Monday, April 30, 2018

លោក ពូក កុសល់ នាំអំណោយឯឧ. ស សុខា ចែកជូនពលរដ្ឋ ៥គ្រួសារ ក្នុងស្រុកស្វាយអន្ទរ

News New : នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ នេះ លោក ពូក កុសល់ ប្រធានក្រុមការងារចុះ ជួយឃុំមេបុណ្យ នៃក្រុមការងារចុះជួយស្រុកស្វាយអន្ទរ  របស់ ស.ស.យ.ក ខេត្តព្រៃវែង និង អនុ ប្រធាន ព្រមទាំងសមាជិក សហការជាមួយ ស.ស.យ.ក ស្រុក និង ស.ស.យ.ក ឃុំមេបុណ្យ បាន នាំយកអំណោយឯកឧត្តម ស សុខា អនុប្រធាន ស.ស.យ.ក និងជា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងលោកជំទាវ ចែកជូនពលរដ្ឋក្រីក្រ ចំនួន ៥គ្រួសារ នៅក្នុងឃុំមេបុណ្យ ។

អំណោយដែលបានផ្តល់ជូន ក្នុងមួយគ្រួសារៗ ទទួលបាន : មី ១កេស , អង្ករ ២០ គីឡូក្រាម , ត្រីខ កំប៉ុង ១យួរ, ទឹកត្រី ១យួរ,ទឹកស៊ីអីុវ ១យួរ, ស្ករស ១គីឡូក្រាម , ប៊ីចេង ១កញ្ចប់ , អំបិល ១កញ្ចប់ , សាប៊ូ ១កញ្ចប់, ប្រេងឆា ១ដប, កាបូបស្ពាយ ១ និងថវកា ចំនួន ៤ម៉ឺនរៀល។ សរុបថវិកាអស់ចំនួន ១ ០៨៧ ៥០០រៀល (មួយលានប្រាំបីម៉ឺនប្រាំពីរពាន់ប្រាំរយរៀល)៕




អត្ថបទ ៖ សាន់ ផានិត

ឯកឧត្តម ស សុខា ថ្លែងអំណរគុណមហាជនជាង ១ ៦០០នាក់ ដែលបានចូលរួម...

News New : ឯកឧត្តម ស សុខា ប្រធានគណ:កម្មការផលិតទូក ង វែងជាងគេ បានថ្លែងអំណរគុណ
ដល់ពុកម៉ែ បងប្អូន យុវជនយុវនារីខ្មែរ ចំនួន ១ ៦២៧នាក់ ដែលបានចូលរួមកាប់គាស់ ឈូសឆាយ ដាប់ឈើ ធ្វើទូក ង ដើម្បីបំបែកឯតទគ្គកម្មពិភពលោក នាទឹកដីខេត្តព្រៃវែង រៀបចំដោយសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ។

សូមបញ្ជាក់ថា ៖ បើយោងតាមរបាយការណ៍គណ:កម្មការផលិតទូក ង វែងជាងគេ បានឱ្យដឹងថា ៖ ដោយគិតចាប់ពីថ្ងៃទី១៤ ខែមេសា រហូតមកដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ មានមហាជន គ្រប់ ស្រទាប់វណ្ណ: បានចូលរួមផលិតទូក ង វែងជាងគេ ដើម្បីបំបែកពិភពលោក សរុប ១.៦២៧ នាក់ ។

ឯកឧត្តម ស សុខា ក៏បានអំពាវនាវដល់បងប្អូនគ្រប់មជ្ឈដ្ឋានទាំងអស់ បន្តចូលរួមផលិតទូក ង នេះ ដើម្បីភ្ជាប់និស្ស័យ និង ជាមោទនភាពជាតិខ្មែរយើង នៅទីតាំងផលិតមុខសាលាខេត្តព្រៃវែង តំបន់ ចុងប៉ម ។

















អត្ថបទ ៖ សាន់ ផានិត

Sunday, April 29, 2018

កញ្ញា ឌី ឈីវប៊ី ចែកអាវរងាដល់យុវជនស្រុកស្វាយអន្ទរ ចំនួន ៥០នាក់ ក្នុងឱកាស...

News New: កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ក្នុងឱកាសដែលក្រុមការងារចុះជួយស្រុក ស្វាយអន្ទរ របស់ សសយក ខេត្តព្រៃវែង និង សសយក ស្រុកស្វាយអន្ទរ ជប់លៀងជូនដល់យុវជន
សកម្មជួយទៅចូលរួមការងារសង្ក្រាន្តព្រៃវែង និងស្រីស្អាតលេខ១ ក្នុងឆ្នាំ២០១៨ របស់ខេត្តព្រៃវែង
មកពីស្រុកស្វាយអន្ទរ ព្រមទាំងបវរកញ្ញាវ័យចំណាស់ដែលមិនបានជាប់លេខ សរុបចំនួន ៧០នាក់
កញ្ញា ឌី ឈីវប៊ី អនុប្រធានក្រុមការងារចុះជួយស្រុកស្វាយអន្ទរ បានចែកជូននូវអាវរងា ដល់យុវជន
យើង ចំនួន ៥០នាក់ ដែលម្នាក់ៗទទួលបាន ១សំរាប់ ។




























រូបភាព និងអត្ថបទ ៖ លោក សាន់ ផានិត