Sunday, April 8, 2018

កញ្ញា ឌី ឈីវប៊ី នាំថវិកាឯឧ. ស សុខា និងលោកជំទាវ ប្រចាំខែមេសា ជូនក្មេងកំព្រា ស្រុកស្វាយអន្ទរ

News New : តាមការសន្យា គឺបន្ទាប់ពីសាងសង់ផ្ទះ១ខ្នង ឧបត្ថម្ភអង្ករ ១០០គីឡូក្រាម កង់ ២គ្រឿង ដែលជាអំណោយរបស់ឯកឧត្តម ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធានសហភា ពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ ជូនដល់ក្មេងស្រីកំព្រា ពីរនាក់បងប្អូន រស់នៅក្នុង ភូមិបឹង ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងមក ឯកឧត្តម ស សុខា និងលោកជំទាវ បានសន្យាបន្តជួយក្មេងស្រីកំព្រាទាំងពីរនាក់ ក្នុង ១ខែ ១០០ដុល្លារ សម្រាប់
ក្នុងការសិក្សារហូតដល់រៀនចប់ថ្នាក់ទី១២ ដែលថវិកាប្រចាំខែនេះ ឯកឧត្តម និង លោកជំទាវ បាន ប្រគល់ជូនប្អូនស្រីកំព្រាទាំងពីរចំនួន៥ខែហើយតាមរយ:ក្រុមការងារចុះជួយស្រុកស្វាយអន្ទរ របស់ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ។ ជាក់ស្តែង កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨
កន្លងទៅនេះ កញ្ញា ឌី ឈីវប៊ី អនុប្រធានក្រុមការងារចុះជួយស្រុកស្វាយអន្ទរ របស់សហភាពសហ
ព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បាននាំយកនូវថវិកាសម្រាប់ខែមេសា ចំនួន១០០ដុល្លារ ជូនដល់ប្អូន
ស្រីកំព្រាទាំងពីរបងប្អូន ដើម្បីចំណាយក្នុងការសិក្សានោះ។

បើតាមកញ្ញា ឌី ឈីវប៊ី បញ្ជាក់ថា ឯកឧត្តម ស សុខា និងលោកជំទាវ ក៏ដូចជា ក្រុមការងារចុះជួយ
គឺនៅតែបន្តជួយប្អូនៗរហូតដល់រៀនចប់ថ្នាក់ទី១២ និងបន្តជួយផ្តល់អាហរូបករណ៍សិក្សាថ្នាក់ឧត្តម
សិក្សាដោយឥតគិតថ្លៃទៀតផង។

ក្នុងឱកាសនោះដែរ ប្អូនស្រីកំព្រាទាំងពីរនាក់បងប្អូន ក៏បានលើកដៃគោរពថ្លែងអំណរគុណ និងជូន
ពរចំពោះឯកឧត្តម ស សុខា និងលោកជំទាវ ដែលបានជួយសង្គ្រោះជីវិតពួកគាត់ ផ្តល់ជូនជាច្រើន ព្រមទាំងបានឧបត្ថម្ភថវិកាប្រចាំខែឱ្យពួកគាត់បានសិក្សារៀនសូត្រ ឆ្ពោះទៅរកអនាគតដ៏ត្រចះត្រ
ចង់ នាពេលខាងមុខ៕

អត្ថបទ ៖ សាន់ ផានិត


0 comments:

Post a Comment