Saturday, March 31, 2018

លោក ទូច វណ្ណ: ដឹកនាំជួសជុលផ្លូវលំ ៧០០ម៉ែត និងចែកអំណោយឯឧ. ស សុខា និងលោកជំទាវ

News New : ឆ្លើយតបទៅនឹងប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ករណីផ្លូវខូច ផ្លូវគ្រលុក តែគ្មានអ្នកជួសជុល កាលពីពេលថ្មីៗនេះ និងដោយអនុវត្ត
តាមទិសដៅឯកឧត្តម ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធ
យុវជនកម្ពុជា ក៏ដូចជា លោក ខៀវ ភារិទ្ធ ប្រធានគណ:កម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា
ខេត្តព្រៃវែង និងដោយមើលឃើញពីភាពលំបាកក្នុងការធ្វើដំណើរទៅមក របស់ពុកម៉ែបងប្អូនប្រជា ពលរដ្ឋ នោះ គឺនៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នេះ លោក ទូច វណ្ណ:ប្រធានក្រុមការងារចុះ
ជួយស្រុកស្វាយអន្ទរ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និង អនុប្រធាន ព្រមទាំង
សមាជិក លោក លីនី ភីដែន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកស្វាយអន្ទរ  អនុប្រធាន
និងសមាជិក ព្រមទាំងលោកអភិបាលរងស្រុក​ លោកមេឃុំ លោកមេភូមិ កងកំលាំងនគរបាលជាតិ
ប្រចាំមូលដ្ឋាន រួមនឹងប្រជាពលរដ្ឋ បាននាំគ្នាជួសជុលផ្លូវលំមួយខ្សែប្រវែង៧០០ម៉ែត ដោយធ្វើការ
ទិញដីខ្សាច់ចំនួន ៣៥ឡាន ឈូសឆាយ និងកាយពង្រាបជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅមក
ក្នុងឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ក្នុងឱកាសនោះដែរ លោក ទូច វណ្ណ: និងក្រុមការងារ ក៏បានបន្តដំណើរ នាំយកអំណោយ ឯកឧត្តម ស សុខា និងលោកជំទាវ ទៅចែកជូនពលរដ្ឋក្រីក្រចំនួន ៣គ្រួសារ នៅក្នុងឃុំស្រុកដដែល ។
អំណោយ ដែលផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម , ត្រីខកំប៉ុង ១យួរ ទឹកត្រី
១យួរ , ទឹកស៊ីអ៊ីវ ១យួរ , អំបិល ១គីឡូក្រាម , មី ១កេស , ប្រេងឆា ២ដប ,ស្ករស ១គីឡូក្រាម , ថវិកា
៤ម៉ឺនរៀល ។ រួមនឹងអំណោយរបស់ព្រះសង្ឃក្នុងវត្តថ្នល់ជ័យ រួមមាន ៖ គ្រឿងផ្ទះបាយ មុង កន្ទេល ១ឈុត ផងដែរ៕















 អត្ថបទ ៖ គល់ គន្ធា
..............
ទំព័រផ្សាយពាណិជ្ជកម្ម








0 comments:

Post a Comment