Monday, March 12, 2018

តើសង្ក្រាន្តព្រៃវែង ឆ្នាំ២០១៨ នេះ មានព្រឹត្តិការណ៍អស្ចារ្យអ្វីខ្លះ? ព្រឹកស្អែកនឹងដឹង...

News New : តើសង្ក្រាន្តព្រៃវែង ឆ្នាំ២០១៨ នេះ មានព្រឹត្តិការណ៍សំខាន់ៗអ្វីខ្លះ ដែលប្លែកពីឆ្នាំមុន ?
ព័ត៌មានលំអិត លោកអ្នកនឹងបានដឹង នៅថ្ងៃស្អែកនេះ វេលាម៉ោង ១០:០០ព្រឹក តាមរយ:សន្និសីទ សារព័ត៌មានស្តីពី ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ឆ្នាំ២០១៨ ដែលនឹងរៀបចំធ្វើនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅអគាររដ្ឋបាលខេត្តព្រៃវែង (ចុងប៉ម) ។

បើតាមអ្នករៀបចំកម្មវិធីសន្និសីទសារព័ត៌មាននេះ នឹងមានការអញ្ជើញផ្តល់បទបង្ហាញពីសំណាក់
ឯកឧត្តម ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជា អនុប្រធាន សសយក និងជា អ្នកផ្តួចផ្តើម
រៀបចំព្រឹត្តិការណ៍សង្ក្រាន្តនេះ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង លោក
ឧកញ៉ា ខៀវ ភារិទ្ធ ប្រធានគណ:កម្មាធិការ  សសយក ខេត្តព្រៃវែង និងជា ប្រធានប្រតិបត្តិសង្ក្រាន្ត
ព្រៃវែង ព្រមទាំងប្រធានគណ:កម្មការ និងប្រធានអនុគណ:កម្មការសំខាន់ៗមួយចំនួនទៀត ចំពោះ មុខអ្នកសារព័ត៌មានជាច្រើនស្ថាប័នផងដែរ៕

អត្ថបទ ៖ អារុណ

0 comments:

Post a Comment