Tuesday, March 27, 2018

សសយក ស្រុកពាមជរ មានសកម្មភាព ៣ ដែលត្រូវបង្ហាញនៅ សង្ក្រាន្តព្រៃវែង ឆ្នាំ២០១៨...

News New :  បើតាមលោក ហ៊ុន ចាន់ដែន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា  ស្រុកពាមជរ ខេត្តព្រៃវែង បានបញ្ជាក់ប្រាប់ News New ថា៖ នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ " សង្ក្រាន្តព្រៃវែង " ឆ្នាំ
២០១៨ ចាប់ពីថ្ងៃទី១២ ដល់ ១៦ ខែមេសា ខាងមុខនេះ គឺនឹងមាននូវព្រឹត្តិការណ៍ដ៏អស្ចារ្យជាច្រើន ដែលអ្នកព្រៃវែង មិនដែលជួបប្រទះ មិនដែលឃើញ រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា
ខេត្តព្រៃវែង ដែលមានលោក ខៀវ ភារិទ្ធ ជាប្រធាន ក្រោមគំនិតផ្តួចផ្តើម និងដឹកនាំដោយលោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលព្រៃវែង ។ ក្នុងនោះ ដែរ សំរាប់សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពាមជរ ក៏នឹងដឹកនាំយុវជនមួយចំនួន ទៅចូលរួម បង្ហាញជូនបងប្អូនអ្នកទស្សនា រួមមាន ៖

១.ក្បួនអុំទូកលើគោក ៖ គឺបង្ហាញពីសកម្មភាពអុំទូកលើគោក ធ្វើដូចអុំទូកក្នុងទឹកពិតៗ ដោយកីឡា ករអុំទូកនោះ មានទាំងបុរស និងស្ត្រី ចូលគ្នាតែម្តង ។

២.តាំងលក់ផលិតផលពោត : ដោយអ្នកស្រុកពាមជរ និយមធ្វើចំការពោត។ ដូច្នោះក្នុងព្រឹត្តិការណ៍
នោះ យុវជនពាមជរ នឹងតាំងលក់ផលិតផលពោត ដូចជា ៖ ពោតស្ងោរ​ ពោតលីង ពោតអាំង បបរ ពោត ពោតចំហុយ ជាដើម ។

៣.បន្លែសរីរាង្គ ៖ ជាបន្លែដែលគ្មានជាតិគីមី ដោយសារអ្នកស្រុកពាមជរ ពិសេសគឺនៅកោះពាមរាំង
បងប្អូនប្រជាពលរដ្ឋនិយមដាំបន្លែសរីរាង្គនេះ ។

ដូច្នោះ ប្រសិនបើបងប្អូនចង់ឃើញ និងទិញផលិតផលខាងលើនេះ សូមកុំភ្លេចអញ្ជើញទៅទស្សនា កំសាន្តព្រឹត្តិការណ៍ សង្ក្រាន្តព្រៃវែង នាទឹកដីក្រុងព្រៃវែង (ចុងប៉ម) ទាងអស់គ្នា ។
តើស្រុក ក្រុង ១២ទៀត នៅក្នុងខេត្តព្រៃវែង មានអ្វីបង្ហាញដែរ ? News New នឹងធ្វើការចុះផ្សាយបន្ត
ទៀត ជូនបងប្អូនអ្នកអាន ។




អត្ថបទ ៖ សាន់ ផានិត
.................
ទំព័រផ្សាយពាណិជ្ជកម្ម
មជ្ឈមណ្ឌលបណ្តុះបណ្តាល និងការងារអន្តរជាតិ ជេធី
.សិក្សាបន្ត និងធ្វើការងារបណ្តើរនៅប្រទេសជប៉ុន សំរាប់អ្នកមានសញ្ញាបត្រទុតិយភូមិ (បាក់ឌុប)
ទូរស័ព្ទ ៖ ០៧០ ៨៥៥ ៤៥៦ / ០៦៨ ៨៥៥ ៤៥៦ / ០៨៥ ៨៥៥ ៤៥៦






0 comments:

Post a Comment