Wednesday, April 11, 2018

ព្រៃវែង ល្បីមួយទៀតហើយ បន្ទាប់ពីក្លោងទ្វារសង្ក្រាន្ត នោះគឺ ...

News New : ថ្មីៗនេះ ទឹកដីខេត្តព្រៃវែង បានក្លាយជា ចំណាប់អារម្មណ៍ និង ល្បីល្បាញជាបន្តបន្ទាប់ ទូទាំងប្រទេស ដោយសារតែគំនិតច្នៃរប្រឌិតបែបខ្មែរ និងប្លែកពីបណ្តាខេត្ត រាជធានី ផ្សេងៗ។ ជាក់ ស្តែងក្លោងទ្វារសង្ក្រាន្តព្រៃវែង បានទាញចំណាប់អារម្មណ៍បងប្អូនប្រជាពលរដ្ឋយើងទូទាំងប្រទេស ពិសេសអ្នកលេងប្រព័ន្ធផ្សព្វផ្សាយសង្គម ( Facebook) តែម្តង។ ស្របពេល សង្រ្កាន្តព្រៃវែង ជាព្រឹត្តិ ការណ៍ដ៏អស្ចារ្យកាន់តែខិតជិតមកដល់ ក្លោងទ្វារចូលទីតាំងផលិតទូក ង បំបែកឯតទគ្គកម្មពិភព លោក ក៏បានលើកឡើងបញ្ឈរ ដែលសម្រេចបាន ៧០% ហើយដែរ។ ដើម្បីបង្កឱកាសដល់បងប្អូន ក្រុមការងារបានរៀបចំទីតាំងមួយ នៅមុខសាលាខេត្តព្រៃវែង សម្រាប់បងប្អូនចូលទៅទស្សនា និង ជួយធ្វើទូក ង វែងជាងគេ ក្នុងចេតនាបង្ហាញពីកម្លាំងសាមគ្គី របស់ប្រជាជាតិខ្មែរ​។ ទន្ទឹមនឹងនេះ ក៏ មានការប្រគុំតន្រ្តី លែងល្បែងប្រជាប្រិយផ្សេង រួមទាំងការប្រកួតសមត្ថភាពយករង្វាន់ថែមទៀត។ សូមចូលរួមទាំងអស់គ្នាណាពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦។ “ ខ្មែរសាមគ្គី ខ្មែរឈ្នះ”







អត្ថបទ ៖ អារុណ

0 comments:

Post a Comment