Friday, March 2, 2018

រាជរដ្ឋាភិបាលទទួលស្គាល់ការប្តូរឈ្មោះសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា (CUP) ទៅជា...

News New : កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ ម្សិលម៉ិញនេះ សម្តេចតេជោ  ហ៊ុន សែន នាយក
រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យទទួលស្គាល់ នៃការប្តូរឈ្មោះសាកលវិទ្យា
ល័យចំរើនពហុបច្ចេកវិទ្យា ទៅជា សាកលវិទ្យាល័យ ឥន្ទ្រវិជ្ជា (ស.ឥ.វ) ហៅជាភាសាអង់គ្លេសថា University of Indrawichea ( UI ) ។
បើតាមលោកឧកញ៉ាបណ្ឌិត ឡាច សំរោង សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាភិបាល និងជាសាកល
វិទ្យាធិការនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បានប្រាប់ News New អោយដឹងថាតាមការវិវត្តន៍នៃសភាព
ការណ៍ នៃការអប់រំនៅកម្ពុជា នាពេលបច្ចុប្បន្ន បានទាមទារអោយមានការរៀបចំកែទម្រង់ និងការ ប្រព្រឹត្តទៅប្រកបដោយគុណវុឌ្ឍិជាតិ នៅក្នុងវិស័យអប់រំ ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយចំណេះដឹង បទពិសោធន៍ សីលធម៌ និង គុណធម៌ ដែលជាអង្គទាំងបួន នៃការបណ្តុះ
បណ្តាលធនធានមនុស្សកម្ពុជា សំរាប់ជាប្រយោជន៍បម្រើដល់ប្រទេសជាតិ និងប្រជាជន​  ជាការរួម
ចំណែកនៅក្នុងការអភិវឌ្ឍលើវិស័យអប់រំនៅក្នុងប្រទេសកម្ពុជាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោម
ការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា
ជាណាចក្រកម្ពុជា ។

សូមរំលឹកជូនថា សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ
៥៦ អនក្រ. បក ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០២ ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់
នូវការប្តូរឈ្មោះពី សាកលវិទ្យាល័យ ចំរើនពហុបច្ចេកវិទ្យា ទៅជា សាកលវិទ្យាល័យ ឥន្ទ្រវិជ្ជា តាម
រយ:អនុក្រឹត្យលេខ ៣០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ ៕


អត្ថបទ ៖ សាន់ ផានិត

0 comments:

Post a Comment