប្រចាំខែ ជូនដល់ប្អូនៗជាច្រើននាក់ផងដែរ។

លោក ទូច វណ្ណ: បានបន្តថា គិតមកដល់ត្រឹមថ្ងៃទី២៨ មីនា នេះ ក្រុមការងារលោកចុះធ្វើសិក្ខាសា លានេះបានចំនួន ៥ស្រុកហើយ ក្នុងនោះរួមមាន៖ ស្រុកស្វាយអន្ទរ ស្រុកពាមជរ ស្រុកកំចាយមារ ស្រុកស៊ីធរកណ្តាល និងស្រុកកញ្ច្រៀច គឺនៅសល់ចំនួន ៨ស្រុក ក្រុង ទៀត គឺទូទាំងខេត្តព្រៃវែង ។

សូមបញ្ជាក់ថា ៖ វគ្គសិក្ខាសាលាខាងលើនេះ រៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត
ព្រៃវែង និងសហភាពសហព័ន្ធយុវជនកម្ពុជា តាមស្រុក ក្រុងទាំង១៣ ទូទាំងខេត្តព្រៃវែង ៕











អត្ថបទ​ ៖ សាន់ ផានិត

ទំព័រពាណិជ្ជកម្ម
 មជ្ឈមណ្ឌលបណ្តុះបណ្តាល និងការងារអន្តរជាតិ ជេធី








0 comments:

Post a Comment